រើសកាតមួយដើម្បីដឹងអ្វីដែលគួរផ្លាស់ប្តូរ ជួយអ្នកឲ្យមានសំណាងនិងអនាគតភ្លឺថ្លា
- 2021-02-11 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសកាតមួយដើម្បីដឹងអ្វីដែលគួរផ្លាស់ប្តូរ ជួយអ្នកឲ្យមានសំណាងនិងអនាគតភ្លឺថ្លា
តើកាតមួយណា ដែលអ្នករើស ដើម្បីដឹងពីអ្វីដែលអ្នកគួរផ្លាស់ប្តូរដើម្បីទទួលបានលាភសំណាង?
កាតទី១
នេះគឺជាពេលវេលាដែលអ្នកត្រូវផ្លាស់ប្តូរ ដូច្នេះអ្នកគួរសិក្សារៀនសូត្រពីសិស្សច្បង ឬបុគ្គលជោគជ័យណាម្នាក់ដែលអ្នកគោរព។ ឆក់ឱកាសនេះដើម្បីសម្រួលដល់ផ្លូវចិត្តរបស់អ្នក ហេតុនេះ អ្នកត្រូវរក្សាឲ្យបាននូវអត្តចរិតវិជ្ជមាន ព្រមទាំងទម្លាប់ល្អជាប្រចាំថ្ងៃ។
អ្នកក៏អាចរៀនធ្វើសមាធិ ហាត់យូហ្គា … ដែលជួយឲ្យអារម្មណ៍ក្នុងចិត្តរបស់អ្នកបានល្អប្រសើរផងដែរ។ មិនយូរទេ អ្នកនឹងដឹងថាពិភពលោកទាំងមូលពិតជាបានផ្លាស់ប្តូរច្រើនមែន សម្រាប់អ្នក។
កាតទី២
មានពេលខ្លះ អ្នកត្រូវព្រមទទួលស្គាល់ការពិតថា លើលោកនេះមនុស្សម្នាក់មិនអាចរស់នៅជាមួយអ្នកបានរហូតនោះទេ។ ហេតុនេះ បើអ្នកអាចធ្វើចិត្តបាន នោះអ្នកនឹងសប្បាយរីករាយយ៉ាងពិតប្រាកដចំពោះខ្លួនឯង ហើយថែមទាំងទទួលបានលាភសំណាងថែមទៀតផង។ ដូច្នេះ គួររៀនពីរបៀបចេះធ្វើឲ្យខ្លួនឯងសប្បាយរីករាយ វិធីជឿជាក់លើខ្លួនឯង ដែលទាំងនេះគឺជាសារមួយសម្រាប់ដាស់តឿនអ្នក។
អ្នកមិនចាំបាច់ត្រូវរង់ចាំភ័ព្វសំណាងធ្លាក់ពីលើមេឃទេ ព្រោះអ្នកចេះពីរបៀបមើលថែទាំខ្លួនឯងបានហើយ ដែលនេះហើយទើបជាការស្វែងរកឃើញសំណាងផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ។