ចង់បានអាពាហ៌ពិពាហ៌មានសុភមង្គលនិងស្ថិតស្ថេរ ប្រពន្ធត្រូវទទួលយក៥ចំណុចរបស់ប្តី

  • 2024-03-18 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលណាប្តីប្រពន្ធចេះទទួលយកចំណុចខ្វះខាតគ្នាទៅវិញទៅមកគឺជារឿងល្អណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ព្រោះមនុស្សម្នាក់ៗគ្មានភាពឥតខ្ចោះនោះទេ តែងតែមានចំណុចខ្វះខាតរបស់ខ្លួន។ ប្រសិនបើជីវិតប្តីប្រពន្ធមិនព្រមទទួលយកចំណុចខ្វះខាតរបស់គ្នាទេនោះ យូរនិងឆាប់អាចធ្វើឲ្យជីវិតគូមួយនេះមិនចុះសម្រុងគ្នា ពេលខ្លះអាចឈានដល់ការលឺងលះគ្នាផងក៏មិនដឹង។ ដូចនេះដើម្បីឲ្យចំណងអាពាហ៌ពិពាហ៌គង់វង្សយូរអង្វែង ខាងប្រពន្ធត្រូវទទួលយក៥ចំណុចពីខាងប្តី ដោយក្នុងនោះរួមមាន ៖

១ ចរិតរបស់ប្តី

មុនពេលរៀបការ អ្នកបានដឹងថាប្ដីរបស់អ្នកជាមនុស្សមានចិត្តគំនិតនិងចរិតយ៉ាងមិចហើយ។ ដូចនេះអ្នកត្រូវតែទទួលស្គាល់និងទទួលយកអ្វីៗដែលជាគាត់ ហើយប្រសិនបើអ្នកមិនចូលចិត្ត អ្នកគួរតែផ្តល់ជាមតិខ្លះៗដើម្បីកែរលំអរគ្នា ហើយព្យាយាមធ្វើវាបន្តិចម្តងៗ តែបើគាត់នៅតែមិនកែរ សូមទទួលស្គាល់ទៅថាអ្នកត្រូវតែទទួលយក។

២ ទម្លាប់ចំណាយរបស់ស្វាមី

ជាការពិតការចំណាយរបស់មនុស្សប្រុសអាចនិយាយបានថា អាចច្រើនជាងប្រពន្ធ ជាពិសេសរឿងផឹកស៊ី កម្មវិធីនានាជាមួយមិត្តរួមការងារ អាចនិយាយបានថា គាត់ចំណាយធំជាងមនុស្សស្រី ដូចនេះគាត់មិនសូវបានគិតរៀបចំផែនការហិរញ្ញវត្ថុរបស់គាត់សម្រាប់អនាគតនោះទេ ដោយទុករឿងនេះឲ្យភរិយា។

៣ គ្រួសាររបស់ប្តី

រឿងគ្រួសារខាងប្តីសម្រាប់ដៃគូមួយចំនួននៅតែមិនអាចចុះសម្រុងនិងគ្នាបាន វាពិតជាកម្រណាស់ដែលកូនប្រសារត្រូវគ្នាជាមួយម្តាយក្មេក ។ ការមិនចុះសម្រុងគ្នាមិនថាម្តាយក្មេកឬសាច់ញាតិខាងស្វាមីនោះទេ ប្រសិនបើយើងនៅតែបែបនេះ នោះភរិយាយប្រាកដជាលំបាកមើលមុខគ្នា ដូចនេះប្រសិនបើរឿងទៅជាបែបនេះហើយ យើងគួររៀនទទួលយកហើយសម្របខ្លួនបន្តិចម្តងៗ កុំខឹងច្រឡោតហើយរករឿង គួរតែរៀនសង្កេតពីគ្នាទៅវិញទៅមក នោះរឿងមិនចុះសម្រុងពេលនេះអាចធូរស្បើយបន្តិចម្តងៗនៅថ្ងៃខាងមុខជួនកាលអាចយល់ចិត្តជាងមុនលើសពីការរំពឹងទុកទៀតផង។ ដូចនេះយើងត្រូវអត់ធ្មត់ រៀនទទួលយកវា។

៤ អតីតកាលរបស់ប្តី

នរណាក៏មានអតីតកាលដែរ ប្រសិនបើយើងស្រលាញ់នរណាម្នាក់គឺកុំគិតរឿងអតីកាលរបស់ម្នាក់នោះអី ព្រោះវាមិនបានធ្វើឲ្យជីវិតគូរបស់អ្នកបច្ចុប្បន្នល្អឡើយ។ ប្រសិនបើអ្នកនៅតែរំលឹក នៅតែចាំចាប់កំហុសគាត់ នោះស្នេហារបស់អ្នកគ្មានក្តីសុខនោះឡើយ។

៥ ទទួលយកការផ្លាស់ប្តូរស្នេហា

អាពាហ៍ពិពាហ៍គឺជាទំនាក់ទំនងដែលមានការតាំងចិត្តយូរអង្វែងដែលយើងតែងតែរំពឹងថាមនុស្សជាទីស្រឡាញ់របស់យើងនឹងរីកចម្រើនក្នុងល្បឿនដូចគ្នានឹងយើង។ ការទទួលយកថាមនុស្សម្នាក់ៗត្រូវតែឆ្លងកាត់ដំណើរការនៃការកែលម្អខ្លួនឯង ហើយថាអារម្មណ៍របស់អ្នកចំពោះគ្នាទៅវិញទៅមកនឹងផ្លាស់ប្តូរតាមពេលវេលានឹងអនុញ្ញាតឱ្យគ្នាទៅវិញទៅមកដើម្បីរៀនអត់ធ្មត់ និងដោះស្រាយបញ្ហាទាំងអស់ដោយស្ងប់ស្ងាត់។ អ្វីដែលសំខាន់គឺក្នុងស្ថានភាពណាក៏ដោយត្រូវចាំថាអ្នកនៅតែស្រលាញ់អ្នកនោះដូចថ្ងៃដំបូង។

៦ និយាយឱ្យតិច

ជំនួសឱ្យការយកចិត្តទុកដាក់លើអ្វីដែលអ្នកចង់ឱ្យប្តីរបស់អ្នកផ្លាស់ប្តូរ ចូរយកចិត្តទុកដាក់ចំពោះរឿងល្អរបស់គាត់។ និយាយជាមួយស្វាមីដោយចិត្តសប្បុរស ទោះបីជាអ្នកមានអារម្មណ៍ថាអ្នកត្រូវការរឹងមាំក៏ដោយ។ រឿងចុងក្រោយដែលត្រូវចងចាំគឺថា ទោះបីជាអ្នកមិនអាចផ្លាស់ប្តូរប្តីរបស់អ្នកក៏ដោយ អ្នកអាចផ្លាស់ប្តូរគំនិត និងអាកប្បកិរិយារបស់អ្នកចំពោះគាត់។ កុំនិយាយច្រើនឥតខ្លឹមសារ គួរនិយាយឲ្យតិចធ្វើឲ្យច្រើន នោះជីវិតគូនិងជួបតែរឿងល្អៗ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម