ស្វែងយល់ពី ទំនាក់ទំនងនៃរបបអាហារ និងបញ្ហាមុននៅផ្ទៃមុខ

  • 2024-05-01 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ មានទំនាក់ទំនងជាមួយសុខភាពយ៉ាងជិតស្និត ហើយសព្វថ្ងៃនេះ បញ្ហាចម្បងមួយដែលធ្វើឱ្យមនុស្សគ្រប់រូប ជាពិសេសសុភាពនារីផ្ទាល់តែម្ដង កំពុងតែកើតទុក្ខនោះ គឺ បញ្ហាកើតមុន។

ការកើតមុន ក្រៅពីសុខភាព

  • ការទទួលរងនូវពន្លឺថ្ងៃ
  • បាក់តេរី
  • ការប្រើប្រាស់ផលិតផលមិនត្រូវនិងស្បែកមុខ
  • ការទទួលទានអាហារ ដែលសបូរជាតិខ្លាញ់​ និងផ្តល់ផលប៉ះពាល' ដល់ស្បែកមុខ
  • ការរស់នៅគ្មានអនាម័យ។

ជាការពិត អាហារសម្បូរជាតិប្រេង និងខ្លាញ់ គឺជាមូលហេតុធ្វើឱ្យអ្នកកើតមុន។ ហើយសម្រាប់អ្នកដែលមានបញ្ហាស្បែកមានខ្លាញ់ គួរតែប្រុងប្រយ័ត្នចំពោះការទទួលទានអាហារប្រភេទនេះ មិនគួរទទួលទានដាច់ខាតវានឹងធ្វើឲ្តស្ពែលមុខមានប្រតិកម្ម។

អ្វីដែលអ្នកគួរតែធ្វើសម្រាប់ការថែទាំផ្ទៃមុខប្រសើរយមានសុខភាពល្អ​​ និងជៀសផុតពីការឡើងមុខ យល់ល្អ លោកអ្នកគួរតែញ៉ាំ

  • បន្លែ និងផ្លែឈើឱ្យបានច្រើន
  • ផឹកទឹកឱ្យបានច្រើនកែវក្នុងមួយថ្ងៃយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ
  • ផឹកតែបៃតងព្រោះវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងការកម្ចាត់ជាតិពុលក្នុងរាងកាយ និងជម្រុញឱ្យស្បែករបស់អ្នកស្អាតតាមបែបធម្មជាតិ។

សារធាតុ​ចិញ្ចឹម​ដែលចាំបាច់់ដែលអ្នកមិនគួរខ្វះបាន​ដែល​អាច​ជួយ​បញ្ចៀស​ការ​កើត​មុនមាន៖

ស័ង្កសី​ (ជួយ​កាត់បន្ថយ​ការ​ឡើង​ក្រហម និង​រលាក​ស្បែក​ និង​ជួយ​ជួសជុល​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ការ​កើត​មុន។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ស័ង្កសី រួម​មាន​គ្រាប់​ល្ពៅ គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ផ្សំ​ពី​ទឹក​ដោះ​គោ។

អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​​​ (ជួយ​ពង្រឹង​រនាំង​ការពារ​ស្បែក​ និង​រក្សា​សំណើម​ដល់​ស្បែក។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​មាន​ដូចជា​ត្រី​សាម៉ុន ត្រី​សាឌីន និង​គ្រាប់​ជី​ជា​ដើម។

សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ​(វីតាមីន​ C ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​ល្អ​ឯក​ ដែល​អាច​ជំរុញ​ការ​ផលិត​ខូឡាជែន និង​កាត់បន្ថយ​ស្នាម​មុន ហើយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ​C រួម​មាន​ផ្លែ​ក្រូច ស្ត្រប៊ឺរី ឃីវី និង​ម្ទេស​ប្លោក​។ល។

អាហារ​សម្បូរ​ប្រូបាយអូទិក (បាក់តេរី​ល្អ) អាច​ជួយ​រក្សា​តុល្យភាព ​microbiota ពោះវៀន និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​មាន​សុខភាព​ល្អ។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​បញ្ចូល​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​ប្រូបាយអូទិក ដូចជា​ទឹក​ដោះ​គោ​ជូរ ឬ​គីមឈី។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម