បង្ហាញ​មុខ​ជំនួញរាប់​​​លាន​ដុល្លារ​​របស់​តារា​ល្បី​ថៃ Nune Woranuch

  • 2017-06-20 01:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តួ​ឯក​ស្រី​​ដែល​មាន​ទាំង​សម្រស់​ ទេពកោសល្យ និង​ភាព​វៃឆ្លាត​តាំង​ពី​ដើម​មក​ម្ល៉េះ​សម្រាប់​ តារា​សម្ដែង Nune Woranuch ដែល​​បាន​ក្លាយ​ជា​ភរិយា​​មហាសេដ្ឋី​ស្រាបៀ​ SINGHA ដែល​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ហូរហៀ។ មនុស្ស​ជា​ច្រើន​អាច​នឹង​គិត​ថា Nune មិន​ចាំ​បាច់​ធ្វើ​អ្វី​ក៏​មាន​លុយ​ចាយ​មិន​អស់​បាត់​ទៅ​ហើយ ក៏​ប៉ុន្តែ​មិន​ដូច្នោះ​នោះ​ទេ។ ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​ពី​មុខ​ជំនួញ​ធំ​ៗ​ចំនួន ៧​ដែល​តួ​ឯក​ស្រី​​រឿង "ចំណង​ស្នេហ៍​អាឃាត" រូប​នេះ​​​ក្ដោបក្ដាប់​ក្នុង​ដៃ ថា​តើ​មាន​មុខ​ជំនួញ​អ្វី​ខ្លះ៖  

១. សាលា​បង្រៀន​រាំ​របាំ ឈ្មោះ​សាលា “นาฏก”

២. ហាង​បុកល្ហុង​ហិរ ដែល​ជា​ហាង​អាហារ​ឦសាន​​បែប​ទំនើប​នៅ​ជាន់​ទី​៥​នៃ​អគារ Terminal 21

៣. មុខ​ជំនួញ​ខនដូ The Peace condominium ដែល​មាន​តម្លៃ​ ១២លាន​បាត (ប្រមាណ៣៥ម៉ឺន​ដុល្លារ)

៤. រថយន្ត​បង្គន់​អនាម័យ​ចល័ត ដែល​ចំណាយ​ដើម​ទុន​ប្រមាណ ៧លាន​បាត (ប្រមាណ ២០ម៉ឺន​ដុល្លារ)

៥. មុខ​ជំនួញ​លក់​មួក​នាំ​ចូល​ពី​ក្រៅ​ប្រទេស ដែល​មាន​យីហោ “worra”

៦. ហាង​គុយទាវ ឈ្មោះ​ហាង Pao Pak

៧. ផលិតផល​ថែ​រក្សា​ស្បែក​មុខ យីហោ “WORRA” ដែល​នាង​បាន​បណ្ដាក់​ទុន​ដោយ​លុយ​ខ្លួន​ឯង​១០០% និង​ចុះ​បញ្ជី​ក្នុង​នាម​ក្រុមហ៊ុន WORRA Worldwide ៕

Nune និងស្វាមី

ប្រភព៖ khaohit ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម
អត្ថបទថ្មី