សញ្ញាមិនប្រក្រតី ៧យ៉ាង ពីដៃគូរបស់អ្នក កំពុងមានស្នេហាថ្មី

  • 2024-02-23 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកឃើញសញ្ញាមិនធម្មតាណាមួយនៃប្តីឬប្រពន្ធរបស់អ្នក ចូរអ្នកសង្កេតនិងយកចិត្តទុកដាក់បន្តិចទៅ ព្រោះថាបើមិនយកចិត្តទុកដាក់ទេ អាចមានថ្ងៃណាមួយដៃគូរបស់យើងនិងទៅបាត់ ហើយអាចលែងលះគ្នាក៏ថាបាន ដូចនេះបើបានដឹងមុន យើងអាចទប់ស្កាត់កុំឲ្យកើតមាន។ ខាងក្រោមនេះគឺជាសញ្ញាមិនប្រក្រតីរបស់ដៃគូមិនថាបុរសឬនារីនោះទេ ៖

១ . មានការហៅទូរសព្ទ សារ និងលាក់ទូរស័ព្ទដៃពីយើង

រៀនសង្កេតពីដៃគូ ទាំងការហៅទូរសព្ទ័និងផ្ញើសារ តើការឆ្លើយតបសារ ញឹកញាប់ដែរទេ។ នៅពេលនៅជាមួយអ្នក តើគាត់រវល់ជាមួយយើងអត់ ដោយមិនខ្វល់ពីយើងគិតតែពីទូរសព្ទ័។ ប្រសិនបើដៃគូរបស់អ្នកចំណាយពេលច្រើននៅលើទូរស័ព្ទរបស់ពួកគេជាជាងនិយាយជាមួយអ្នក វាអាចជាសញ្ញាថាពួកគេកំពុងផ្តោតការយកចិត្តទុកដាក់របស់ពួកគេទៅលើនរណាម្នាក់ផ្សេងទៀត។ ប្រសិនបើអ្នកមានការសង្ស័យ សូមសាកល្បងសួរសំណួរដូចជា៖ "តើអ្នកកំពុងផ្ញើសារទៅអ្នកណា?" ឬ "ហេតុអ្វីបានជាអ្នកត្រូវលាក់ទូរស័ព្ទរបស់អ្នក?"។ ប្រសិនបើដៃគូបដិសេធថាមិនមានទេ នោះមានន័យថា គេកំពុងលាក់អ្នកហើយ។

២ . ចំណាយលុយដោយគ្មានការពន្យល់

គូស្វាមីភរិយាជាច្រើនមានគណនីរួមគ្នា ដូច្នេះពួកគេអាចគ្រប់គ្រងការចំណាយរួមគ្នា។ នៅពេលអ្នកចាប់ផ្តើមកត់សំគាល់ថាប្តីឬប្រពន្ធរបស់អ្នកកំពុងដកសាច់ប្រាក់ច្រើនជាងគាត់ នោះអ្នកនឹងដឹង។ អ្នកអាចសួរទៅគាត់ ប៉ុន្តែអ្នកទំនងជានឹងទទួលបានការខឹងសម្បារ ឬការពន្យល់មិនច្បាស់លាស់ ឬមិនសមហេតុផលត្រឡប់មកវិញ។ អ្នកក៏អាចកត់សម្គាល់ផងដែរថា ពួកគេធ្វើដំណើរទៅ "ជំនួញ" ញឹកញាប់ជាងមុន ហើយពួកគេត្រលប់មកផ្ទះវិញជាមួយនឹងសម្លៀកបំពាក់ថ្មីៗ និងគ្រឿងប្រើប្រាស់ផ្សេងៗទៀត។

៣ . អារម្មណ៍ប្រែប្រួល

កាលណាដៃគូមានអារម្មណ៏ប្រែប្រួលញឹកញាប់ គឺជាសញ្ញាមួយគួរឲ្យចាប់អារម្មណ៏បំផុត ទោះបីអ្នកធ្វើល្អ មិនមានកំហុស ក៏ដៃគូរបស់អ្នកមិនពេញចិត្តដែរ តែងខុសនេះខុសនោះមិនចេះចប់។ ត្អូញត្អែរច្រើន ធ្វើអ្វីមិនដែលត្រូវចិត្ត។

៤ . ឧស្សាហ៍ធ្វើការថែមម៉ោង ចេញលឿន និងចេញយឺត

ចំពោះរឿងនេះមានប្តីប្រពន្ធជាច្រើនបាននិយាយពីវា។ ប្តីឬប្រពន្ធដែលទៅធ្វើការហើយមកផ្ទះទាន់ពេល កម្រចេញទៅផឹកស៊ី ឬជួបមិត្តភក្ក័ ស្រាប់តែផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ។

៥ . ការផ្លាស់ប្តូរជីវិតផ្លូវភេទ

ខណៈពេលដែលការរួមភេទមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីកំណត់អត្តសញ្ញាណដៃគូបោកប្រាស់ សូមយកចិត្តទុកដាក់លើចំណូលចិត្តពីមុនរបស់ពួកគេនៅពេលនិយាយអំពីការរួមភេទ ហើយប្រៀបធៀបពួកគេទៅនឹងចំណូលចិត្តនាពេលថ្មីៗនេះ។ ជាទូទៅ ពិចារណាអាកប្បកិរិយារបស់ដៃគូអ្នកចំពោះ "ភាពស្និទ្ធស្នាល"។ តើពួកគេមានមនោសញ្ចេតនាដូចមុនទេ? ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងបន្ទប់គេងអាចជាមូលហេតុនៃការព្រួយបារម្ភ។

៦ . មានក្លិនចម្លែកជាច្រើន

នៅក្នុងខ្សែភាពយន្ត យើងតែងតែឃើញបុរសម្នាក់មកផ្ទះ ហើយបាននាំយកក្លិនទឹកអប់ ឬក្រេមមកជាមួយ ។ រឿងនេះក៏អាចកើតមានឡើងក្នុងជីវិតពិតផងដែរ។ ប្រសិនបើប្តីឬប្រពន្ធរបស់អ្នកមកផ្ទះមានក្លិនខុសពីពេលដែលពួកគេចាកចេញ វាអាចជាសញ្ញាថាពួកគេបាននៅជាមួយអ្នកដទៃ។

៧ . សម្លៀកបំពាក់ពិសេស និងខោក្នុង

ដៃគូរបស់អ្នកអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងខោក្នុង ឬសម្លៀកបំពាក់ថ្មី។ ទោះជាយ៉ាងណា វាក៏អាចបង្កើនការសង្ស័យផងដែរ។ ប្រសិនបើពួកគេមិនធ្លាប់ពាក់វាពីមុនមក ពួកគេប្រហែលជាពាក់វាសម្រាប់អ្នកផ្សេង។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម