បើអ្នកមានឈាមប្រភេទ O គួរដឹងពីចំណុចពិសេសរបស់ខ្លួន
- 2020-07-01 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកមានឈាមប្រភេទ O គួរដឹងពីចំណុចពិសេសរបស់ខ្លួន
យោងតាមគ្រូពេទ្យជនជាតិអូទ្រីសឈ្មោះថា Karl Landsteiner បានបែងចែកឈាមរបស់មនុស្សចេញជា៤ប្រភេទផ្សេងៗគ្នា។ ការដឹងពីប្រភេទឈាមរបស់ខ្លួន ពិតជាសំខាន់ណាស់ ជាពិសេសគឺក្នុងស្ថានភាពសង្គ្រោះបន្ទាន់ និងការចាក់បញ្ចូលឈាមដោយសុវត្ថិភាពជាដើម។ តាមការសិក្សាស្រាវជ្រាវជាច្រើនក៏បានបញ្ជាក់ពីការពិតនិងចម្ងល់របស់អ្នកមានឈាមប្រភេទ O ដូច្នេះហើយប្រសិនបើអ្នកស្ថិតក្នុងឈាមប្រភេទមួយនេះ គួរដឹងពីចំណុចពិសេសរបស់ខ្លួនឯង។
១. អាចបរិច្ចាគទៅកាន់គ្រប់ប្រភេទឈាមផ្សេងទៀតទាំងអស់
អ្នកដែលមានឈាមប្រភេទ O+ អាចបរិច្ចាគទៅកាន់ក្រុមឈាមបូកទាំង៤ប្រភេទមានដូចជា (O+, A+, B+, AB+) ។ កោសិកាក្រហមរបស់ឈាមប្រភេទ O ក៏អាចបញ្ចូលទៅកាន់ក្រុមឈាមរងទាំង៨ប្រភេទផ្សេងគ្នា ដែលជាហេតុធ្វើឲ្យឈាម O ជាឈាមដែលគេត្រូវការខ្លាំងបំផុតសម្រាប់សង្គ្រោះបន្ទាន់ ថែមទាំងអាចជួយស្រោចស្រង់ជីវិតរបស់អ្នកជំងឺបានក្នុងគ្រាអាសន្នផងដែរ។ ជាពិសេសទារកទើបនឹងកើត ដែលមានឈាមប្រភេទ O អាចមានសុវត្ថិភាពពេញលេញ ទោះបីកើតមកខ្សោយក៏ដោយ។
២. អ្នកឈាម O អាចចាក់បញ្ចូលតែប្រភេទឈាម O ដូចគ្នាតែប៉ុណ្ណោះ
អ្នកមានឈាម O+ អាចទទួលឈាមពីប្រភេទ O+ និងO – ចំណែកឯ អ្នកមានឈាម O- អាចបញ្ចូលតែប្រភេទ O- ដូចគ្នាតែប៉ុណ្ណោះ។ ក្នុងករណីដែលអ្នកមានឈាម O- ត្រូវការឈាមបន្ទាន់ អាចបញ្ចូលជំនួសដោយ ឈាមប្រភេទ O+ ។
៣. ហានិភ័យសុខភាព
អ្នកមានឈាមប្រភេទ O ងាយនឹងឆ្លងមេរោគបាក់តេរីនិងវីរុសមួយចំនួន ជាងក្រុមឈាមដទៃទៀត។ ក្នុងនោះដែរក៏អាចប្រឈមនឹងជំងឺធ្ងន់ធ្ងរដូចជា អាសន្នរោគ និងរបេងជាដើម។ អ្នកឈាម O ក៏អាចនឹងមានហានិភ័យប្រឈមនឹងជំងឺដំបៅក្នុងពោះវៀនតូច ខ្ពស់ជាងប្រភេទឈាម A B AB ដល់ទៅ៣៥%។
៤. អត្ថប្រយោជន៍ចំពោះសុខភាព
អ្នកមានឈាមប្រភេទ O មានហានិភ័យទាប ក្នុងការប្រឈមនឹងជំងឺបេះដូង បើធៀបនឹងប្រភេទឈាមដទៃ។ ចំពោះអ្នកដែលមិនស្ថិតក្នុងឈាម O មានហានិភ័យក្នុងការកើតជំងឺមហារីកលំពែង ២៥% ច្រើនជាងអ្នកមានឈាមប្រភេទ O ។ ជាពិសេសអ្នកមានឈាម O មិនងាយនឹងវិវត្តតរកជំងឺសរសៃឈាម និងការគិតមិនប្រក្រតីឡើយ។ យ៉ាងណាក៏ដោយ មិនថាស្ថិតក្នុងឈាមប្រភេទណា ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ដើម្បីជៀសផុតពីជំងឺនានា។
៥. បុគ្គលិកលក្ខណៈ
សម្រាប់ជនជាតិជប៉ុនភាគច្រើន បានផ្តោតសំខាន់ទៅលើបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ អាស្រ័យតាមប្រភេទឈាមខុសៗគ្នា។ លើសពីនេះទៅទៀតពួកគេជឿជាក់ថា អ្នកឈាមប្រភេទ O តែងជាមនុស្សចិត្តល្អ ពោរពេញដោយក្តីស្រលាញ់ ពូកែទំនាក់ទំនងក្នុងសង្គម និងចេះគ្រប់គ្រងលុយកាក់បានល្អ។ ជាពិសេសទំនាក់ទំនងស្នេហារ៉ូមែនទិករបស់អ្នកឈាម O គឺជាគូនឹងអ្នកមានឈាមប្រភេទ A៕
ចុះអ្នកវិញមានប្រភេទឈាមអ្វីដែរ?
ចុចអានបន្ត៖ មិត្តនារីណាមានភ្លៅស្គមស្គាំង មកទទួលទានអាហារ ៥ មុខនេះ