ការជួយអ្នកដ៏ទៃ ៥ ប្រភេទ ក្នុងជីវិតដែលអ្នកមិនគួរធ្វើ

  • 2024-02-15 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗគួរតែទទួលខុសត្រូវចំពោះជម្រើសផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើអ្នកដទៃ។ហើយការជួយទៅកាន់អ្នកដ៏ទៃដោយភាពស្មោះត្រង់របស់យើងដែលមានបំណងល្អទៅកាន់គេ ពេលខ្លះលទ្ធផលបានមកវិញ អាចឲ្យយើងខកចិត្តក៏ថាបាន។ បើនិយាយទៅជួយនរណាម្នាក់ យើងមិនដែលគិតចង់បានអ្វីពីគេឡើយ ប៉ុន្តែសកម្មភាពមួយចំនួនខ្លះ ជំរុញឲ្យការត្រឡប់មកវិញ នូវរឿងខកចិត្តក៏ថាបាន។ ដូចនេះដើម្បីកុំឲ្យមានរឿងមិនសប្បាយចិត្ត អ្នកត្រូវធ្វើរឿង ៥ ប្រភេទនេះ ៖

១ អ្នកមិនគួរជួយរឿងដែលបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ

បើមាននរណាម្នាក់សុំជំនួយពីអ្នកដើម្បីធ្វើបាបអ្នកផ្សេង អ្នកគួរកុំជួយឲ្យសោះ ។មូលហេតុគឺមកពីអ្នកមិនដែលដឹងថា អ្វីដែលអ្នកធ្វើ ដោយចិត្តល្អ នឹងមានផលអវិជ្ជមានមកលើអ្នកវិញ។

២ កុំជួយធ្វើការសម្រេចចិត្តសំខាន់ៗ

មនុស្សម្នាក់ៗគួរតែទទួលខុសត្រូវចំពោះជម្រើសផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើអ្នកដទៃ។ កុំជួយធ្វើការសម្រេចចិត្តសម្រាប់អ្នកដទៃ។ ភាពរីករាយរបស់អ្នកអាចបំផ្លាញអ្នកដទៃតាមរបៀបខុស ការអត់ធ្មត់របស់អ្នកអាចប៉ះពាល់ដល់ពួកគេ។ ការសម្រេចចិត្តផ្សេងគ្នាអាចផ្តល់លទ្ធផលខុសគ្នាទាំងស្រុង។

៣ កុំជួយជាលុយកាក់

អ្នកមានចិត្តល្អ អ្នកទំនងជាមិនសូវយល់អំពីចេតនាអាក្រក់របស់អ្នកដទៃ។ ពេលខ្លះភាពសប្បុរសត្រូវបានទាញយកប្រយោជន៍ពីអ្នកដែលមានចេតនាទុច្ចរិត។ នៅក្នុងជីវិតប្រចាំថ្ងៃ មនុស្សជាច្រើនត្រូវបានបោកបញ្ឆោតអំពីលុយ សូម្បីតែមិត្តភ័ក្តិរបស់គេក៏ដោយ។ ជាលទ្ធផល ខណៈពេលដែលពួកគេជួយអ្នកដ៏ទៃដោយអស់ពីចិត្ត ពួកគេបាននាំមកនូវទុក្ខវេទនា និងបំណុលមកលើខ្លួនគាត់។

៤ កុំជួយអ្នកដែលមិនដឹងពីភាពគ្រប់គ្រាន់របស់ខ្លួន

ពេលអ្នកឲ្យបាយមួយចានទៅអ្នកដ៏ទៃ គេអាចហៅអ្នកថាអ្នកមានគុណ។ ប៉ុន្តែប្រសិនបើអ្នកឲ្យអង្ករមួយបាវដល់ពួកគេ ពួកគេប្រហែលជាភ្លេចថាវាជាជំនួយ។ នៅពេលដែលអ្នកមានទម្លាប់ជួយ អ្នកដទៃនឹងមើលឃើញថាវាជាអ្វីដែលអ្នកគួរធ្វើ ដោយមិនមានការដឹងគុណ។

៥ កុំទទួលជួយអ្វីដែលហួសពីសមត្ថភាពរបស់អ្នក

កុំព្យាយាមធ្វើអ្វីដែលហួសពីសមត្ថភាព។ នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកពិតជាអាចជួយមនុស្សជាមួយនឹងអ្វីមួយបាន ធ្វើវាចុះ តែកុំឲ្យវាលើសពីសមត្ថភាពរបស់ខ្លួន ព្រោះអាចនាំឲ្យមានផលលំបាកដល់ខ្លួន ទៅថ្ងៃក្រោយ។ ក្នុងករណីដែលវាហួសពីសមត្ថភាពរបស់អ្នក វាជាការល្អបំផុតក្នុងការបដិសេធ។ អ្នកចង់ជួយបញ្ជាក់ថាអ្នកជាមនុស្សល្អ អ្នកស្មោះនឹងរក្សាទំនាក់ទំនង ប៉ុន្តែប្រសិនបើអ្នកធ្វើរឿងដែលមិនមែនជាកម្លាំងរបស់អ្នក វានឹងបង្កសម្ពាធដល់អ្នក ខ្ជះខ្ជាយថាមពល និងពេលវេលា ថែមទាំងប្រឆាំងទៀតផង។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម