គួរទទួលទានអ្វីខ្លះ! ទើបស្បែកស្អាត​ និងមានCollagenគ្រប់គ្រាន់

  • 2024-04-30 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការទទួលទានអាហារ ពិតជាមានទំនាក់ទំនងខ្លាំងណាស់ជាមួយសុខភាព និង សម្រស់។ មិនមែនចេះតែញាំឲ្យតែឆ្អែត​និងបានៗនោះទេ ព្រោះអាហារដែលសម្បូរជាតិកូឡាជែន នឹងជំនួយដល់សម្រស់ទ្វេដង បើប្រៀបធៀបទៅនឹងអាហារពុំសូវផ្ទុកជាតិខលឡាជែន។ ខលឡាជែន (Collagen) ជាប្រភពនៃសម្រស់។ ប្រសិនបើក្នុងរាងកាយរបស់យើងសម្បូរជាតិកូឡាជែន នោះសម្រស់របស់យើងក៏ស្រស់ស្អាត និងនៅក្មេងជាងវ័យបានយូរ។

កូឡាជែន (Collagen) គឺជាជាតិប្រូតេអ៊ីម្យ៉ាងមានលក្ខណៈរឹង មិនរលាយ និងរាងជាសរសៃៗ ដែលផលិតឡើងក្នុងរាងកាយរបស់យើងស្រាប់ មានមុខងារជាចម្បងជំនួយដល់សម្រស់។ ទំនាក់ទំនងរវាងកូឡាជែន បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយស្បែក សរសៃសក់ ក្រចក និងឆ្អឹង។

អាហារអ្វីខ្លះជួយបង្កើនជាតិកូឡាជែនក្នុងរាងកាយ? ខាងក្រោមនេះជាប្រភេទអាហារផ្ទុកជាតិកូឡាជែនច្រើនដែលអ្នកគួរតែជ្រើសយកមកទទួលទានជាប្រចាំមានដូចជា៖

  • បន្លែ និងផ្លែឈើមានពណ៌ទឹកក្រូច ដូចជា មើមការ៉ុត ល្ពៅ ល្ហុង ក្រូចថ្លុង អាព្រីកូត ត្រសក់ស្រូវ និងត្រសក់ផ្អរ
  • បន្លែពណ៌បៃតង និងផ្លែឈើរសជាតិជូរ និងអម្បូរក្រូច
  • ប្រភេទអាហារផ្ទុកជាតិស័ង្កសីច្រើន ដូចជា គ្រឿងសមុទ្រ សាច់ក្រហម ស៊ុតផ្នែកពណ៌ស ទំពាំងបារាំង សណ្តែកសៀង និងគ្រាប់ធញ្ញជាតិ
  • ប្រភេទអាហារសម្បូរសារជាតិខ្លាញ់ត្រី អូមេហ្គា ៣ ដូចជា ត្រីសាម៉ុង ត្រីសាឌីន និងត្រីធូណា

ជាក់ស្ដែង ប្រសិនបើក្នុងរាងកាយរបស់យើងមានផ្ទុកជាតិកូឡាជែនច្រើនហើយគ្រប់គ្រាន់ នោះស្បែក សរសៃសក់ ក្រចក និងឆ្អឹង ក៏មានសុខភាពល្អ រឹងមាំ និងសម្រស់ស្រស់ស្អាតទៅតាមនោះផងដែរ។ ជាមួយគ្នានេះ បើក្នុងរាងកាយរបស់យើងផ្ទុកជាតិកូឡាជែនច្រើន ទោះបីជាយើងឈានចូលវ័យចំណាស់ ក៏យើងមិនសូវប្រឈមខ្លាំងលើបញ្ហាស្បែកចាស់ ជ្រីវជ្រួញ។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម