ស្រីៗគួរដឹង! អាហារដែលត្រូវញ៉ាំនិងត្រូវជៀសវាងពេលមករដូវ ដើម្បីឲ្យរាងកាយរឹងមាំអារម្មណ៍ល្អ
- 2020-05-19 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរដឹង! អាហារដែលត្រូវញ៉ាំនិងត្រូវជៀសវាងពេលមករដូវ ដើម្បីឲ្យរាងកាយរឹងមាំអារម្មណ៍ល្អ
ភាពនឿយហត់ អារម្មណ៍តានតឹងមិននឹងន រួមទាំងការឈឺចុកចាប់ក្នុងពោះជាដើម តែងកើតមានឡើងក្នុងអំឡុងពេលមនុស្សស្រីមករដូវ។ អាហារដែលអ្នកញ៉ាំគឺសំខាន់បំផុតសម្រាប់ពេលនេះ។ អាហារដែលមានជីវជាតិត្រឹមត្រូវ អាចជួយកាត់បន្ថយ ការឈឺរោយក្នុងសាច់ដុំ ហើមពោះ ឈឺក្បាល និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ហេតុនេះ ដើម្បីធ្វើឲ្យរាងកាយនៅតែរឹងមាំ មិនចុះខ្សោយ មានអារម្មណ៍ល្អ មនុស្សស្រីគ្រប់រូប គួរដឹងពីអាហារដែលត្រូវញ៉ាំនិងត្រូវជៀសវាង។
**អាហារមិនគួរញ៉ាំ
គ្រឿងស្រវឹង
បើអ្នកផឹកស្រាឬគ្រប់ភេសជ្ជៈណាដែលមានជាតិអាល់កុល វាពិតជាប៉ះពាល់ខ្លាំងបំផុតចំពោះសុខភាព ដូចជារដូវមកមិនទៀង កម្រិតអេស្ត្រូសែនកើនឡើង ធ្វើឲ្យសភាពពេលមករដូវកាន់តែយ៉ាប់យ៉ឺនជាងមុន។ គួរផឹកទឹកឲ្យបានច្រើន ឬផឹកទឹកដូងជំនួសវិញ ទើបអាចជួយផ្តល់សំណើមដល់រាងកាយ។
កាហ្វេ
ទោះអ្នកញៀនផឹកកាហ្វេរាល់ថ្ងៃ ក៏គួរផ្អាកសិនទៅ ក្នុងអំឡុងពេល៤-៥ថ្ងៃនេះ។ វាអាចធ្វើឲ្យសម្ពាធឈាមនិងចង្វាក់បេះដូងកើនឡើង បណ្តាលឲ្យអ្នកតានតឹង ឆាប់ភ័យតក់ស្លុត និងប្រឈមជាមួយរោគសញ្ញា PMS (Premenstrual syndrome) ។ គួរជំនួសមកវិញ ដោយការផឹកតែបៃតង ទឹកប៉េងប៉ោះឬទឹកការ៉ុតស្រស់ល្អជាង។
អាហារផ្អាប់
អាហារក្លាសេឲ្យកក Fast food សាច់បីជាន់ ត្រសក់ត្រាំ និងអាហារវេចខ្ចប់ដាក់ថង់ដាក់កំប៉ុងទុកយូរ គឺមិនល្អទាល់តែសោះ បើអ្នកញ៉ាំពេលមករដូវ។ វាអាចចូលទៅវាយលុកអ័រម៉ូន និងធ្វើឲ្យអាការៈមុនពេលមករដូវកាន់តែអាក្រក់។ យ៉ាងណាមិញ ត្រូវឆ្លៀតធ្វើម្ហូបញ៉ាំនៅផ្ទះដោយខ្លួនឯង ព្យាយាមញ៉ាំបន្លែឲ្យបានច្រើន ឬញ៉ាំបបរក្តៅឧណ្ណៗកាន់តែល្អ។
អាហារមានជាតិខ្លាញ់ខ្ពស់
អាហារដែលមានជាតិខ្លាញ់ខ្ពស់ ក្រៅពីធ្វើឲ្យធាត់ហើយ ក៏អាចបង្កផលប៉ះពាល់ដល់អ័រម៉ូន បណ្តាលឲ្យអ្នកឈឺចុកចាប់ក្នុងពោះ មានអារម្មណ៍ថាហើមឬឆ្អល់ជាដើម។ វាក៏អាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួត គ្មានសំណើម។
អាហារបំពង
អាហារបំពងដូចជា ដំឡូងបារាំង នំកញ្ចប់ នំឃុកឃី...អាចធ្វើឲ្យកម្រិតអេស្រ្តូសែនកើនឡើង និងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍។
អាហារមានជាតិប្រៃ
អាហារដែលប្រើអំបិលច្រើន អាចធ្វើឲ្យអ្នកបាត់បង់ជាតិទឹក ប៉ះពាល់អារម្មណ៍ និងហើមពោះក៏មាន។
**អាហារដែលគូរញ៉ាំ
បន្លែពណ៌បៃតង
សូកូឡាខ្មៅ
ចេក
ត្រីសាល់ម៉ុន
យ៉ាអួ
នំបុ័ងស្រូវសាឡី
ផ្លែឪឡឹក
គ្រាប់ធញ្ញជាតិ
តែ chamomile
ចុចអានបន្ត៖