មូលហេតុមួយចំនួនដែល អ្នកមិនគួរផឹកស្រានៅចំពោះមុខកុមារ

  • 2024-02-01 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើវាអាចបង្កគ្រោះថ្នាក់ដល់កុមារដែរឬទេ បើអ្នកផឹកស្រានៅចំពោះមុខកុមារ? តើមានផលវិបាកអ្វីខ្លះ? ហេតុអ្វីបានជាកុមារមិនគួរនៅក្បែរគ្រឿងស្រវឹង? ការប្រើប្រាស់គ្រឿងស្រវឹងបានក្លាយទៅជាធម្មតានៅក្នុងកន្លែងកម្សាន្តស្ទើរតែទាំងអស់។ ទោះជាយ៉ាងនេះក្ដី មានហេតុផលជាច្រើនដែលអ្នកមិនគួរផឹកគ្រឿងស្រវឹងនៅចំពោះមុខកូន ព្រោះវាអាចកើតឡើងនៅក្នុងគំនិតខុសឆ្គងមួយចំនួនរបស់កុមារ ដែលអាចបង្កើនហានិភ័យដល់ពួកគេពេលធំឡើង។

ជាទូទៅ គ្រឿងស្រវឹងគឺមានគ្រោះថ្នាក់ដល់សុខភាពក្នុងកម្រិតខ្ពស់។ ជាក់ស្តែង យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) ការប្រើប្រាស់គ្រឿងស្រវឹងបណ្តាលឱ្យមនុស្សស្លាប់ជាង 3 លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។

១ តើការពិសាគ្រឿងស្រវឹងចំពោះមុខកុមារអាចបង្កបញ្ហាអ្វីខ្លះ?

គុណវិបត្តិសំខាន់ៗជាច្រើនដែលអាចបង្កឡើងនៃការផឹកស្រាចំពោះមុខកុមារ៖

- ធ្វើឲ្យកុមារប្រើប្រាស់គ្រឿងស្រវឹងមុនអាយុ ៖ កាលណាក្មេងបានឃើញបរិយាកាសជុំវិញខ្លួន សម្បូរទៅដោយអ្នកផឹក ពេលនោះក្មេងយល់ថា ការផឹកគ្រឿងស្រវឹងគឺជារឿងល្អ ព្រោះឃើញគេមានភាពស្និទស្នាល ហើយបង្កើតបរិយាកាសរីករាយទៀតផង ដូចនេះហើយធ្វើឲ្យពួកគេ ផឹកមុនអាយុដែលបានកំណត់ក៏ថាបាន។

- ធ្វើឲ្យកុមារយល់ឃើញថាគ្រឿងស្រវឹងជារបៀបនៃជីវិត៖ កាលណាកុមារឃើញឪពុកម្តាយនិយមផឹកស្រាញឹកញាប់ អាចធ្វើឲ្យកូនសន្មត់ថា នេះជាធម្មជាតិរបស់មនុស្សគ្រប់គ្នា ហើយគ្មានផលប៉ះពាល់អ្វីនោះឡើយ។

- ធ្វើឲ្យកុមារពន្យាពេលក្នុងភាពចាស់ទុំខាងអារម្មណ៍៖ កាលណាកុមារឃើញសកម្មភាពបែបនេះ អាចឲ្យគាត់យល់ឃើញថា មិនបាច់ទៅរកអ្វីក្រៅពីការផឹកស្រាជុំគ្នា សប្បាយរីករាយនោះទេ ព្រោះមួយជីវិតនេះភាពសប្បាយរីករាយគឺនៅត្រង់នេះហើយ។ ធ្វើឲ្យកុមារគិតលើផ្លូវខុស មិនប្រឹងខំរៀនសូត្រ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម