ស្រីៗពេលនៅលីវ ចូលចិត្តធ្វើខ្លួន ចុះក្រោយមានប្ដីម៉េចវិញ?
- 2017-03-13 02:46:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗពេលនៅលីវ ចូលចិត្តធ្វើខ្លួន ចុះក្រោយមានប្ដីម៉េចវិញ?
ការតុបតែងខ្លួនជារឿងដែលមនុស្សស្រីចូលចិត្តសឹងតែគ្រប់គ្នា ជាពិសេសមុនពេលមានគ្រួសារ(ប្ដី)។ ចុះមានឆ្ងល់ទេ ក្រោយពេលគ្រួសារ នារីៗនៅខ្វល់ពីរឿងនេះហ្នឹងទៀតអត់? អានមតិរបស់ស្ត្រីដែលមានប្ដី ប្រិយមិត្តនឹងលែងឆ្ងល់!
សូនីតា៖ ខ្ញុំរៀបការបាន៣ឆ្នាំហើយ មុនពេលការ ខ្ញុំស្រលាញ់រូបរាងណាស់ ខ្លាចធាត់ ខ្លាចខ្មៅ ។ តែដល់ពេលមានប្ដី បែរជាលែងខ្វល់ពីរឿងអស់ហ្នឹងទៅវិញ។
ពិសី៖ ចង់នៅតែចង់ស្អាតហ្នឹង តែប្ដីខ្ញុំប៉ិនប្រច័ណ្ឌណាស់ ហ៊ានតែតែងខ្លួនខុសធម្មតា មុខតែនិយាយផ្លែផ្កា ឌឺដង។ អញ្ចឹងខ្ជិលហ្មងទៅ កុំឲ្យមានរឿងវែងឆ្ងាយ បើប្ដីគេមិនចូលចិត្តហើយ។
ពេជ្រ៖ មិនដឹងជាត្រូវតែងខ្លួនឲ្យអ្នកណាមើលផង បើមានប្ដីហើយ ។ ណាមួយកូន២-៣ រវល់តែនៅមុខកញ្ចក់ កូនចៅគិតម៉េច? រាល់ថ្ងៃសឹងតែគ្មានពេលហូបបាយផងហ្នឹង។
សុបញ្ញា៖ មិនអត់សោះទេ ទៅណាមកណាត្រូវមានក្រែម មានម្សៅខ្លះដែរ។ ព្រោះខ្លាចប្ដីខ្មាសគេបើមានប្រពន្ធ មើលមិនយល់ អញ្ចឹងហើយ ចេះតែងធ្វើល្មមៗទៅ។
រដ្ឋា៖ ការ បួនដប់ ឆ្នាំហើយ រឿងតែងខ្លួនមិនឲ្យចាញ់អ្នកនៅលីវទេ និយាយត្រង់ហ្មង។ ចង់អ្នកណាគិតអីគិតទៅ ព្រោះពេលស្អាត គឺស្អាតខ្លួនយើងទេ បើមិនតែងខ្លួនសោះ ពេលប្ដីមានក្រៅ កុំបន្ទោសគេមកពីយើងមិនចេះស្រលាញ់ខ្លួន អញ្ចឹងម៉េចគេស្រលាញ់យើង?
ចុះ មិត្តនារីដទៃទៀតគិតម៉េចវិញ? បើមានប្ដី នៅតែងខ្លួនដូចនៅក្រមុំអត់?