គុណ​សម្បត្តិ​៨​យ៉ាង​របស់​នារី​មាន​ដើម​ទ្រូង​តូច

  • 2019-01-27 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ថា​មាន​ដើម​ទ្រូង​តូច​ធ្វើ​ឲ្យ​នារី​លែង​ស្អាត​ បាត់​បង់​ជំនឿ​ចិត្ត។ អ្នក​​មាន​ដើម​ទ្រូង​រាប​ស្មើ​កុំ​ទាន់​តូច​ចិត្ត​តូច​ថ្លើម​អី ព្រោះ​ក្រឡេក​មើល​គុណ​សម្បត្តិ​៨​យ៉ាង​នៃ​ការ​មាន​ដើម​ទ្រូង​តូច​ខាង​ក្រោម​នេះ​ នឹង​អាច​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ត្រលប់​មក​វិញ៖

១. ហាត់​ប្រាណ​បាន​ស្រួល​ខ្លួន

រឿង​សំខាន់​សម្រាប់​ការ​ថែទាំ​សុខ​ភាព​គឺ​ការ​ហាត់​ប្រាណ​នេះ​ហើយ ហើយ​ការ​ហាត់​ប្រាណ​សម្រាប់​នារី​មាន​ដើម​ទ្រូង​តូច​គឺ​​នឹង​មាន​ភាព​ងាយ​ស្រួល​ច្រើន ជាង​អ្នក​ដែល​មាន​​ដើម​ទ្រូង​ធំ ព្រោះ​មិន​មាន​អារម្មណ៍​ធ្ងន់​ ទើស អាច​ហាត់​បាន​ស្រួល​គ្រប់​ចលនា​ និង​មាន​សមាធិ​កាន់​តែ​ច្រើន​។

២. ពាក់​អាវ​វាល​ក្លៀក​វាល​ៗ​ក៏​មើល​ទៅ​មិន​សិចស៊ី​ជ្រុល

អ្នក​មាន​ដើម​ទ្រូង​រាបស្មើ ទោះ​ពាក់​អាវ​រាង​ជ្រៅ​ក៏​មើល​ទៅ​​មិន​សិចស៊ី​ខ្លាំង​ដែរ តែ​មើល​ទៅ​ស្អាត​មួយ​បែប​ ហើយ​ក៏​មិន​ចាំ​បាច់​ខ្វាយខ្វល់​ពី​ក្រសែ​ភ្នែក​អ្នក​ដទស។

៣. គេង​លក់​ស្រួល

រឿង​គេង​ជា​រឿង​សំខាន់​ណាស់ ហើយ​​ស្រី​ៗ​មាន​ដើម​ទ្រូង​តូច​នឹង​អាច​គេង​លក់​ស្រួល​ពេញ​មួយ​យប់ មិន​ថា​គេង​ផ្ងារ ផ្កាប់ គេង​ចំហៀង គឺ​នឹង​គ្មាន​អារម្មណ៍​រំខាន​អ្វី​ឡើយ។

៤. មិនមែន​ជា​ចំណាប់​អារម្មណ៍​របស់​បុរស​ល្មោភ​កាម

អ្នក​មាន​ដើម​ទ្រូង​ធំ​ កុំ​ថា​តែ​ប្រុស​ៗ សូម្បី​តែ​ស្រី​ៗ​ដូច​គ្នា​ក៏​នឹង​ងាក​មើល​ដែរ ព្រោះវា​​ជា​ចំណុច​ទាក់ទាញ​ចំណាប់​អារម្មណ៍​មុន​គេ ហើយ​​បើ​ជួប​នឹង​បុរស​ល្មោភ​កាម​វិញ នឹង​កាន់​តែ​គួរ​ឲ្យ​ខ្លាច ដូច្នេះ​អ្នក​មាន​ដើម​ទ្រូង​តូច​អាច​មាន​សុវត្ថិភាព​ច្រើន​ជាង​នៅ​ចំណុច​នេះ។

៥. មើល​ទៅ​ឃើញ​រាង​ស្វែល​ស្អាត មិន​ងាយ​កោង​ខ្នង

នារី​ដែល​មាន​ដើម​ទ្រូង​តូច​អាច​មើល​ទៅ​​ឃើញ​រាង​ស្វែល​ជាង​ អ្នក​ដែល​មាន​ដើមទ្រូង​ធំ។ ក្រៅ​ពី​នេះ​ដើម​ទ្រូង​ធំ​ក៏​អាច​ធ្វើ​ឲ្យ​បរិវេណ​ខ្នង​របស់​យើង​​មិន​ត្រង់​ផង​ដែរ ដោយ​សារ​ទម្ងន​ធ្ងន់​នៅ​ខាង​មុខ។

៦. ងាយ​ស្រួល​រក​ទិញ​អាវ​ក្នុង

ឈុត​អាវ​ក្នុង​សម្រាប់​ស្ត្រី​ដើម​ទ្រូង​តូច ងាយ​ស្រួល​រក​ មិន​ចាំ​បាច់​គិត​ច្រើន ហើយ​ថែម​ទាំង​មាន​ច្រើន​ម៉ូដ​ឲ្យ​ជ្រើសរើស​ទៀត។

៧. ឱកាស​បាន​ជួប​ស្នេហ៍​ពិត

ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ប្រុស មនុស្ស​ស្រី​មាន​ដើម​ទ្រូង​ធំ​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​គឺ​ជា​រឿង​ធម្មតា តែ​សម្រាប់​បុរស​ដែល​ចូល​មក​ស្រឡាញ់​មនុស្ស​ស្រី​មាន​ដើម​ទ្រូង​តូច​ ក៏អាច​​បង្ហាញ​ថា​គេ​ស្រឡាញ់​យើង​ដោយ​សារ​យើង​ជា​យើងច្រើនជាង មិន​មែន​ដោយ​សារ​ទំហំ​ដើម​ទ្រូង​នោះ​ទេ។

៨. កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​សុដន់

មនុស្ស​ស្រី​មាន​ដើម​ទ្រូង​តូច​មាន​ទំនោរ​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​តិច​ជាង​មនុស្ស​ស្រី​ដើម​ទ្រូង​ធំ ដោយ​យោង​តាម​ការ​ស្រាវជ្រាវ ការ​មាន​ដើម​ទ្រូង​តូច​អាចពិនិត្យ​រក​មើល​ភាព​មិន​ប្រក្រតី​បាន​ងាយ​ជាង ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាន​តិច​ជាង​អ្នក​មាន​ដើម​ទ្រូង​ធំ​ៗ​ដែរ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​មាន​ដើ​ម​ទ្រូង​តូច​​ក៏​មាន​​បញ្ហា​ឈឺ​ខ្នង​  តិច​ជាង​អ្នក​មាន​ដើម​ទ្រូង​ធំ​ដែរ៕

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន​