សញ្ញា ៧ យ៉ាងបញ្ជាក់ថាដៃគូអស់ចំណាប់អារម្មណ៍ចំពោះអ្នក

  • 2021-04-29 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាអ្នកទើបតែចាប់ផ្តើមណាត់ជួបនរណាម្នាក់ថ្មី ឬកំពុងតែមានទំនាក់ទំនងជាមួយដៃគូក៏ដោយ វាជាការសំខាន់ដែលអ្នកត្រូវរៀនស្វែងយល់អំពីសកម្មភាពរបស់ដៃគូអ្នកឲ្យបានច្បាស់លាស់ ថាតើដៃគូរបស់អ្នកមានគោលបំណងអ្វីជាមួយអ្នក។ បន្ទាប់ពីបានស្គាល់យូរទៅ អ្នកអាចដឹងថាមនុស្សម្នាក់នោះកំពុងព្យាយាមធ្វើអ្វីមួយហើយ វាអាចជាសេចក្ដីស្រឡាញ់កាន់តែខ្លាំង ឬក៏អាចជាការព្យាយាមដកខ្លួនចេញពីអ្នក។ ប្រាកដណាស់ថាអ្នកអាចដឹងបានទៅលើគោលបំណង និងអំពីអ្វីដែលដៃគូរបស់អ្នកប៉ងចង់បាននោះ ដោយគ្រាន់តែធ្វើការកត់សម្គាល់ទៅលើសញ្ញាទាំង ៧ ចំណុចខាងក្រោមនេះ។

តាមរយៈអាកប្បកិរិយារបស់ពួកគេ និងសញ្ញាទាំងនេះអាចបញ្ជាក់ថាមិត្តប្រុស ឬមិត្តស្រីរបស់អ្នកកំពុងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្នកទៀតហើយ៖

១. ដៃគូរបស់អ្នកលែងចង់ ឬឈប់ធ្វើការពិភាក្សាទាក់ទងជាមួយអ្នក

២. ដៃគូរបស់អ្នកបញ្ឈប់ ឬបំភ្លេចគម្រោងគ្រប់យ៉ាងដែលបានបង្កើតកាលពីមុន

៣. អ្នកមិនអាចជឿទុកចិត្តបាន ឬពឹងផ្អែកដៃគូរបស់អ្នកបានតទៀតឡើយ

៤. ដៃគូរបស់អ្នកតែងតែគ្មានពេលសម្រាប់អ្នក ជាមួយនឹងលេសរហូត

៥. អ្នកមិនមានភាពស្និទ្ធស្នាលជាមួយដៃគូរបស់អ្នកដូចកាលទើបស្រឡាញ់គ្នាដំបូង

៦. ដៃគូរបស់អ្នកឈប់ស្តាប់ និងបញ្ចេញអាកប្បកិរិយាព្រងើយកន្តើយ

៧. ការសន្ទនារបស់ដៃគូររបស់អ្នកគឺខុសប្លែកទាំងស្រុង មិនដូចកាលពីមុន

ការស្គាល់នឹងដឹងពីគោលបំណងរបស់ដៃគូរបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់នៃការរីកលូតលាស់ និងអភិវឌ្ឍទំនាក់ទំនងស្នេហារបស់អ្នកឲ្យបានប្រសើរឡើង។ ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ថាដៃគូរបស់អ្នកបាត់បង់ចំណាប់អារម្មណ៍ចំពោះអ្នកទៀតហើយនោះ ការសន្ទនា ការពិភាក្សាអំពីបញ្ហានេះជាមួយដៃគូគឺជាវិធីដោះស្រាយដ៏ល្អមួយ។ តែប្រសិនបើវានៅតែមិនដំណើរការទៀត អ្នកប្រហែលជាត្រូវទទួលស្គាល់ការពិតហើយ ដើម្បីខ្លួនឯង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម