តើពេលគេងលក់ មានអ្វីកើតឡើងចំពោះរាងកាយ?
- 2024-02-16 13:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើពេលគេងលក់ មានអ្វីកើតឡើងចំពោះរាងកាយ?
ពេលគេងលក់ទាំងរាងកាយ ទាំងខួរក្បាល មានពេលជួសជុលខ្លួនឯង និងធ្វើការងារចាំបាច់មួយចំនួនដូចជាសម្អាតកាកសំណល់ចេញពីរាងកាយ និងបញ្ចេញអ័រម៉ូនជាដើម។
គេងបានគ្រប់គ្រាន់ល្អសម្រាប់សុខភាពទូទៅ។ ជាក់ស្ដែងយើងត្រូវការគេងដើម្បីរស់រានមានជីវិត ដូចទៅនឹងការញ៉ាំអាហារ និងទឹកដែរ។ ដូចនេះ គឺគ្មានអ្វីគួរឲ្យឆ្ងល់ទេដែលយើងត្រូវចំណាយពេលប្រហែល១ភាគ៣នៃជីវិតសម្រាប់តែការគេង។
ដំណើរការជីវសាស្រ្តមួយចំនួនបានកើតឡើងពេលយើងគេងលក់៖
ដំណើរការជីវសាស្រ្តនេះមានសារសំខាន់សម្រាប់សុខភាពទូទៅ បើសិនមិនមានដំណើរការនេះរាងកាយរបស់យើងមិនអាចដំណើរការបានល្អនោះទេ។
បើតាមការណែនាំរបស់ CDC អាមេរិករយៈពេលនៃការគេងគឺអាស្រ័យទៅតាមអាយុ និងអាចខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ផងដែរ។