ហេតុអ្វីបានជាយើងមានអាការៈដូចជាធ្លាក់ពីទីខ្ពស់នៅពេលដែលកំពុងគេងលង់លក់?

  • 2021-02-08 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់ជួបប្រទះអាការៈដូចជាធ្លាក់ពីទីខ្ពស់ពេលដែលអ្នកកំពុងតែគេងសម្រាក ហើយអ្នកភ្ញាក់ទាំងកណ្តាលអធ្រាត។ បើតាមការបកស្រាយរបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថានេះជាអាការៈមួយដែលគេហៅថា hypnic jerk។ ដូច្នេះសួរថាហេតុអ្វីមានអាការៈបែបនេះកើតឡើង?

នៅពេលដែលអ្នកគេងលង់លក់ ខួរក្បាលអ្នកក៏សម្រាកដែរ។ ស្របពេលនោះអាការៈដែលមានឈ្មោះថា hypnic jerk ដែលវាធ្វើអោយអ្នកភ្ញាក់ដូចជាមានអ្វីមកបន្លាចអ្នក។ អាការៈដែលអ្នកឧស្សាហ៍ជួបនោះគឺគិតថាអ្នកធ្លាក់ពីកន្លែងដ៏សែនខ្ពស់ ជាហេតុធ្វើអោយអ្នកមានភាពភ័យខ្លាច។

តើអាការៈនេះកើតឡើងបានដោយសារអ្វី?

អ្នកវិទ្យាសាស្រ្តបានធ្វើការស្រាវជ្រាវ អាការៈបែបនេះអាចនឹងកើតឡើងបានដោយសារ សកម្មភាពរាងកាយធ្វើលំហាត់ប្រាណ ដែលអនុវត្តនៅកៀកម៉ោងចូលគេង ដែលធ្វើអោយខ្លួនប្រាណមិនបានគេងលក់លឿន។ អាកាៈការខឹងសម្បើម ឬស្រ្តេស គឺធ្វើអោយខួរក្បាលមានការគិតច្របូកច្របល់ នៅពេលដែលគេងខួរក្បាលអាចនឹងបញ្ជូនពត៌មានខុសទៅកាន់សារពាង្គកាយ។ ម៉្យាងទៀតជាតិកាហ្វេអ៊ីន ក៏ធ្វើអោយសារពាង្គកាយដំណើរការមិនប្រក្រតី ដោយសារវាពន្យាពេលគេងរបស់អ្នក។ ចុងក្រោយគឺទម្លាប់គេងមិនល្អរបស់អ្នកក៏អាចបង្កអោយមានបញ្ហានេះកើតមានឡើង។

យ៉ាងណាមិញ hypnic jerkមិនបានធ្វើអោយរាងកាយក្រោកដឹងខ្លួនរហូតនោះទេ ប៉ុន្តែបើសិនជាអ្នកគេងជាមួយដៃគូ គាត់នឹងចាប់អារម្មណ៍ពីសកម្មភាពរបស់អ្នក។ ប៉ុន្តែអ្នកមានការភ័យខ្លាចនៅក្នុងខ្លួនដែលគិតថាដូចជាពីណាគេច្រានអ្នកទម្លាក់ពីលើពូក។

តាមពិតជម្ងឺមួយនេះវាកើតជាទូទៅចំពោះមនុស្សប្រហែលជា៦០% ដែលវាមិនបង្កអោយមានប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្តែយើងអាចជៀសពីអាការៈនេះបានដោយគេងអោយទៀងពេលនិងគ្រប់គ្រាន់៕

ចុចអានបន្ត៖

លំហាត់ប្រាណទំាង៥ក្បាច់សម្រាប់អ្នកចង់បានគូទស្អាត

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម