តស់ ! មកដឹងពីការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត

  • 2024-03-11 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. អ្វីទៅជារបួសគ្រាំទ្រូង-សួត៖

  • គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង រហូតដល់ការប៉ះពាល់ធ្ងន់ធ្ងរនៃសរីរាង្គក្នុងទ្រូង (សួត បេះដូង សរសៃឈាមធំ ។ល។)

  • ជាជំងឺដែលអាចមានការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ

  • ត្រូវការសម្រាកព្យាបាលសង្គ្រោះបន្ទាន់ និងតាមដាននៅក្នុងមន្ទីរពេទ្យ ដើម្បីកាត់បន្ថយអត្រាមរណភាព។

២. មូលហេតុ៖

  • គ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%

  • គ្រោះថ្នាក់ដទៃទៀត ដូចជាជម្លោះ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់តាមលំនៅដ្ឋាន តិចជាង ៤០%

  • ក្នុងបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់ ក្នុងនោះភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់។

៣. ក្រុមមនុស្សដែលប្រឈមមុខ៖

  • មនុស្សក្រោមអាយុ ៥០ឆ្នាំ

  • បុរសមានរហូតដល់ ៧៨%

  • ស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ

  • ក្នុងចំណោម អ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា៖

· របួសប៉ះទង្គិចក្បាល ៤០% នៃករណី

· របួសប៉ះទង្គិចបាក់បែកដាច់សាច់មាន ៣១%

· របួសគ្រាំគ្រាសរីរាង្គក្នុងពោះមាន ២១%

៤. រោគសញ្ញា៖

  • ឈឺចាប់ក្នុងទ្រូងត្រង់កន្លែងប៉ះទង្គិច

  • ដកដង្ហើមញាប់ និងតិចៗ ដោយសារការឈឺចាប់

  • ទឹកមុខស្លេកស្លាំង

  • ថប់ដង្ហើម ឬហត់

រោគសញ្ញារួមផ្សំ៖

  • ហើមមុខ និងទ្រូងដោយវត្ថុមានខ្យល់នៅក្រោមស្បែក

  • បែកញើសជោគខ្លួន

  • អ្នកជំងឺឡេះឡះ

៥. ផលវិបាក៖

  • សម្ពាធឈាមចុះទាប

  • កម្រិតអុកស៊ីសែនក្នុងខ្យល់ចុះទាប

  • អ្នកជំងឺសន្លប់ស្តូកស្តឹង ឬដង្ហក់ខ្លាំង

៦. រោគវិនិច្ឆ័យ៖

  • ការពិនិត្យគ្លីនិក

  • ការថតឆ្លុះ ទ្រូង-សួត (Chest X-ray)

  • ការថតឆ្លុះអេកូ ស្រោមសួត (Pleural ultrasound)

  • ការថតស្កែនន័រ ទ្រូង-សួត (CT Scan of the chest)

៧. ការព្យាបាល៖

  • ចោះបង្ហូរ បូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម

  • ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក

  • អ្នកជំងឺត្រូវសម្រាក និងតាមដាននៅក្នុងមន្ទីរពេទ្យ

  • តាមដានកម្រិតអុកស៊ីសែន ក្នុងខ្លួនអ្នកជំងឺ

៨. វិធីការពារ៖

  • គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា

  • កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

  • គ្រប់អ្នករបួសគ្រាំគ្រាទ្រូង-សួត សូមអញ្ជើញមកពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស

  • សូមចាំថារាល់បណ្តារបួសទ្រូង-សួត សុទ្ធតែអាចបង្កនូវបញ្ហាប៉ះពាល់ដល់សុខភាពអ្នកជំងឺតិចឬច្រើន ហើយករណីខ្លះអាចគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺតែម្តង។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម