រឿង៥យ៉ាងគួរជៀសវាង ដើម្បីសេចក្តីសុខនិងក្តីសុបិន្តរបស់អ្នកទៅដោយរលូន

  • 2024-03-20 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតាមនុស្សម្នាក់ៗតែងចង់បានសេចក្តីសុខ និងក្តីសុបិន្តរបស់ខ្លួន ទៅតាមបំណងប្រាថ្នា ប្រសិនបើប្រាថ្នាបានសម្រេចនោះធ្វើឲ្យពួកគាត់សប្បាយចិត្ត។ រឿងក្តីសុខសម្រាប់មនុស្សម្នាក់ៗមិនចេះតែទទួលបានជោគជ័យនោះទេ ព្រោះវាអាស្រ័យទៅលើមនុស្សម្នាក់ៗជាអ្នកធ្វើនិងកំណត់។ដូចនេះប្រសិនបើអ្នកចង់បានក្តីសុបិន្តដែលទទួលបានជោគជ័យ លុះត្រាតែអ្នកជៀសវាង៥ចំណុចនេះ ៖

១ កុំខ្វល់ខ្វាយច្រើនពេក ពីការចំណេញឬខាត

ការចំណេញឬខាត តែងតែធ្វើឲ្យយើងមានអារម្មណ៌ឈឺចាប់ ឬបាត់បង់ វាតែងតែធ្វើឲ្យយើងខ្វល់ខ្វាយរឿងនេះជាខ្លាំង រហូតធ្វើឲ្យយើងមានទុក្ខព្រួយកាន់តែខ្លាំងឡើងៗ។ដូចនេះនៅពេលដែលមានរឿងអ្វីកើតឡើង សូមកុំខ្វល់ខ្វាយច្រើនពេកអី យើងត្រូវរៀនដោះស្រាយវាសន្សឹមៗ ហើយរៀនទទួលយករឿងដែលបានកើតឡើង។

២ កុំច្រណែនរបស់អ្នកដ៏ទៃ

ការច្រណែនអ្នកដ៏ទៃ មិនមែនជារឿងល្អនោះទេ ដោយសារតែការច្រណែនធ្វើឲ្យមនុស្សលែងមានអារម្មណ៏សប្បាយរីករាយពីអ្វីដែលខ្លួនមាន តែងរង់ទុក្ខចំពោះរឿងអ្នកដ៏ទៃ ។ យើងប្រហែលជាមិនអាចកម្ចាត់និស្ស័យប្រច័ណ្ឌរបស់យើងទាំងស្រុងបានដោយងាយនោះទេ ប៉ុន្តែយើងអាចបណ្ដុះបណ្ដាលខ្លួនយើង កែប្រែចិត្តសាស្ត្រ និងមិនចាញ់ចិត្តដោយសារការច្រណែន ហើយក៏មិនបាត់បង់ចិត្តព្រោះតែការច្រណែន ធ្វើបាបអ្នកដទៃ។ មនុស្សដែលមានចិត្តរឹងមាំ នឹងមិនដែលច្រណែននឹងអ្នកដទៃឡើយ។ ពួកគេមានសេរីភាពនិងស្ថិរភាពដើម្បីរស់នៅជាមួយខ្លួនពួកគេមិនសម្លឹងរកអ្នកដទៃដើម្បីរស់នៅ។

៣ កុំងាយនឹងបាត់បង់ស្មារតី

ការខឹងមិនមែនជារឿងល្អនោះទេ ដូចនេះយើងត្រូវរក្សាចិត្តឲ្យបានល្អ យើងត្រូវធ្វើខ្លួនឲ្យដូចទឹកកក ហើយកុំធ្វើឲ្យខ្លួនឯងបាត់បង់ម្ចាស់ការដោយការខឹងទៅលើនរណាម្នាក់ធ្វើឲ្យខ្លួនឯងមិនល្អ។មនុស្សដែលងាយខឹង ច្រើនតែមានថាមពលអវិជ្ជមាន ធ្វើឱ្យមនុស្សភ័យខ្លាចក្នុងការចូលទៅជិត ដូច្នេះគ្មាននរណាម្នាក់នៅក្បែរនោះទេ។

៤ កុំឆាប់មានភាពប្រតិកម្មចំពោះរឿងមិនល្អ

មនុស្សកាន់តែមានទំនុកចិត្តកាន់តែមានភាពទាក់ទាញ។ ដូចនេះអ្នកត្រូវតែក្លាហានហ៊ានប្រឈមមុខនៅពេលនរណាម្នាក់និយាយដល់រឿងរសើប និងរិះគន់អ្នក ។ អ្នកត្រូវគិតហើយហ៊ាននិយាយដោយសុភាពទៅកាន់គេ ដោយភាពជឿជាក់។

៥ ដាក់កម្រិតខ្លួនឯង

ការដាក់កម្រិតខ្លួនឯង គឺជារឿងល្អព្រោះមនុស្សម្នាក់ៗត្រូវតែមានវិន័យផ្ទាល់ខ្លួន ដើម្បីកុំឲ្យចេះតែធ្វើលើសគោលដៅដែលបានគ្រោងទុក ។វិធីល្អបំផុតគឺការមានវិន័យសម្រាប់ខ្លួនឯងនេះហើយ យើងត្រូវរៀនបន្ថែមនៅអ្វីដែលមិនទាន់ដឹង ហើយស្វែងយល់ ព្យាយាមរកអ្វីដែលថ្មីៗសម្រាប់អភិវឌ្ឍន៏ខ្លួនទៅថ្ងៃខាងមុខ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម