មានទឹក៤ប្រភេទ ដែលជួយការពារអ្នកពីជំងឺគ្រួសក្នុងតម្រងនោម

  • 2024-04-02 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភេសជ្ជៈទាំងនេះអាចជួយការពារសុខភាពតម្រងនោម ជំនួយក្នុងការព្យាបាលគ្រួសក្នុងតម្រងនោម និងការពារមិនឲ្យក្រួសកើតឡើងម្តងទៀត។ មានដឹងអត់ថាហេតុអ្វីបានជាមានជំងឺគ្រួសក្នុងតម្រងនោម? តាមពិតទៅមានមូលហេតុខុសៗគ្នាជាច្រើនដែលនាំឱ្យមានក្រួសក្នុងតម្រងនោម ។ មូលហេតុទូទៅនៃក្រួសក្នុងតម្រងនោមគឺ ផឹកទឹកតិច ញ៉ាំអាហារប្រៃ និងញ៉ាំខ្លាញ់ច្រើន។

ទឹកនោមប្រមូលផ្តុំនៅក្នុងប្លោកនោម និងប្រម៉ោយ ដែលនាំទៅដល់ការប្រមូលផ្តុំសារធាតុរ៉ែ ដែលក្នុងរយៈពេលយូរនឹងបង្កើតជាគ្រួស។ គ្រួសក្នុងតំរងនោមបណ្តាលឱ្យឈឺក្បាលដែលមានប្រភពចេញពីខ្នង ភ្លៅ ឆ្អឹងអាងត្រគាក និងផ្នែកខាងក្រោមពោះ ហើយវាក៏អាចបណ្តាលឲ្យឈឺចាប់ពិបាកបត់ជើងតូច និងឈឺចាប់ខ្លាំងពេលបត់ជើងតូចដែរ។

ដូចនេះវិធីសាមញ្ញបំផុតក្នុងការបង្ការគ្រួសក្នុងតម្រងនោមគឺការផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ មនុស្សពេញវ័យត្រូវផឹកទឹកប្រហែល 2 លីត្រក្នុងមួយថ្ងៃ។លើសពីនេះទៀត ត្រូវបញ្ឈប់ទម្លាប់ទទួលទានប្រៃ និងកាត់បន្ថយបរិមាណអំបិល និងគ្រឿងទេសក្នុងអាហារ។ ខាងក្រោមនេះគឺជាភេជ្ជ:ដែលល្អសម្រាប់តម្រងនោម ៖

១ ទឹក

ទឹកគឺល្អបំផុតសម្រាប់រាងកាយ ដូចនេះយើងគួរតែផឹកទឹកឲ្យបានគ្រប់គ្រាន់ដើម្បីការពារពីជំងឺកើតឡើងផ្សេងៗ។ ការបង្កើនបរិមាណទឹកដែលអ្នកផឹកនឹងជួយពន្លឿនដំណើរការនៃការកម្ចាត់គ្រួសក្នុងតម្រងនោម។ ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីផលិតទឹកនោមប្រហែល 2 លីត្រក្នុងមួយថ្ងៃ នឹងជួយការពារគ្រួសក្នុងតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព។ ការមិនបានទទួលទានទឹកគ្រប់គ្រាន់ និងការខ្សោះជាតិទឹកជាកត្តាសំខាន់មួយដែលបង្កឱ្យកើតគ្រួសក្នុងតម្រងនោម។

២ ទឹកក្រូចឆ្មា

ពេលផឹកទឹក អ្នកអាចបន្ថែមទឹកក្រូចឆ្មាបន្តិច ព្រោះវាជួយការពារក្នុងខ្លួនរបស់យើង ហើយវាក៏ជួយគ្រួសតូចៗបានផងដែរ ដើម្បីងាយស្រួលផ្លាស់ទីចេញ ក្នុងការកំចាត់ចេញពីរាងកាយ។ ទឹកក្រូចឆ្មារក៏នាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើនទៀតដូចជា ផ្តល់វីតាមីន C បង្កើនភាពធន់ និងរារាំងការលូតលាស់របស់បាក់តេរី។

៣ ទឹកផ្លែប៉ោម

ទឹកផ្លែប៉ោម វាជួយកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីគ្រួសក្នុងតម្រងនោម និងជួយបន្សាបជាតិពុលក្នុងតម្រងនោមផងដែរ។

៤ ទឹកផ្លែទទឹម

ផ្លែទទឹមផ្តល់សារធាតុ phytochemicals ច្រើនជាង 100 ។ ទាំងនេះគឺជាសារធាតុគីមីរុក្ខជាតិធម្មជាតិដែលល្អសម្រាប់សុខភាព។ ទឹកផ្លែទទឹមផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកផ្លែឈើនេះគឺខ្ពស់ជាងទឹកផ្លែឈើដទៃទៀត ដែលខ្ពស់ជាងស្រាក្រហម និងតែបៃតងពីរដង។ សារធាតុប្រឆាំងអុកស៊ីតកម្មបំបាត់រ៉ាឌីកាល់សេរី ការពារកោសិកាពីការខូចខាត និងជួយកាត់បន្ថយការរលាក។ ការទទួលទានទឹកផ្លែទទឹម គឺជាវិធីមួយដើម្បីពង្រឹងសុខភាពតម្រងនោម។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម