ដឹងអត់! ផឹកទឹកដូងក្នុងរដូវក្តៅជួយឲ្យត្រជាក់ និងការពារកំដៅថ្ងៃបានយ៉ាងល្អបំផុត

  • 2024-04-29 02:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភេសជ្ជៈនេះត្រូវបានគេចាត់ទុកថាជាឡេការពារកម្ដៅថ្ងៃធម្មជាតិជួយ ឲ្យស្បែកក្មេងជាងអាយុពិត ជាពិសេសស្ត្រីអាយុលើស៤០ឆ្នាំគឺពិតជាល្អណាស់សម្រាប់សុខភាព។ជាពិសេសក្នុងរដូវក្តៅតែម្តង វាអាចពន្យាភាពចាស់ពីខាងក្នុងបានយ៉ាងល្អ ៖

១ ទឹកដូង

មិនថាជាទឹកដូងឬចាហួយដូងនោះទេ បើលោកអ្នកអាចញ៉ាំជាប្រចាំ នោះនិងធ្វើឲ្យស្បែករបស់លោកអ្នកភ្លឺក្មេងជាងវ័យ ហើយវាក៏ជាអាហារដ៏ពេញនិយមក្នុងរដូវក្តៅផងដែរ។

ទឹកដូងមានរសជាតិផ្អែម ត្រជាក់ កាលណាយើងបានផឹកចូលទៅ ធ្វើឲ្យលំពែង តម្រងនោម និងក្រពះ ត្រជាក់ បំបាត់ការស្រេកទឹក បញ្ចុះទឹកនោម បន្សាបជាតិពុលនៅក្នុងរាងកាយទៀតផង។

នៅរដូវក្ដៅ ការទទួលទានទឹកដូងបានត្រឹមត្រូវអាចជួយព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល កម្តៅថ្ងៃ គ្រុនក្តៅ ស្រេកទឹក ក្អួត ខ្សោះជាតិទឹក ហើមពោះ បន្ថយការនោម រមាស់ មុនខ្ទុះ រលាកស្បែក ត្រអក..។

ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រទំនើបបង្ហាញថា ទឹកដូងមានប្រូតេអ៊ីន ខ្លាញ់ សារធាតុអសរីរាង្គ កាបូអ៊ីដ្រាត Ca, P, Fe និងអាស៊ីតអាមីណូ និងវីតាមីន B ជាច្រើន។

ជាពិសេស សម្បូរទៅដោយវីតាមីន C នៅក្នុងទឹកដូង ជួយការពាររាងកាយពីផលប៉ះពាល់អវិជ្ជមាននៃកាំរស្មី UV ព្រមជាមួយការលើកកម្ពស់ការបង្កើតឡើងវិញនៃស្បែក និងបង្កើន collagen សម្រាប់ស្បែកក្មេងជាងវ័យ។

កុំភ្លេចផឹកទឹកដូងក្នុងរដូវក្តៅ ដើម្បីអោយត្រជាក់ និងផ្តល់ការការពារពីកំដៅថ្ងៃបានល្អបំផុត តែត្រូវចាំថា ៖

  • កុំពិសាទឹកដូងពេលពោះទទេ ៖ ព្រោះវាអាចធ្វើឱ្យមានអារម្មណ៍មិនស្រួល ហើមពោះ ឬរមួលក្រពើ។

  • កំណត់ការទទួលទានទឹកដូង ប្រសិនបើអ្នកមានសម្ពាធឈាមទាប៖ ព្រោះទឹកដូងមានប្រសិទ្ធភាពកាត់បន្ថយសម្ពាធឈាម។

  • កុំផឹកទឹកដូងច្រើនក្នុងពេលតែមួយ៖ ការផឹកច្រើនពេកអាចនាំឱ្យឡើងទម្ងន់ដោយសារតែមាតិកាកាឡូរី និងជាតិស្ករធម្មជាតិនៅក្នុងទឹកដូង។លើសពីនេះ ទឹកដូងពេលទទួលទានក្នុងកម្រិតលើសកម្រិត វានឹងកាត់បន្ថយសម្ពាធឈាមយ៉ាងឆាប់រហ័ស និងធ្វើឱ្យសរសៃពួរសាច់ដុំចុះខ្សោយ។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម