ឈ្វែងយល់!​ ពីការដុះសាប៊ូលើដងខ្លួន តើប្រភេទណាសល្អសម្រាប់សុខភាពស្បែក

  • 2024-04-29 02:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កត់សម្គាល់ មនុស្សភាគច្រើន ជាពិសេសមិត្តនារីយើងតែម្តងបាននឹងកំពុងប្រើប្រាស់សាប៊ូដុំ ឬ ទឹក ដុសលាងសម្អាតរាងកាយ ដើម្បីកម្ចាត់មេរោគ ជំនួយដល់សុខភាពធ្វើឲ្យស្បែកទន់ភ្លឺ រលោង និងបង្កើនក្លិនក្រអូបលើដងខ្លួនផងដែរ។

តែទោះជាយ៉ាងណា ត្រូវដឹងថា ការជ្រើសរើសសាប៊ូយកមកដុសខ្លួនខុស និងស្បែករបស់យើង ឬការប្រើប្រាស់សាប៊ូដុសខ្លួន លាងសម្អាតត្រង់តំបន់ហាមឃាត់ជ្រុលពេក នឹងនាំមកនូវផលប៉ះពាល់ដល់ស្បែក និងតំបន់ហាមឃាត់។

ជាការពិតណាស់ មុននឹងលោកអ្នកជ្រើសរើសយកសាប៊ូដុសខ្លួន មកដុសលាងសម្អាតលើដងខ្លួន គួរតែគិតដល់ គ្រឿងផ្សំនៅក្នុងសាប៊ូនោះ​ហើយដឹងច្បាស់ពីប្រភេទស្បែករបស់អ្នក ត្រូវគ្នាជាមួយប្រភេទសាប៊ូនោះឬអត់? ឬមួយអ្នកអាចទៅពិគ្រោះជាមួយអ្នកឯកទេសស្បែកជាមុនដើម្បីដឹងប្រភេទស្បែកនឹងសារធាតុអ្វីខ្លះអាចអនុញ្ញាតឲ្យអ្នកប្រើបាន​ និង​ហាមឃាត់នាំឲ្យខូចស្បែក។ សាកពិនិត្យប្រភេទសាប៊ូដែលស្ត្រីយើងគួរប្រើប្រាស់ល្អសម្រាប់សុខភាពស្បែកខាងក្រោម៖

  • ការប្រើប្រាស់សាប៊ូដុសខ្លួនមានជាតិគីមីច្រើន និងមិនត្រូវនឹងស្បែក អាចបង្កឱ្យមានប្រតិកម្មស្បែក ឡើងនូវកន្ទួលរមាស់ ស្បែកខ្មៅស្រអាប់ និងអាចងាប់កោសិកាស្បែកជាដើម។
  • ការជ្រើសរើសប្រើសាប៊ូដុសខ្លួនជាប្រភេទសាប៊ូទឹក ល្អប្រសើរជាងសាប៊ូដុំ ព្រោះសាប៊ូទឹកភាគច្រើន ផ្ដល់សំណើមដល់ស្បែកជាងសាប៊ូដុំ នឹងមិនប្រឈមនូវបញ្ហាខូចស្បែកជាងសាប៊ូដុំឡើយ។
  • ការប្រើប្រាស់សាប៊ូដុសខ្លួនលាងសម្អាតតំបន់ពិសេសរបស់ស្រ្តីញឹកញាប់ពេក ក៏ពុំមែនជារឿងល្អឡើយ ព្រោះវាអាចបណ្ដាលឱ្យសារធាតុគីមី ដែលមាននៅក្នុងសាប៊ូ ជ្រាបចូលទៅក្នុងទ្វារមាស ធ្វើឱ្យប៉ះពាល់ដល់ទ្វារមាស (ស្ងួត និងអតុល្យកម្រិត PH )។ គួរណាស់តែរកផលិតផលសម្រាប់សម្អាតតំបន់ពិសេស ចៀសវាងប្រើប្រាស់សាប៊ូដុសខ្លួនយកប្រើ។ ក្នុងករណី ពុំមានទឹកអនាម័យលាងសម្អាតទ្វារមាស ស្រ្តីអាចប្រើប្រាស់ទឹកក្តៅឧណ្ណៗល្មមមកសម្អាត ទឹកធម្មតាទទេស្អាត លាងសម្អាតបានជាការល្អប្រសើរ ព្រោះវាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទ្វារមាសរបស់ស្រ្តីឡើយ។

ដោយឡែកអ្នកគួរចាំថាការពិនិត្យមើលលើគ្រឿងផ្សំនិងសារធាតុមួយចំនួនដែលគេផលិតដាក់ចូលទៅក្នុងសាប៊ូមិឲុននិងទិញយកមកប្រប្រាស់ជារឿងមួយដែលត្រឹមត្រូវបំផុតសម្រាប់សុខភាពស្បែក និងតំបន់អាថ៌កំបាំងរបស់ស្ត្រី​​ ដូចជា៖ គ្រឿងផ្សំដោយបន្លែ ធម្មជាតិ វីតាមីនផ្តល់សំណើមដល់ស្បែក ឬសារ៉ូមជំនួយស្បែក គ្មានសារធាតុគីមីបន្ថែមធ្វើឲ្យស គ្មានជាតិកាត់ជាបកវាមិនបង្ករបញ្ហាអ្វីដល់ស្បែកឡើយ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម