រើសបៀរមួយសន្លឹក ដើម្បីដឹងថាចំណុចណាខ្លះដែលកូនៗអ្នកកាត់មករកអ្នក

  • 2021-05-26 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ដឹងអត់ថាកូនអ្នក កាត់មករកអ្នកត្រង់ចំណុចណាខ្លះ

សន្លឹកបៀរទី ១

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកជាមនុស្សដែលម៉ត់ចត់ខ្លាំងណាស់ក្នុងរឿងការងារ។ នៅពេលដែលត្រូវធ្វើការងារអ្វីមួយហើយនោះ អ្នកមិនងាយនឹងបែកអារម្មណ៏នោះទេ ចូលចិត្តបង្ហាញលទ្ធផល ជៀសជាងនិយាយចោលទទេរៗ។ អនាគតកូនៗ អ្នកស្រដៀងនឹងអ្នកខ្លាំងត្រង់ចំណុចនេះហើយ ពួកគេកម្រនឹងអោយអ្នកដទៃមកផ្លាស់ប្ដូរចិត្តគំនិតពួកគេណាស់ ដោយប្រាកដចិត្តពីគោលជៅជីវិត និង អ្វីដែលពួកគេចង់បានជានិច្ច។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកជាមនុស្សដែលចូលចិត្តត្រង់ទៅត្រង់មក មិនសូវខ្វល់ពីសម្ដីមិនការរបស់អ្នកដទៃនោះទេ ថែមទាំងមានសន្តានចិត្តល្អ ចូលចិត្តសម្រាលទុក្ខលំបាករបស់អ្នកដទៃ មិនអាចឈរមើលនឹងភ្នែកបានឡើយ។ កូនៗអ្នកក៏មិនខុសប្លែកពីអ្នកប៉ុន្មាននោះទេ ពួកគេក៏មិនចូលចិត្តបត់បែនច្រើនដែរ តែជាមនុស្សដែលរួសរាយ ចូលចិត្តជួយយកអាសារអ្នកដទៃ។

សន្លឹកបៀរទី ៣

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកជាមនុស្សមានភាពវៃឆ្លាតជាខ្លាំង ឆ្លាតជាងមនុស្សទូទៅ មានការគិតគូរពិចារណាបានជ្រៅជ្រះ ព្រមទាំងចូលចិត្តរៀនសូត្រអ្វីថ្មីៗ ដែលជួយអោយអ្នកអាចសម្រេចបានការងារតូចធំច្រើនជាមនុស្សជុំវិញខ្លួន។ កូនៗអ្នកក៏ធំធាត់ឡើងដោយលក្ខណៈស្រដៀងនេះដែរ ដោយពួកគេឆ្លាតជាងក្មេងទូទៅ ពេលដែលជួបការលំបាក មិនបោះបង់ មានតែប្រឹងប្រែងបង្កើនសមត្ថភាពខ្លួន ដើម្បីធ្វើយ៉ាងអោយឆ្លងកាត់វាបានដោយជោគជ័យ។

សន្លឹកបៀរទី ៤

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកជាមនុស្សមានភាពស្មោះត្រង់ តែចិត្តច្រើនបន្តិច។ អ្នកតែងតែចាប់អារម្មណ៏ និង បារម្ភពីសុខទុក្ខមិត្តភក្តិ បងប្អូនសាច់ញាតិជាខ្លាំង។ កូនៗរបស់អ្នកនឹងកាត់មករកអ្នកចំពោះលក្ខណៈល្អៗ ទាំងនេះហើយ។ តាំងតែពីក្មេងៗមកម្ល៉េះ ពួកគេជាក្មេងល្អ ម៉ត់ចត់ និង ចេះគោរពចាស់ទុំ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម