តើអ្នកសក្តិសមជាព្រះនាង​ Disney មួយណា យោងតាមខែកំនើតអ្នក?

  • 2021-03-04 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាអាចជាបំណងប្រាថ្នារបស់ក្មេងស្រីភាគច្រើនទៅហើយ ដែលចង់ក្លាយជាព្រះនាងដូចទៅនឹង ព្រះនាងនៅក្នុងរឿងតុក្កតាដែលចាប់អារម្មណ៏ ជក់ចិត្តជាខ្លាំងនោះ។ បើអ្នកតែងតែប្រាថ្នាចង់ដឹងថាខ្លួនឯងសក្តិសមជាព្រះនាងបែបណានោះ មកត្រូវកន្លែងហើយ!

Aries - Mulan

អ្នកតែងតែជាប្រភេទមនុស្សដែលចូលចិត្តមានការគ្រប់គ្រង់លើជីវិតខ្លួនឯងយ៉ាងពេញលេញ មិនត្រូវការជំនួយពីនរណានោះទេ ជាពិសេសនៅពេលដែលជួយរឿងលំបាកណាមួយនោះ​ មិនខ្លាចទេក្នុងការប្រឈមមុខ ហើយមិនរុញរាក្នុងការស្វែងរកដំណោះស្រាយភ្លាមៗនោះ មិនបង្អង់យូរ។ ពេលខ្លះក៏ឆេវឆាវទប់មិនជាប់ មិនខុសពីវីរះនារី Mulan យើងប៉ុន្មាននោះទេ។

Taurus - Belle

អ្នកជាប្រភេទមនុស្សដែលគួរជាទីពឹងពាក់ពីមនុស្សគ្រប់គ្នា ហើយក៏មានភាពស្មោះត្រង់យ៉ាងខ្លាំងទៀត។ ទោះជាត្រូវលំបាកខ្លួនយ៉ាងណាក៏ពេញចិត្តនឹងជួយ មិនសំចៃកម្លាំងទេ បើមានគេពឹងពាក់ហើយនោះ។ ពេលខ្លះរឹងរូសបន្តិចមែន តែអ្នកមិនមែនជាប្រភេទមនុស្សដែលអាចឈរអោបដៃមើលអ្នកកើតទុក្ខបាននោះទេ សូម្បីតែជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ក៏មិនអាចមើលនឹងភ្នែកបានដែរ សក្តិសមជាព្រះនាង Belle បំផុត។

Gemini - Maleficient

ជាទូទៅ Gemini ជាប្រភេទមនុស្សដែលចូលចិត្តបង្ហាញការយល់ឃើញខ្លួនអោយអ្នកដទៃបានដឹង។ មនុស្សភាគច្រើនតែងតែលាន់មាត់សរសើរថាអ្នកជាមនុស្សចូលចិត្តធ្វើអ្វីដោយបង្អង់ ចាំរហូតទាល់ស្កកខូចការនោះទេ។ ទោះជាបែបនេះក៏ពិតមែន ជាចំពោះរឿងមួយចំនួន អ្នកក៏អាចនឹងពិបាកសម្រេចចិត្តអោយបានដាច់ស្រេចដែរ មិនត្រឹមតែនាំទុក្ខមកអោយខ្លួនទេ ថែមទាំងពិបាកអោយអ្នកដទៃអាចស្មានបានថា អ្នកកំពុងគិតអ្វី ចង់ធ្វើអ្វីអោយប្រាកដ។ អ្នកសក្តិសមជាតួអង្គ Maleficient បំផុត។

Cancer - Jasmine

Cancer ជាប្រភេទមនុស្សដែលស្វាហាប់ សម្លឹងមើលរឿងដែលកើតឡើងជុំវិញខ្លួនក្នុងផ្លូវល្អ ស្រលាញ់មនុស្សជុំវិញខ្លួន វៃឆ្លាត ព្រមទាំងអាចយល់ពីអារម្មណ៏អ្នកដទៃបានយ៉ាងងាយ។ អ្នកដទៃតែងតែរៀបរាប់ថា អ្នកជាមនុស្សបានសម្ដី កំប្លុកកំប្លែង ពោរពេញមនោសញ្ចេតនា ហ៊ានលះបង់ដើម្បីមនុស្សដែលខ្លួនស្រលាញ់មិនសុខពី​ ព្រះនាង Jasmine នោះទេ។

Leo - Elsa

មនុស្ស Leo នេះជាប្រភេទមនុស្សដែលមានការអត់ធ្មត់ និង តស៊ួយ៉ាងខ្លាំងក្នុងជីវិត ព្រោះតែមានមហិជ្ជតា និង ក្ដីស្រម៉ៃយ៉ាងច្រើននៅក្នុងជីវិត។ បើអាចទៅរួចនោះ ចង់គ្រប់គ្រងគ្រប់គន្លុកគន្លៀកនៃជីវិតខ្លួនឯង។ អ្នកដទៃតែងគិតថា ជីវិតអ្នកពោរពេញដោយភាពភ្ញាល់ផ្អើល គួរអោយចង់សង្កេត និង ស្វែងយល់។ ចំនុចដែលគួរអោយកោតសរសើរជាងគេរបស់អ្នកគឺ ការជឿជាក់លើខ្លួនឯង គ្រប់គ្រងខ្លួនឯង តែពេលខ្លះក៏មិនអាចប្រើប្រាស់វាអោយបានពេញលេញ ដូចជា Elsa អញ្ចឹង។

Virgo - Moana

អ្នកជាប្រភេទមនុស្សដែលប្រាថ្នាចង់បានភាពល្អឥតខ្ខោះ គ្រប់ផ្នែកនៃជីវិត មានភាពឈ្លាសវៃ ចាប់អារម្មណ៏សូម្បីតែរឿងតូចតាចដែលអ្នកដទៃមើលរំលង ហើយមានការតាំងចិត្តខ្ពស់ពេលធ្វើរឿងអ្វីមួយ។ មិនខ្វះទេទេពកោសល្យក្នុងខ្លួន ព្រោះតែអ្នកតែងតែមានចិត្តចង់ដឹងចង់លឺជានិច្ច។ ចំពោះរឿងរ៉ាវជីវិត អ្នកមិនរុញរានោះទេក្នុងការសម្រេចទោះជាមិនដឹងច្បាស់ថាលទ្ធផលចុងក្រោយទៅជាយ៉ាងណាក្ដី សក្កិ​សមជា Moana បំផុត។

Libra - Anna

ចំពោះ Libra ក្នុងចិត្តនេះស្លាប់រស់ លើរឿងមនោសញ្ចេតនានេះតែម្ដង។ អ្នកជាមនុស្សដែលមានចិត្តស្មោះស តែងតែខ្វល់ខ្វាយពីសុខទុក្ខអ្នកដទៃ ហើយក៏មានទំនួសខុសត្រូវផ្ទាល់ខ្លួនខ្ពស់ថែមទៀត។ Anna គឺជាព្រះនាងដែលមានលក្ខណះដូចទៅនឹងអ្នកបេះបិទតែម្ដងហើយ។

Scorpio - Megara

Scorpio ជាប្រភេទមនុស្សដែលពោរពេញដោយក្ដីស្រលាញ់សម្រាប់មនុស្សគ្រប់គ្នា។ បើតាំងចិត្តធ្វើអ្វីហើយវ៉ៃស្លាប់ក៏មិនដកថយ មិនខ្លាចក្នុងការលះបង់ ដើម្បីសម្រេចបំណងប្រាថា្ន និង ក្ដីស្រម៉ៃសម្រាប់ជីវិតខ្លួនឯង។ អ្នកមិនសូវជាចូលចិត្តបង្ហាញអារម្មណ៏ ទុក្ខលំបាកដែលខ្លួនមានមកខាងក្រៅនោះទេ មិនខុសពីព្រះនាង Megara នោះទេ។

Sagittarius - Pocahontas

បើគិតថាអ្នកអាចស្វែងយល់ពី Sagittarius បានងាយៗនោះ យល់ច្រឡំធំហើយ។ អ្នកជាប្រភេទមនុស្សដែលមានចិត្តទូលាយ ហើយមានការយល់ដឹងច្រើនពីគោរការណ៏ជីវិតផ្សេងៗ។ អ្នកជឿជាក់ថា ជីវិតនេះគួរតែប្រើប្រាស់ដោយភាពរីករាយ ទោះជាមានការងារត្រូវសម្រេចយ៉ាងណា មិនប្រាកដថាមានផ្លូវតែមួយដែលអាចដើរទៅដល់នោះទេ។ ស្មោះត្រង់ មិនរុញរា ដូច Pocahontas អញ្ចឹងដែរ។

Capricorn - Merida

Capricorn ជាប្រភេទមនុស្សដែលស្មោះត្រង់ ស៊ូស្លាប់រស់ មានការតាំងចិត្តខ្ពស់ មិនងាយនឹងអនុញ្ញាតអោយអ្វីមកផ្លាស់ប្ដូរការតាំងចិត្តនោះបានទេ ព្រមទាំងជាមនុស្សដែលគួរអោយទុកចិត្តបាន មានចិត្តចង់ជួយយកអាសារអ្នកដទៃថែមទៀត ដូច Merida អញ្ចឹងដែរ។

** Aquarius - Rapunzel**

អ្នកជាមនុស្សដែលស្វាហាប់ ហើយមានចិត្តចង់ស្វែងយល់ រៀនសូត្រមិនឈប់នោះទេ។ ស្រដៀងទៅនឹង Rapunzel ត្រង់ថា មានភាពវៃឆ្លាត ឯករាជ្យ តែពេលខ្លះក៏រឹងរូសឃាត់មិនឈ្នះ។

Pisces - Tiana

ចំពោះបញ្ហានានាក្នុងជីវិត Pisces ច្បាស់លាស់ហើយប្រាកដប្រជាខ្លាំងណាស់ តែក៏មិនខ្វះក្ដីស្រលាញ់ចំពោះមនុស្សជុំវិញខ្លួននោះទេ សក្តិសមជា Tiana បំផុត។

ប្រភព៖ vagabomb ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម