ចៀសបានគួរកុំបន្ត! មនុស្សស្រីបើដឹងខ្លួនឯងមាន៣ចំណុចនេះ គួរកែរប្រែជាបន្ទាន់

  • 2024-02-15 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាមិនមែនជារឿងចម្លែកទេដែលថា ក្នុងអាពាហ៍ពិពាហ៍សព្វថ្ងៃនេះបុរសជាច្រើនត្អូញត្អែរពីប្រពន្ធរបស់ខ្លួន ដែលគាត់តែងតែគិតថានាងត្រឹមត្រូវពីដំបូង។ ពេលដែលបានរស់នៅជាមួយយូរទៅ ធ្វើឱ្យបុរសភ័យខ្លាច បន្ទាប់មកបន្តិចម្ដងៗបាក់ទឹកចិត្តចង់លែងលះ។ដូចនេះ មនុស្សស្រីដែលមានចរិក៣ប្រភេទនេះ មិនអាចរៀបការបានទេ ដោយចំណុចទាំងនោះរួមមាន៖

១ ស្ត្រីមិនដឹងពីរបៀបចំណាយ

មានពាក្យមួយនិយាយថា “ប្រពន្ធជាកន្ត្រក ប្តីជាអ្នកកាប់”។ មិនថាបុរសជោគជ័យប៉ុណ្ណានោះទេ គាត់ត្រូវការស្ត្រីដែលមានធនធាន និងចេះសន្សំសំចៃ ដើម្បីជួយគាត់បែងចែក និងគ្រប់គ្រងការចំណាយរបស់គាត់ ទើបគាត់អាចរក្សាអាជីវកម្មបាន។ ពេលបុរសរៀបការជាមួយមនុស្សខ្ជះខ្ជាយ គ្រួសារនឹងមិនមានរហូតទេ ហើយក៏គ្មានសុភមង្គលដែរ។ បើទាំងប្ដីប្រពន្ធជាមនុស្សខ្ជះខ្ជាយ ប្រាកដជាមិនអាចប្រមូលទ្រព្យសម្បត្តិបានឡើយ។ គ្រួសារដែលមានសុភមង្គលគឺមិនអាចកាត់ផ្តាច់ពីការសហការគ្នារវាងប្តីប្រពន្ធ ភាគីទាំងសងខាងបំពេញគ្នាទៅវិញទៅមកដើម្បីទទួលបានសុភមង្គល។ មនុស្សស្រីដែលមិនចេះចាត់ចែង ទិញរបស់ដែលមិនមានប្រយោជន៍ មិនដឹងពីតម្លៃលុយ ធ្វើឲ្យបុរសខកចិត្ត ហើយគិតចង់ចាកចេញពីនាងទៀតផង។

២ មនុស្សស្រីតែងតែគិតថាខ្លួនត្រូវ ហើយអ្នកផ្សេងទៀតខុស

ជាទូទៅមានបុរសជាច្រើនតែងនិយាយថា ស្រីៗតែងចូលចិត្តគិតពីខ្លួនឯង ហើយធ្វើអ្វីក៏គិតថាខ្លួនឯងត្រឹមត្រូវជានិច្ច ចំនែកបុរសគឺគិតខុសមិនយល់ពីនាងទៅវិញ។ ពេលដែលមនុស្សស្រីយល់តែចិត្តខ្លួនឯងច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៌អ្នកនៅក្បែរខ្លួន ជាពិសេសដៃគូស្នេហាតែម្តង។ នៅពេលដែលមនុស្សស្រីមានការគិតបែបនេះ វាមិនល្អនោះទេសម្រាប់នាង។

៣ មនុស្សស្រីសម្បូររឿងឥតប្រយោជន៏ច្រើន

មនុស្សស្រីដែលតែងមានរឿងឥតប្រយោជន៏ច្រើនមិនចេះចប់ តែងត្រូវបានមនុស្សប្រុសធុញទ្រាន់ មិនចង់នៅក្បែរ។ ហើយបើរឿងទាំងនោះនៅតែមិនកែរប្រែទៀត នោះអាចធ្វើឲ្យបុរសចង់លែងលះ ព្រោះបុរសមិនចូលចិត្តមនុស្សស្រីមានរឿងច្រើននោះទេ រញ៉េរញ៉ៃណាស់។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម