ស្នេហាពិត ឬក្លែងក្លាយស្ថិតលើមនុស្ស ២នាក់ជាអ្នកសម្រេចចង់ទៅជាបែបណា?

  • 2024-01-25 02:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាពិត ឬក្លែងក្លាយស្ថិតលើមនុស្ស ២នាក់ជាអ្នកសម្រេចចង់ទៅជាបែបណា?​ រាល់ទំនាក់ទំនងស្នេហាគឺមានតែមនុស្ស២នាក់ប៉ុណ្នោះដែលជាអ្នកសម្រេច ហើយនៅក្បែរគ្នា បើមានមនុស្សច្រើនសួរយើងថា « ដែលឈ្លោះគ្នាអត់? ធ្វើមិចស្រលាញ់គ្នាបានយូរមេស?! ស្រលាញ់គ្នា ហើយ ធ្វើការរកស៊ីជាមួយចឹងពិបាកអត់?! …. នៅមានច្រើនទៀត » ។ គ្រប់យ៉ាងវាស្ថិតលើយើងទាំងពីរនាក់ យើងចង់ឲ្យវាwork កំរិតណា ចង់នៅស្រលាញ់គ្នាដល់ចាស់អត់ ហើយមើលឃើញអនាគតជាមួយគ្នាអត់។

ក្តីសុខយើង យើង២នាក់ជាអ្នកបង្កើត ចឹងកុំរស់រំពឹងលើមាត់អ្នកដទៃច្រើនពេក។ សរុបមកវិញ, អនាគតមានរឿងអី ពួកយើងនឹងត្រៀមខ្លួនដោះស្រាយវា ជាមួយគ្នា, ព្រោះយើងជឿថា ជាមួយគ្នា គ្មានរឿងអីយើងធ្វើអត់បានទេ ។លក្ខណ:ពិសេសក្នុងរឿងស្នេហាដែលអ្នកចង់បានស្នេហាពិតប្រាកដគួរអនុវត្តវិធីខាងក្រោមចម្លើយនោះគឺ:

១.We don’t play , we commit : អ្នកនិងគាត់ ត្រូវតែប្រាកដប្រជាក្នុងទំនាក់ទំនងជាមួយគ្នាណាស់ ទោះឈ្លោះគ្នា ក៏អ្នកទាំង២ដាក់លើតុ ដោះស្រាយជាមួយគ្នាដែរ គាត់មិនដែលឲ្យអ្នកចូលគេងទាំងចិត្តខឹងទេ។ មានន័យថាស្នេហាមិនអាចផ្អែមល្ហែមរហូតទេ គ្រាន់តែត្រូវស្រាយបញ្ហាជាមួយគ្នាឲ្យចប់កុំឲ្យមានមន្ទិលជាមួយគ្នាគ្រប់រឿងមិនថាតូចឬធំ។

២.ស្មោះត្រង់នឹងគ្នា, ផ្តល់សេរីភាព និង ទំនុកចិត្តឲ្យគ្នា: អ្នកទាំង២ តែងផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគ្នា , ផ្តល់ឲ្យម្នាក់ៗមានភាពរឹងមាំជាខ្លួនឯងរៀងៗខ្លួន , កុំឲ្យហត់នឹងសម្តែងកុហកដាក់គ្នា ( ព្រោះយើងទាំង២ ចូលចិត្តមើលមនុស្សស្អាតៗដូចគ្នាសម្រាប់ចំណីភ្នែកខាងក្រៅ គ្រាន់តែស្រលាញ់តែ១ច្បាស់លាស់ )

៣.ថ្នមអារម្មណ៍គ្នាទៅវិញទៅមក,enjoy the moment​ :​ ទោះក្នុងកាលៈទេសៈពិបាកពិនណា ក៏អ្នកទាំង២នៅចង់រត់រកគ្នា មិនអាចនិយាយបានតែពេលសប្បាយទេ។ (រស់ម្នាក់ឯងបានងាយទេអត់ពិបាក តែបើមានគ្នា វាមានក្តីសុខចឹងដែរ ) ទៅណាមកណាមានអ្នកជួយគិត ជួយខ្វល់ ជួយនាំគ្នាសប្បាយ នាំគ្នាស្អាត។

៤.Understanding: ព្យាយាមរកចំនុចកណ្តាលមួយដែលយើងអាចយល់ពីគ្នា ហើយគាត់អាចយល់ពីយើង ។ ចង់បានអីក៏និយាយត្រង់ៗ ព្រោះម្នាក់ៗមិនមែនទេវតាទេ គ្មានអ្នកណាជប់បានទេ ហើយបើសង្ឃឹមថាមិននិយាយរៀងខ្លួនយើងអាចដឹងចិត្តគ្នាមិនអាចទេ, ចូលចិត្តអីនិយាយប្រាប់ អត់ចូលចិត្តក៏និយាយត្រង់កុំមានបញ្ហាច្រលំគ្នាពេលក្រោយហើយព្យាយាមធ្វើឲ្យគ្នាចប់។

៥.Don’t repeat the mistake:​ កំហុសអ្នកណាក៏មាន បើលើកលែងឲ្យគ្នាហើយ កុំគុំគួន ហើយក៏កុំឲ្យវាកើតឡើងម្តងទៀតដែរ ។

  • កុំនាំឈ្លោះ : រឿងអត់ប្រយោជន៍ រំលងបាន រំលងចោល ។ កុំឲ្យនៅក្បែរគ្នា មានអារម្មណ៍ធុញ ( យើងចេះធុញគេ គេក៏ចេះធុញយើង )
  • បែងចែកអារម្មណ៍ឲ្យបាន រវាងការងារ និង ពេលផ្ទាល់ខ្លួន ( មិនចឹងបែកមាំ )

៦.Dont put too much expectations: តាមសម្រួល មួយៗ ។ ផ្អែមល្ហែមដាក់គាត់ផង គាត់ក៏ត្រូវការវាដូចយើងមនុស្សស្រីដែរហ្នឹង គាត់ចាត់ទុកយើងជា queen យើងត្រូវចាត់ទុកគាត់ជា King ដូចគ្នាណា។ ចំណុចពិសេសរបស់មនុស្សប្រុសមាន ២ចំណុច គឺកិត្តិយស និងភាពកក់ក្តៅនឹងការយកចិត្តទុក២មនុស្សជាទីស្រលាញ់។ កញ្ញា ជូនពរអ្នកអាន ជួបមនុស្សដែលយល់ចិត្ត ហើយស្រលាញ់គ្នាច្បាស់លាស់។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម