នេះគឺជាមូលហេតុធំ ធ្វើឲ្យមុនចេះតែកើតមាននៅលើចង្ការបស់អ្នក
- 2020-10-09 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះគឺជាមូលហេតុធំ ធ្វើឲ្យមុនចេះតែកើតមាននៅលើចង្ការបស់អ្នក
ប្រសិនបើអ្នកកំពុងឈឺក្បាលនឹងមុនដែលតែងកើតឡើងស្ទើរមិនលោះថ្ងៃ នៅជុំវិញចង្ការបស់អ្នក នោះអាចមកពីមូលហេតុទាំងនេះហើយ។
១. រោគសញ្ញា PMS
វាជាសញ្ញាមិនប្រក្រតីអំឡុងពេលវដ្តរដូវរបស់មនុស្សស្រី។ ជាទូទៅ វាងាយធ្វើឲ្យអ្នកស្រ្តេស ឆាប់មួម៉ៅ ហើយអរម៉ូនចាប់ផ្តើមអតុល្យភាពថែមទៀត។ មុននៅលើមុខ ពិសេសនៅតំបន់ចង្កា កើតឡើងដោយសារតែកម្រិត Estrogel កើនឡើងខ្ពស់ ដើម្បីទៅជម្រុញមុខងារអូវែ។
២. អរម៉ូន Adrogen កើនឡើងខុសធម្មតា
នេះគឺជាលក្ខខណ្ឌមិនធម្មតាមួយសម្រាប់មនុស្សដែលមានអរម៉ូន Androgen ឬ កម្រិត Testoserone កើនឡើងជាងអរម៉ូនមនុស្សស្រី។ ហេតុនេះហើយ ចំពោះអ្នកមានស្បែកខ្លាញ់ និងរន្ធញើសរីកធំ ប្រសិនបើពួកគេមិនបានយកចិត្តទុកដាក់ថែស្បែកឲ្យបានផ្ចិតផ្ចង់ទេ វានឹងងាយឡើងមុនជាទីបំផុត។
៣. ឧស្សាហ៍ញិច ឬប៉ះមុខញឹកញាប់
ដៃមិនស្អាត បើយកទៅប៉ះមុខ នឹងធ្វើឲ្យឡើងមុនបានយ៉ាងងាយ។ ពិសេស បើអ្នកញិចមុនទៀត រឹតតែងាយកើតបំផុត ព្រោះបើអ្នកញិចមិនអស់គ្រាប់ទេ វាធ្វើឲ្យស្បែកជុំវិញនោះរលាក និងមានរោគរ៉ាំរ៉ៃនៅចំណុចតែមួយ។
៤. ញៀនជាតិកាហ្វេអ៊ីន
ផឹកសារធាតុមានជាតិកាហ្វេអ៊ីនច្រើនដូចជា ភេសជ្ជៈ តែ ឬកាហ្វេ គឺជាមូលហេតុចម្បងផងដែរ ។ វាមិនត្រឹមប៉ះពាល់តម្រងនោមនោះទេ ថែមទាំងជម្រុញឲ្យអរម៉ូន Estrogen ដែលជាអរម៉ូនធ្វើឲ្យឡើងមុន ដំណើរការល្អថែមទៀត។
៥. អាឡែហ្សីជាមួយផលិតផល
មិនត្រឹមតែគ្រឿងសម្អាងឡើយ ធ្វើឲ្យស្បែកកើតអាឡែហ្សីបាន សូម្បីថ្នាំដុសធ្មេញ ហ្វូមលាងមុខ សាប៊ូកក់សក់ ដែលផ្ទុកនូវសារធាតុគីមីនោះ នឹងធ្វើឲ្យស្បែករងផលប៉ះពាល់ដែរ។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញថា តាំងពីសាកល្បងប្រើផលិតផលនោះមក ស្បែកនៅជុំវិញចង្ការតែងឡើងមុនមិនឈប់ គួរបញ្ឈប់ភ្លាមៗ។ .
បើយោងតាមការសិក្សាស្រាវជ្រាវយ៉ាងជាក់លាក់ពីអ្នកជំនាញបញ្ហាស្បែកមុខនិងរាងកាយ បង្ហាញថា មុននៅលើចង្កា មួយផ្នែកទៀត អាចបណ្ដាលមកបញ្ហាពោះវៀនតូច។ វាគឺជារឿងសាមញ្ញទៅហើយ សម្រាប់អ្នកចូលចិត្តហូបអាហារហឹរ ឬមានជាតិខ្លាញ់ជាដើម ។ ដោយសារតែអាហារអស់នោះ ច្រើនតែប្រៃ ផ្អែម និងហឹរ ដែលធ្វើឲ្យប៉ះពាល់ដល់ពោះវៀនតូចដំណើរការមិនល្អ។ ហើយកាន់តែរំខានដល់ដំណើរការប្រព័ន្ធរំលាយអាហារឲ្យធ្លាក់ចុះថែមទៀត ដែលកាកសំណល់មិនល្អទាំងនោះ ធ្វើឲ្យរាងកាយស្រូបចេញ និងប៉ះពាល់ដល់ផ្ទៃមុខ ដែលងាយនឹងឡើងមុនផងដែរ។
លើសពីនេះ ប្រសិនបើអ្នកសង្កេតឃើញថា តែងតែឡើងមុខមិនឈប់នៅបរិវេណចង្កា រដូវមកមិនទៀងទាត់ មុខឡើងខ្លាញ់ច្រើន មិនសូវឃ្លានអាហារ សក់ជ្រុះ និងគេងមិនសូវលក់ នោះអាចជាប្រភេទនៃជំងឺវដ្តអូវែ ឬពងបែកក្នុងដៃស្បូន ដែលជំងឺនេះវារំខានដល់អរម៉ូនក្នុងរាងកាយផងដែរ។
ម្ល៉ោះហើយ បើអ្នកចាប់អារម្មណ៍ថា ខ្លួនឯងមានរោគសញ្ញាទាំងនេះ គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់៕