បញ្ហាសុខភាព ៥ យ៉ាងដែលអាចដឹងតាមរយៈការមើលទៅលើសុខភាពសក់របស់អ្នក
- 2021-03-01 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាសុខភាព ៥ យ៉ាងដែលអាចដឹងតាមរយៈការមើលទៅលើសុខភាពសក់របស់អ្នក
ជាធម្មតាយើងតែងតែគិតថាសុខភាពសក់គឺវាអាស្រ័យទៅលើការថែទាំ និងផលប៉ះពាល់នានាក្នុងការរស់នៅប្រចាំថ្ងៃ។ ហើយការថែទាំនឹងព្យាបាលនោះគឺធ្វើតែទៅលើផ្នែកខាងក្រៅ និងលើស្បែកក្បាលតែប៉ុណ្ណោះ វាមិនបានព្យាបាលពីខាងក្នុងឡើយ។ បញ្ហាសុខភាពសក់មិនល្អវាមិនមែនគ្រាន់តែបណ្តាលមកពីការថែទាំមិនបានដិតដល់នោះឡើយ តាមពិតវាជាសញ្ញាបង្ហាញថាសុខភាពរាងកាយរបស់អ្នកកំពុងតែមានរោគសញ្ញាអ្វីមួយហើយ។
តាមរយៈការមើលប្រភេទសក់ខូចនោះ វាអាចនឹងប្រាប់អ្នកពីមូលេហតុនៃខុសភាពពីខាងក្នុងរបស់អ្នកថា អ្នកកំពុងតែមានជំងឺអ្វីមួយ៖
១. សក់ស្ងួតឬគ្មានជីវិត អ្នកគិតថាមកពីការកៀបសក់ លាបពណ៌សក់ញឹកញាប់ តែតាមពិតវាបង្ហាញថាអ្នកខ្វះជាតិវីតាមីន និងកង្វះជាតិទឹកក្នុងខ្លួនហើយ
២. អង្គែស្បែកក្បាលនឹងរមាស់ មិនថាអ្នកកក់សាប៊ូប្រភេទណាក៏ដោយនូវតែមិនបាត់សោះ នោះបញ្ជាក់ថាអ្នកកំពុងតែមានជំងឺបាក់ទឹកចិត្ត ស្ត្រេស និងមកពីរបបអាហារមិនមានសុខភាព
៣. សក់ស្ដើងនឹងផុយ វាច្បាស់ណាស់ថាអ្នកកំពុងខ្វះជាតិប្រូតេអ៊ីន ការគេងមិនសូវលក់រាល់ថ្ងៃ និងមកពីសម្ពាធឈាមខ្ពស់
៤. សក់ជ្រុះច្រើនជាពិសេសនៅផ្នែកខាងមុខ វាអាចប្រាប់បានថាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមហើយ ឬលើសជាតិស្ករក្នុងឈាម
៥. សក់ក្រដាញ់នឹងដុះស្កូវច្រើន បង្ហាញថាអ្នកកំពុងតែមានការគិតច្រើនជ្រុល មកពីការញ៉ាំអាហារមិនមានសុខភាព និងមកពីអាយុកាល
ទាំងនេះគ្រាន់តែជារោគសញ្ញាមួយចំនួនដែលវានឹងកើតឡើងទៅលើមនុស្សទូទៅ តែបើសិនជាមានបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀតនោះ អ្នកគួរតែធ្វើការពិគ្រោះជាមួយគ្រូពេទ្យហើយ និងព្យាយាមថែរក្សាសុខភាពឲ្យបានល្អ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖