ចង់ដឹងអាយុប៉ុន្មានរៀបការ សាករើសរ៉ូបមួយដែលអ្នកស្រលាញ់បំផុត

  • 2020-11-10 07:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​រើស​រូប​មួយ ​ដើម្បី​ដឹង​ថា ​នៅ​អាយុ​ប៉ុន្មាន​ ទើប​អ្នក​អាច​ទទួល​ផ្កា​ស្លា​បាន?

រ៉ូប​ទី​១

​អ្នក​ជា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​រឹង​មាំ។ ​អ្នក​ចូល​ចិត្ត​សេរីភាព ​ការ​ផ្សង​ព្រេង ​និង​មិន​ចូល​ចិត្ត​ចង​ខ្លួន​ឯង​នៅ​មួយ​កន្លែង។ ​នៅ​ពេល​អ្នក​ជួប​មនុស្ស​ដែល​អ្នក​ស្រលាញ់ ​អ្នក​នឹង​ប្រឹង​ប្រែង​ដើម្បី​គេ ​ដោយ​មិន​ខ្វល់​ពី​សម្តី​​មនុស្ស​ជុំ​វិញ​និយាយ​ឡើយ។ ​អ្នក​តែង​តែ​ជឿ​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង។ ​បើ​តាម​​ការ​ទស្សន៍​ទាយ​ ​អ្នក​ទំនង​ជា​រៀប​ការ​នៅ​​ពេល​ឆាប់​ៗ​នេះ ​មុន​ពេល​អ្នក​ឈាន​ចូល​អាយុ​២៥​ឆ្នាំ។

រ៉ូប​ទី​២

​អ្នក​ប្រហែល​ជា​ត្រូវ​រៀប​ការ​មុន​ពេល​​ឈាន​ចូល​អាយុ ២០​ឆ្នាំ។ ​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ ​និង​ងាយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លើ​បុរស​ដែល​មាន​អាយុ​ច្រើន។ បុរស​ដែល​អ្នក​ស្រលាញ់ ​ជា​មនុស្ស​ដែល​ចេះ​ស្រលាញ់​អ្នក ​ខ្វាយ​ខ្វល់ និង​តែង​តែ​នៅ​ក្បែរ​ពេល​អ្នក​ត្រូវ​ការ​គាត់។ ​​ពិសេស​ទៀត​នោះ ​​ជា​បុរស​ដែល​​ចេះ​ជួយ​ទុក្ខ​ធុរៈ​អ្នក និង​គ្រួសារ​ផង​ដែរ។ ​ហេតុ​ផល​ដ៏​ចម្បង​ដែល​បណ្តាល​ចិត្ត​ឲ្យ​អ្នក​រៀប​ការ​ជាមួយ​គាត់ ដោយសារ​ការ​ស្រលាញ់​​ផង ​និង​ដឹង​គុណ​គាត់​ផង។ ​សូម​ចូល​រួម​ត្រេក​អរ​ផង ​ព្រោះ​ជីវិត​របស់​​អ្នក​គឺ​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ។

​រ៉ូប​ទី​៣

អ្នក​​ជា​មនុស្ស​មាន​គោលការណ៍ ​និង​តែង​តែ​ចង់​អភិវឌ្ឍ​ការងារ​របស់​អ្នក​ឲ្យ​ដើរ​ទៅ​មុខ​រលូន ​មុន​ពេល​អ្នក​រៀប​ការ។ យ៉ាង​នេះ​ក្តី ​អ្នក​នឹង​ជួប​បុរស​ម្នាក់ ​ដែល​ល្អ​គ្រប់​​ស្តង់​ដា​ដែល​អ្នក​តែង​ស្រមៃ មិន​ថា​តែ​ការងារ ​គ្រួសារ ​បុគ្គលិក​លក្ខណៈ … ​ហើយ​អ្នក​នឹង​​រៀប​ការ​ស្រប​ពេល​ចិត្ត​គំនិត​ខ្លួន​​ឯង​ចាស់​ទុំ ​​គឺ​​ពី​អាយុ ៣២ -​៣៧ ​ឆ្នាំ​។

​​រ៉ូប​ទី​៤

​អ្នក​ជា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​មិន​សូវ​គិត​ច្រើន។ ​អ្នក​តែង​តែ​គិត​ថា ​ខ្លួន​ឯង​​រៀប​ការ​ពេល​ណា​ដែល​ខ្លួន​ចង់ ពិសេស​នៅ​ពេល​ចាស់​ទុំ​ផ្នែក​ចិត្ត​គំនិត។ ​​ម្ល៉ោះ​ហើយ ពេល​វេលា​ទទួល​ផ្កា​ស្លា​របស់​អ្នក​នៅ​ចន្លោះ​ពី ២២ -​២៦ ​ឆ្នាំ។ ​បើ​តាម​ក្បួន​ទស្សន៍​ទាយ ​រៀប​ការ​មុន​អាយុ​២៦​ឆ្នាំ​ ​នឹង​​អាច​ជួយ​អ្នក​រៀប​ចំ​ចិត្ត​ឆេវឆាវ ​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​និង​រៀន​សម្រប​នៅ​ក្នុង​ជីវិត​​ដើម្បី​ចិញ្ចឹម​បី​បាច់​គ្រួសារ។ ​តែ​បើ​អ្នក​រៀប​ការ​នៅ​អាយុ​ច្រើន ​អ្នក​នឹង​ជួប​​បញ្ហា​លំ​បាក​ក្នុង​ការ​រក​​​បុរស​ដែល​ចូល​មក​ស្រលាញ់​អ្នក ​ដូច្នេះ សូម​កុំ​បោះ​បង់​ឱកាស​ដ៏​ល្អ​សម្រាប់​ឆាក​ជីវិត​របស់​អ្នក​ឲ្យ​សោះ៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម