របស់របរ និងរឿងដែលនារីៗគួរដឹង គួរមានដើម្បីការពារខ្លួន
- 2021-01-06 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់របរ និងរឿងដែលនារីៗគួរដឹង គួរមានដើម្បីការពារខ្លួន
ប៉ុន្មានថ្ងៃចុងក្រោយនេះគឺមានការកក្រើកយ៉ាងខ្លាំងទៅនឹងព័ត៌មានបុរស ១១ នាក់រំលោភនារីបំរើការយន្តហោះម្នាក់រហូតដល់ស្លាប់ វាពិតជារឿងដ៏គួរឲ្យរន្ធត់ សោកស្តាយបំផុត និងគួរឲ្យខ្លាច។ រឿងជាច្រើនបានកំពុងកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងសង្គមរស់នៅបច្ចុប្បន្ននេះ ទាំងអំពើហិង្សា ឧក្រិដ្ឋកម្ម គ្រោះមហន្តរាយនានាដែលកើតឡើងដោយវិជ្យាសាស្រ្ត និងធម្មជាតិជាដើម។ ហេតុដូចច្នេះហើយបានជាសុវត្ថិភាពផ្ទាល់ខ្លួនបានក្លាយជាបញ្ហាសំខាន់មួយសម្រាប់មនុស្សគ្រប់រូប ហើយជាពិសេសនោះគឺសម្រាប់ស្ត្រីៗតែម្តង។
របស់ដែលត្រូវមាន និងរឿងដែលស្រ្តីៗគួរយល់ដឹងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៖
ស្រ្ពេបាញ់ភ្នែក (pepper spray) វាគឺជាអាវុធការពារខ្លួនដ៏សំខាន់សម្រាប់ស្ត្រី និងទាំងបុរស។ ស្រ្ពេបាញ់ភ្នែកគឺស្របច្បាប់ដែលអ្នកអាចរកទិញបាន ដើម្បីជួយការពារសុវត្ថិភាពផ្ទាល់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ របស់មួយនេះដែលស្រ្តីៗគួរតែមាននៅក្នុងការបូបជានិច្ចពេលទៅណាមកណាតែម្នាក់ឯង។
ការពារ ការដាក់ថ្នាំនៅក្នុងភេសជ្ជៈរាល់ពេលចេញទៅក្រៅផឹកស៊ី វាកើតឡើងនៅពេលមនុស្សម្នាក់ធ្វើឡើងដោយចេតនា ដោយមិនឲ្យនរណាម្នាក់ដឹង ដើម្បីធ្វើឲ្យអ្នកកាន់តែស្រវឹង និងវង្វេងបាត់បង់ស្មារតីក្នុងគោលបំណងផ្លូវភេទ ឬយករបស់មានតម្លៃ។ ការប្រើឬដាក់ថ្នាំនៅក្នុងភេសជ្ជៈគឺវាខុសច្បាប់។
ទាំងនេះគឺជាវិធីមួយចំនួនដែលអ្នកអាចរក្សាសុវត្ថិភាព និងចៀសវាងពីការបំពុល ឬដាក់ថ្នាំនៅពេលដើរលេងខាងក្រៅ៖
ប្រសិនបើអ្នកមានតែម្នាក់ឯង ហើយគិតថាអ្នកត្រូវបានគេដាក់ថ្នាំហើយនោះត្រូវប្រាប់បុគ្គលិកនៅទីនោះ ឬទូរស័ព្ទទៅកាន់ ៩៩៩ ភ្លាមៗមុនពេលដែលអ្នកបាត់បង់ស្មារតី។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវមាន ការដាក់សញ្ញាអាសន្ត និងការតេ Auto នៅក្នុងទូរស័ព្ទដៃ របស់អ្នកពីព្រោះវាអាចធ្វើជាជំនួយបាន៕
រូបភាព៖ Independent, YP, Vectorstock
អានបន្ត៖