៧ចំណុច! ម៉ាក់ៗកំពុងពពោះ ហាមដាច់ខាតគួរចៀសវៀងអាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

  • 2024-01-16 00:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការពពោះមិនងាយស្រួលនោះទេសម្រាប់ស្ត្រីគ្រប់រូប ជាពិសេសការថែរទាំផ្ទៃជាកត្តាសំខាន់បំផុតដែលអ្នកត្រូវយកចិត្តទុកដាក់មិនអាចមានការធ្វេសប្រហែសបានដូច្នេះហើយយើងនឹងព្យាយាមស្រាវជ្រាវលើកមកបង្ហាញអំពីវិធីបង្កា ការពារផ្សេងសម្រាប់អ្នកម៉ាក់ពពោះ។

ជាការពិតណាស់ម៉ាក់ៗថ្មីត្រូវតែសិក្សាបន្ថែមពីការកាពារប្រការទាំង៧នេះជាចំណុចសំខាន់។ ថ្ងៃនេះយើងខ្ងុំសូមធ្វើការបង្ហាញចំណុចទាំង៧ដូចខាងក្រោម៖

១. ទឹកអប់បាញ់ក្នុងផ្ទះ 
នៅពេលដែលផ្ទះមានក្លិនមិនល្អ អ្នកខ្លះតែងតែប្រើទឹកអប់ដែលគេប្រើសម្រាប់បាញ់បំបាត់ក្លិនក្នុងផ្ទះមកបាញ់ជានិច្ច ប៉ុន្តែតើអ្នកដឹងទេថា ក្រោយពេលដែលកូនស្រូបយកក្លិនទាំងនេះរួច វាអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនណាស់ ថែមទាំងធ្វើឱ្យកូនពិបាកដកដង្ហើម និងមានអាការៈឈឺក្បាលទៀតផង។

**២. ថ្នាំធ្វើឱ្យអាវស
** នៅពេលដែលអាវកូនប្រលាក់ អ្នកមិនត្រូវយកវាទៅត្រាំក្នុងសាប៊ូម្យ៉ាងដែលធ្វើឱ្យអាវសលឿននោះទេ ព្រោះនៅក្នុងសាប៊ូនោះមានសារធាតុគីមីជាច្រើនដែលអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមកូនជាខ្លាំង ដូចនេះអ្នកអាចប្រើក្រូចឆ្មារដើម្បីជម្រះបាន ទើបវាមិនប៉ះពាល់ដល់សុខភាពកូន។

**៣. គ្រឿងអេឡិចត្រូនិចក្នុងផ្ទះ
** គ្រឿងអេឡិចត្រូនិចនៅទីនេះសំដៅដល់ទូរទស្សន៍ កុំព្យូទ័រ និងប្រដាប់ប្រដាល់ផ្សេងជាច្រើនទៀត នៅពេលដែលអ្នកប្រើ វាអាចបញ្ចេញសារធាតុម្យ៉ាងទៅក្នុងអាកាស ដែលធ្វើឱ្យស្រូបចូលទៅពិបាកបញ្ចេញមកវិញ ដូចនេះអ្នកមិនត្រូវឱ្យកូននៅក្បែរច្រើនឡើយ។

**៤. ប្រដាប់លេងជ័រ
** អ្នកមិនត្រូវទិញប្រដាប់ប្រដាល់លេងដែលធ្វើពីជ័រឱ្យកូនលេងច្រើននោះទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់កូននៅពេលដែលគេលេងរបស់ទាំងនោះច្រើន។

**៥. គ្រឿងអលង្ការ
** អ្នកមិនត្រូវឱ្យកូនប៉ះពាល់គ្រឿងអលង្ការផ្សេងៗនោះទេ ព្រោះវាអាចធ្វើឱ្យស្បែកកូនប្រតិកម្ម ហើយជួនកាលកូនអាចលេបចូលទៅក្នុងពោះទៀតផង។

**៦.ថ្នាំខាត់ស្បែកជើង
** នៅពេលដែលអ្នកប្រើថ្នាំខាត់ស្បែកជើងច្រើន វានឹងអាចប៉ះពាល់ដល់កូនដែលអាចធ្វើឱ្យខួរក្បាលកូនលូតលាស់មិនល្អ ដូចនេះវាអាចធ្វើឱ្យកូនឈឺក្បាលបាន អ្នកអាចប្រើប្រេងអូលីវលាយជាមួយទឹកក្រូចឆ្មារមកខាត់ស្បែកជើងអ្នកជំនួសវិញ នោះវានឹងមិនអាចប៉ះពាល់ដល់សុខភាពកូនឡើយ។

៧.ទឹកសម្អាតបង្គន់ 
អ្នកមិនត្រូវឱ្យកូនហិតក្លិនសម្អាតបន្ទប់ទឹកច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលក្រោយពេលដែលហិតច្រើន វានឹងអាចប៉ះពាល់ដល់ថ្លើមកូនបាន៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម