មនុស្ស៤ក្រុមនេះមិនគួរញ៉ាំមីទេ ទោះឃ្លានប៉ុណ្ណាក៏ត្រូវចៀសវាងដែរ

  • 2024-04-13 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មីកញ្ចប់គឺជាមុខម្ហូបដ៏ងាយស្រួល ប៉ុន្តែមិនមែនគ្រប់គ្នាគួរប្រើវានោះទេ។ ការទទួលទានមីកញ្ចប់ច្រើនអាចបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់។ ដូចនេះដែលស្ថិតនៅក្នុងក្រុមប្រភេទនេះ មិនគួរញ៉ាំមីកញ្ចប់នោះទេ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព៖

១ - អ្នកដែលមានជំងឺលើសទម្ងន់ និងជំងឺសរសៃឈាមបេះដូង

មីបង្គា (ឬមីកញ្ចប់) ត្រូវបានចៀនជាមួយប្រេង។ ប្រេងដែលប្រើសម្រាប់ចៀនមីមានរយៈពេលខ្លី ដែលមិនល្អចំពោះសុខភាព។ នេះនាំឱ្យមានបរិមាណច្រើននៃជាតិខ្លាញ់ឆ្អែត (ពិបាករំលាយ) នៅក្នុងមី។ ការទទួលទានជាតិខ្លាញ់ឆ្អែតច្រើននឹងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺធាត់។ គ្រឿងផ្សំសំខាន់របស់វាគឺម្សៅ ហើយនឹងត្រូវបានបំប្លែងទៅជាជាតិខ្លាញ់លើស និងថាមពលក្នុងរាងកាយ ដែលមិនមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺធាត់ និងជំងឺបេះដូង។

២ - អ្នកដែលមានជំងឺក្រពះ

បរិមាណគ្រឿងទេសខ្លាំងនៅក្នុងមី ធ្វើឱ្យអ្នកដែលញ៉ាំមីជាប្រចាំមានរសជាតិថយចុះ បើអ្នកមានជំងឺក្រពះ ការទទួលទានមីកញ្ចប់រឹតតែបង្កគ្រោះថ្នាក់ដល់សុខភាព។ អាហារប្រភេទនេះអាចបង្កើតសម្ពាធលើក្រពះក្នុងការរំលាយអាហារ ព្រោះវាពិបាករំលាយ។ ប្រហែល 2 ម៉ោងក្រោយពេលញ៉ាំមី គឺនៅមានសភាពដដែលក្នុងពោះ។ មីកញ្ចប់ក៏រារាំងការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមផងដែរ។ សារធាតុគ្រោះថ្នាក់នៅក្នុងមីកញ្ចប់ ស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហាររយៈពេលយូរ ហើយអាចប៉ះពាល់ដល់សុខភាព។

៣ - អ្នកដែលមានជំងឺតម្រងនោម

អ្នកដែលមានជំងឺតម្រងនោមគួរតែកំណត់ការទទួលទានមីកញ្ចប់ ព្រោះនេះជាអាហារដែលមានជាតិអំបិលខ្ពស់។ ដោយមិនរាប់បញ្ចូលកញ្ចប់គ្រឿងទេសដែលភ្ជាប់មកជាមួយនោះ មីខ្លួនឯងត្រូវបានដាក់អំបិលដើម្បីបង្កើតរសជាតិដ៏សម្បូរបែប។ ការទទួលទានអាហារដែលមានជាតិប្រៃខ្ពស់នឹងមិនមានអត្ថប្រយោជន៍សម្រាប់អ្នកដែលមានជំងឺតម្រងនោមនោះទេ។

៤ - កុមារ

ក្មេងៗតែងតែចូលចិត្តមីកញ្ចប់ ព្រោះនេះជាមុខម្ហូបដែលជួយភ្ញោចរសជាតិរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរចិញ្ចឹមកូនដោយឲ្យគាត់ញ៉ាំមីច្រើនពេកទេ ព្រោះវាមិនបំពេញតម្រូវការអាហារូបត្ថម្ភរបស់គេឡើយ។ មីកញ្ចប់ គឺជាអាហារដែលមិនអាចរំលាយបាន ដែលអាចបណ្តាលឱ្យកុមារមានការហើមពោះ បាត់បង់ចំណង់អាហារ និងកាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹម។ ផលប៉ះពាល់ខ្លះនៃការញ៉ាំមីកញ្ចប់ច្រើន

មីជាមុខម្ហូបដ៏ងាយស្រួលដែលមានតម្លៃទាប ដូច្នេះហើយវាមានការពេញនិយមពីមនុស្សជាច្រើន។ មីត្រូវបានផលិតជាចម្បងពីម្សៅ ប្រេងបន្លែ និងរសជាតិ។ ការទទួលទានមីកញ្ចប់ច្រើនពេកអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកគឺ៖

១ - សូដ្យូមលើស

មីកញ្ចប់ គឺជាអាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់។ កញ្ចប់មីធម្មតាអាចផ្ទុកជាតិសូដ្យូមរហូតដល់ 1760mg ស្មើនឹង 88% នៃកម្រិតដែលបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) (2 ក្រាម/ថ្ងៃ)។ ដូច្នេះហើយ ការទទួលទានមីកញ្ចប់ជារៀងរាល់ថ្ងៃ អាចបណ្តាលឱ្យរាងកាយមានជាតិសូដ្យូមលើស។

២ - មានសារធាតុរក្សាទុកច្រើន

មីកញ្ចប់ក៏មានសារធាតុបន្ថែមរសជាតិ និងសារធាតុរក្សាទុកផងដែរ។ សារធាតុទាំងនេះអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ការស្រូបយកសារធាតុនេះជាប្រចាំអាចបង្កើនហានិភ័យនៃការខូចខាតសរសៃប្រសាទ ធ្វើឱ្យថ្លើមរីកធំ ពិការភ្នែក ខូច DNA...។

៣ - បង្កើនបន្ទុកលើប្រព័ន្ធរំលាយអាហារ

មីត្រូវចៀនក្នុងប្រេង និងស្ងួត ហើយមានសារធាតុរក្សាទុក ដូច្នេះវានឹងពិបាករំលាយណាស់។ ការទទួលទានមីកញ្ចប់ច្រើនកាត់បន្ថយរសជាតិ និងដាក់សម្ពាធលើប្រព័ន្ធរំលាយអាហារ។

៤ - ខូចតម្រងនោម

មីមានផ្ទុកជាតិសូដ្យូមច្រើន ដូច្នេះការទទួលទានអាហារប្រភេទនេះច្រើនពេកអាចប៉ះពាល់ដល់តម្រងនោម បង្កើនហានិភ័យនៃក្រួសក្នុងតម្រងនោម។ មីកញ្ចប់ក៏មានផ្ទុកសារធាតុផូស្វាតច្រើន ដែលជាសារធាតុជួយបង្កើនរសជាតិអាហារ។ វាអាចជួយឱ្យអ្នកមានអារម្មណ៍ល្អ ប៉ុន្តែបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង ការបាត់បង់ឆ្អឹង និងធ្មេញខ្សោយ។

៥- បណ្តាលឱ្យធាត់ និងលើសទម្ងន់

ការទទួលទានមីកញ្ចប់ច្រើនមានន័យថា អ្នកបានផ្ទុកកាបូអ៊ីដ្រាត និងខ្លាញ់ច្រើនទៅក្នុងខ្លួន។ នេះអាចបណ្តាលឱ្យឡើងទម្ងន់ ធាត់ និងនាំឱ្យកើតជំងឺផ្សេងៗដូចជា កូលេស្តេរ៉ុលខ្ពស់ ជំងឺបេះដូង ទឹកនោមផ្អែម៕

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម