ស្វែងយល់ពី ទំនាក់ទំនងនៃរបបអាហារ និងបញ្ហាមុននៅផ្ទៃមុខ
- 2024-05-01 00:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពី ទំនាក់ទំនងនៃរបបអាហារ និងបញ្ហាមុននៅផ្ទៃមុខ
អាហារ មានទំនាក់ទំនងជាមួយសុខភាពយ៉ាងជិតស្និត ហើយសព្វថ្ងៃនេះ បញ្ហាចម្បងមួយដែលធ្វើឱ្យមនុស្សគ្រប់រូប ជាពិសេសសុភាពនារីផ្ទាល់តែម្ដង កំពុងតែកើតទុក្ខនោះ គឺ បញ្ហាកើតមុន។
ការកើតមុន ក្រៅពីសុខភាព
ជាការពិត អាហារសម្បូរជាតិប្រេង និងខ្លាញ់ គឺជាមូលហេតុធ្វើឱ្យអ្នកកើតមុន។ ហើយសម្រាប់អ្នកដែលមានបញ្ហាស្បែកមានខ្លាញ់ គួរតែប្រុងប្រយ័ត្នចំពោះការទទួលទានអាហារប្រភេទនេះ មិនគួរទទួលទានដាច់ខាតវានឹងធ្វើឲ្តស្ពែលមុខមានប្រតិកម្ម។
អ្វីដែលអ្នកគួរតែធ្វើសម្រាប់ការថែទាំផ្ទៃមុខប្រសើរយមានសុខភាពល្អ និងជៀសផុតពីការឡើងមុខ យល់ល្អ លោកអ្នកគួរតែញ៉ាំ
សារធាតុចិញ្ចឹមដែលចាំបាច់់ដែលអ្នកមិនគួរខ្វះបានដែលអាចជួយបញ្ចៀសការកើតមុនមាន៖
ស័ង្កសី (ជួយកាត់បន្ថយការឡើងក្រហម និងរលាកស្បែក និងជួយជួសជុលស្បែកពីការបំផ្លាញដោយការកើតមុន។ អាហារដែលសម្បូរទៅដោយស័ង្កសី រួមមានគ្រាប់ល្ពៅ គ្រាប់ធញ្ញជាតិ និងផលិតផលផ្សំពីទឹកដោះគោ។
អាស៊ីដខ្លាញ់អូមេហ្គា៣ (ជួយពង្រឹងរនាំងការពារស្បែក និងរក្សាសំណើមដល់ស្បែក។ អាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣មានដូចជាត្រីសាម៉ុន ត្រីសាឌីន និងគ្រាប់ជីជាដើម។
សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម (វីតាមីន C ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ល្អឯក ដែលអាចជំរុញការផលិតខូឡាជែន និងកាត់បន្ថយស្នាមមុន ហើយអាហារដែលសម្បូរទៅដោយវីតាមីន C រួមមានផ្លែក្រូច ស្ត្រប៊ឺរី ឃីវី និងម្ទេសប្លោក។ល។
អាហារសម្បូរប្រូបាយអូទិក (បាក់តេរីល្អ) អាចជួយរក្សាតុល្យភាព microbiota ពោះវៀន និងជួយឲ្យប្រព័ន្ធរំលាយអាហារទាំងមូលមានសុខភាពល្អ។ ដូច្នេះហើយ គ្នាយើងគួរបញ្ចូលអាហារដែលផ្ទុកទៅដោយប្រូបាយអូទិក ដូចជាទឹកដោះគោជូរ ឬគីមឈី។