ស្វែងយល់ អ្វីជាជំងឺរលាកច្រមុះរ៉ាំរ៉ៃ?
- 2024-09-23 02:06:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ អ្វីជាជំងឺរលាកច្រមុះរ៉ាំរ៉ៃ?
ក) អ្វីជាជំងឺរលាកច្រមុះរ៉ាំរ៉ៃ? ការរលាកច្រមុះ ជាជំងឺជួបប្រទះញឹកញាប់ ដែលអាច ជាការហើមប៉ោងភ្នាសក្នុងរន្ធច្រមុះ ។ ប៉ុន្តែលើសពីរោគសញ្ញាដែលធ្វើទុក្ខគាត់ជាប្រចាំនេះ ជួនកាលយើងឃើញមានការវិវត្តន៍ទៅជារ៉ាំរ៉ៃ ឬលាប់សារចុះសារឡើង។ ជាផលវិបាកជំងឺនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងជាបញ្ហាសុខភាពសារធារណៈ។
ខ) មានសញ្ញាមួយចំនួនចំពោះជំងឺរលាកច្រមុះរ៉ាំរ៉ៃ៖ ១. ជំងឺរលាកច្រមុះមានរោគសញ្ញាច្រើនដូចជា៖
ការតឹងច្រមុះនេះមាននៅពេលគេង ហើយអាចមានភាពខុសគ្នាពីម្នាក់ទៅម្នាក់ ជួនកាលរំខាននៅពេលព្រឹក ជួនកាលនៅពេលសម្រាកដែលធ្វើឲ្យអ្នកជំងឺមិនអាចគេងបាន។ ហើយវាក៏អាចស្តែងចេញជាសញ្ញាផ្សេងទៀតរួមមាន ហ៊ឹងត្រចៀក គេងស្រម៉ុក ស្ងួតមាត់ ក្អកស្ងួត ឈឺបំពង់ក រលាកបំពងខ្យល់ និងរលាកទងសួតញឹកញាប់។ អ្នកជំងឺអាចកណ្តាស់ជាប់ៗគ្នាជាខ្សែ ឬទៅតាមពេល ជួនកាលហូរសំបោរធ្លាក់ទៅក្រោយ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ទើសៗនៅគល់បំពង់ក មានភាពក្តៅក្រហាយ ឬរមាស់នៅបំពង់ក។
២. សញ្ញារួមផ្សំ៖ ជួនកាលអ្នកជំងឺមានឈឺក្បាល ឬមានអារម្មណ៍រំខានដល់ការដកដង្ហើម ដែលបញ្ជាក់ថាការដកដង្ហើមតាមច្រមុះមិនគ្រប់គ្រាន់។ អាការៈរមាស់ច្រមុះ ភ្នែក រន្ធត្រចៀក តែងតែជួបប្រទះជាញឹកញាប់ ជាពិសេសក្នុងករណី អាលលែហ្ស៊ីច្រមុះទៅតាមរដូវកាល។ ជួនកាលអ្នកជំងឺអាចបាត់ក្លិន នៅពេលដកដង្ហើមចូល ឬអាចបាត់បង់ការដឹងរសជាតិអាហារផងដែរ។ លើសពីនេះអ្នកជំងឺអាចមានបញ្ហាដល់ទងសួត ដូចជា ក្អក ហត់ពេលប្រឹងដកដង្ហើម ឬដកដង្ហើមលឺសូរសំលេងពេលល្ងាច តឹងទ្រូងជាដើម។
គ) មូលហេតុជំងឺរលាកច្រមុះ៖ រោគសញ្ញា និងសភាពក្នុងច្រមុះពុំមានលក្ខណៈពិសេសណាមួយដែលអាចឲ្យយើងកត់សំគាល់ពីមូលហេតុ របស់ជំងឺរលាកច្រមុះរ៉ាំរ៉ៃឡើយ។ រលាកច្រមុះរ៉ាំរ៉ៃមានមូលហេតុច្រើនណាស់ ក្នុងនោះអាលែហ្ស៊ី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត។ មូយចំណែកធំទៀតរលាកច្រមុះរ៉ាំរ៉ៃមិនមែនមូលហេតុអាលែហ្ស៉ី ហើយប្រហែល៣០%នៃការរលាកច្រមុះរ៉ាំរ៉ៃក៏អាចបណ្តាលមកពីមូលហេតុទាំងពីររួមគ្នា។
ក្នុងចំណោមរលាកច្រមុះរ៉ាំរ៉ៃមិនមែនអាលែហ្ស៉ី អាចមានមូលហេតុដូចជា៖ ១. មកពីកត្តាខាងក្រៅដូចជា៖
២. មកពីកត្តាខាងក្នុងដូចជា៖
ឃ) ការព្យាបាល៖
ង) វិធីបង្ការ៖
"ការធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ គឺជាការចាំបាច់ដើម្បីកាត់បន្ថយការចំណាយពេលវេលា ថវិការ និងធ្វើឲ្យគុណភាពនៃការព្យាបាលកាន់តែមានប្រសិទ្ធភាព។ សូមអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យឯកទេស បើបងប្អូនមានបញ្ហាឬចម្ងល់ផ្សេងៗ ទាក់ទងនឹងត្រចៀក ច្រមុះ និងបំពង់ ក ។