របៀបសង្កេតមើលថា តើគេកំពុងតែចាប់អារម្មណ៍អ្នកឬអត់?

  • 2023-11-24 02:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់បានជួបស្ថានភាពនេះដែរឬទេ? បានស្គាល់ឬកំពុងតែនិយាយជាមួយនរណាម្នាក់ ទោះជាអ្នកពេញចិត្តគេ ឬមិនបានគិតអ្វីលើសពីនេះក៏ដោយ តែអ្នកក៏ចង់ដឹងថាគេកំពុងតែចាប់អារម្មណ៍លើអ្នកជាពិសេសឬមួយក៏អត់?ចម្ងល់នៅក្នុងចិត្តតែមិនហ៊ានប្រាកដថាគេពិតជាចាប់អារម្មណ៍មកលើអ្នកពិតមែនឬក៏អត់?

ថ្ងៃនេះ កញ្ញា នាំយករបៀបសង្កេត ៥ ចំណុចងាយៗ ថាតើបុគ្គលម្នាក់ហ្នឹងចាប់អារម្មណ៍លើអ្នកឬក៏អត់? បើមានប៉ុន្មានចំណុចនេះចំពោះមនុស្សម្នាក់ដែលកំពុងចង់ដឹងថាគេចាប់អារម្មណ៍ ឬសង្ស័យពីគេ ហើយមានចម្លើយណាមួយក្នុងចំណុចទាំង៥នេះជឿទៅគេចាប់អារម្មណ៍អ្នកហើយអាចសាកបណ្តុះ មនោសញ្ចេតនាជាមួយគ្នាបានក្រែងអាចបន្តទៅមុខលើសពីមិត្ត ឬសង្សារខាងក្រោម៖

១. ព្យាយាមរករឿងមកជជែកជាមួយអ្នក ជួនកាលគេអាចសួរនាំពីរឿងផ្ទាល់ខ្លួនរបស់អ្នកក្នុងន័យចង់សិក្សាស្វែងយល់ពីអ្នកឲ្យបានកាន់តែច្រើនថែមទៀត ហើយគេក៏អាចនឹងនិយាយពីរឿងផ្ទាល់ខ្លួនរបស់គេមកឲ្យអ្នកស្តាប់បើទោះជាអ្នកមិនបានសួរក៏ដោយ ឬខ្ចីដៃមិត្តអ្នកឬមិត្តភក្តិគេដើម្បីបានជួបជជែកជាមួយអ្នក ព្រោះគេក៏ចង់ឲ្យអ្នកបានស្គាល់គេឲ្យកាន់តែច្បាស់ជាងមុនថែមទៀត។ បើទោះជាអ្នកមើលទៅដូចជាមិនចង់ជជែក សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ឬពេលខ្លះអ្នកបានប្រាប់ចម្លើយដែលអាចបញ្ចប់នូវការសន្ទានោះហើយក៏ដោយ តែគេនៅតែព្យាយាមរកប្រធានបទផ្សេងទៀតដើម្បីឲ្យបានមកនិយាយជាមួយអ្នក ។

២. ព្យាយាមណាត់ជួបអ្នក ចំណុចនេះរាងច្បាស់លាស់បន្តិចមិនសូវជាមានអ្វីដែលពិបាកសង្កេតប៉ុន្មានទេ ព្រោះដំបូងអ្នកពាក៏មើលយល់មនុស្សមិនដែលស្គាល់គ្នាតែនៅព្យាយាមធ្វើការណាត់ជួប ឬសុខមិនណាត់ជួប មានន័យថាបើគេមិនបានចាប់អារម្មណ៍អ្នក គេក៏មិនចង់ណាត់ជួបអ្នកដែរ ។ ប៉ុន្តែក៏មានមនុស្សមួយប្រភេទផ្សេងទៀតដែលការចង់ជួប ឬការណាត់របស់គេ ជារឿងការងារដែរ។ តែកម្រភាសាណាត់រវាងមនុស្សប្រុសមកកាន់មនុស្សស្រី គឺគ្រាប់តែយករឿងការងារ និងមិត្តភ័ក្តិមកបាំងមុខមិនអាចទៅរួចរួចទេ គេចាប់អារម្មណ៍ពិសេសមកលើអ្នកទើបគេជួប។ តែជឿទៅបើទោះជាគេខំយករឿងការងារ និងមិត្តភ័ក្តិមកអាងយ៉ាងណាក៏ដោយតែសកម្មភាព និងទឹកមុខរបស់គេពេលដែលបានជួបអ្នកវាក៏ល្មមអាចបញ្ជាក់ប្រាប់ពីអ្វីបានខ្លះៗដែរហើយឲ្យអ្នកយល់។

៣. យកចិត្តទុកដាក់ជាមួយនិងរឿងរ៉ាវតូចៗរបស់អ្នក វាពិតជាអារម្មណ៍មួយដែលពិសេសណាស់នៅពេលដែលមានមាននរណាម្នាក់មកចងចាំរឿងរ៉ាវតូចតាចរបស់យើង។ ប្រាកដណាស់មិនមែនគ្រប់បុគ្គលទាំងអស់សុទ្ធតែបានទទួលនូវអារម្មណ៍នេះទេ គឺទាល់តែមាននរណាម្នាក់កំពុងតែចាប់អារម្មណ៍គេ។ បើម្នាក់នោះកំពុងតែចាប់អារម្មណ៍អ្នក គេនឹងក្លាយជាមនុស្សមានខួរក្បាលពិសេសភ្លាមមួយរំពេច។ គេនឹងចងចាំបានសូម្បីតែសម្តីដែលអ្នកបាននិយាយ ទោះជាអ្នកខ្លួនឯងពេលខ្លះចាំមិនបានផងថាបាននិយាយអ្វី ឬអាចនិយាយបានថាពេលខ្លះគេអាចចាំរឿងរបស់អ្នកបានល្អជាងរឿងគេខ្លួនឯងថែមទៀតផង។ នេះហើយដែលពាក្យចាស់ពោលថាឃ្លានឆ្ងាញ់ស្រឡាញ់ស្អាតនោះអី វាមិនមានអីចម្លែកនោះទេ ។

៤. ចង់ដឹងថាអ្នកមានគូហើយឬនៅ? ចំពោះអ្នកដែលចាប់អារម្មណ៍អ្នកប្រាកដណាស់គេពិតជាចង់ដឹងថាអ្នកនៅទំនេរឬក៏អត់ដើម្បីគេដឹងថាតើគេគួរតែបន្តនៅក្នុងការចែចង់អ្នកឬគួរតែបញ្ឈប់? អ្នកខ្លះអាចនិងសាកសួរដោយត្រង់ៗ តែអ្នកខ្លះទៀតអាចប្រើវិធីសួរអ្នកដោយប្រយោល ឬព្យាយាមរករឿងណាមួយដែលមានទាក់ទងនឹងសម្ព័នភាពរបស់អ្នកយកមកនិយាយដើម្បីឲ្យបានដឹងពីអ្នក។

៥. ធ្វើល្អដាក់អ្នកជាពិសេស គេថាបើចង់ដឹងថាអ្នកណាជាមិត្តពិតឲ្យមើលគ្នាគ្រាមានទុក្ខលំបាក ចំពោះរឿងស្នេហាក៏មិនខុសគ្នាប៉ុន្មានទេ អ្នកដែលកំពុងតែចាប់អារម្មណ៍យើងគេនឹងមកធ្វើល្អដាក់យើងជាពិសេស និងតែងតែបង្ហាញខ្លួននៅពេលដែលយើងមានទុក្ខលំបាក ។ បើអ្នកកំពុងតែសង្ស័យថាអ្នកដែលយើងកំពុងតែនិយាយជាមួយមានចិត្តលើយើងឬអត់ សាកសុំជំនួយ ឬពឹងពាក់គេរឿងអ្វីមួយមើល ហើយចាំសង្កេតមើលប្រតិកម្មរបស់គេនៅពេលដែលយើងទៅសុំជំនួយថាពេញចិត្ត ឬក៏អត់?​ តែកុំសុំអ្វីដែលលើសលួសហួសហេតុពេកណា កុំឲ្យគេគិតថាយើងទាក់ទងមនុស្សសំឡឹងមើលតែផលប្រយោជន៍ ៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម