៤ចំណុចបង្រៀនកុមារ មុននិងក្រោយពេលញ៉ាំ ដើម្បីឲ្យមានសុជីវធម៌ល្អ

  • 2024-01-24 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការអប់រំកូនគឺជាជំហានដំបូងបំផុតរបស់ឪពុកម្តាយ ។បើកូនមានទំលាប់ល្អ ចរិកល្អ នោះគេអាចសំគាល់ដឹងថាឪពុកម្តាយចិញ្ចឹមកូនបានល្អ។ ដូចនេះការបង្រៀនកូននូវចំណុចល្អៗដើម្បីឲ្យពួកគាត់មានទំលាប់ល្អ មិនមែនជារឿងងាយស្រួលនោះទេ ត្រូវការពេលវេលា ជាពិសេសទំលាប់ប្រចាំថ្ងៃតែម្តង ឲ្យគាត់បានដឹងបានធ្វើ ឲ្យក្លាយទៅជាទំលាប់ប្រចាំថ្ងៃ។ខាងក្រោមនេះ គឺមាន៤ចំណុច ដែលឪពុកម្តាយត្រូវបង្រៀនកូននៅតុអាហារ ដើម្បីឲ្យមានទំលាប់ល្អ ៖

១ រៀនសង្កេតមើលកូនរបស់អ្នក ពេលញ៉ាំអាហារ

តើកូនរបស់អ្នកខ្វល់ពីខ្លួនឯងដែរទេ ពេលកំពុងញ៉ាំ? ត្រង់ចំណុចនេះ មានឪពុកម្តាយជាច្រើនតែងតែបំពេញចំណង់កូន ប្រៀបដូចជាស្តេច ផ្តល់អ្វីគ្រប់យ៉ាងទៅឲ្យគេ លើសអ្នកផ្សេងដូចជាមនុស្សចាស់ជាដើម។ ត្រង់ចំណុចនេះហើយ ធ្វើឲ្យក្មេងទំយើរពីមួយថ្ងៃទៅមួយថ្ងៃ ដោយម្តាយរបស់គេទុកគេប្រៀបដូចជាស្តេច។ វាមិនល្អនោះទេ ដែលឪពុកម្តាយធ្វើបែបនេះក្នុងការចិញ្ចឹមកូន ដូចនេះគួរគិតឡើងវិញ។

ប្រសិនបើអ្នកមិនចង់ចិញ្ចឹម "កូនមិនល្អនៅតុអាហារ" ឪពុកម្តាយគួរតែធ្វើដូចនេះ៖

  • នៅពេលដែលកុមារត្អូញត្អែរពីភាពឃ្លាន ឪពុកម្តាយអាចប្រាប់ពួកគេថា ប្រសិនបើពួកគេចង់ញ៉ាំលឿន កូនត្រូវតែជួយ។

  • កុំបណ្តោយឲ្យកូនអ្នក មានសិទ្ធគ្រប់យ៉ាងក្នុងការលូកអាហារ ដោយមិនគិតពីចាស់ទុំរួមតុជាមួយ ។ កុមារអាចញ៉ាំបានលុះណាតែមនុស្សចាស់ បានលូកយកញ៉ាំមុន។

  • ឪពុកម្តាយត្រូវពន្យល់កូន ឲ្យដឹងថា មនុស្សធំត្រូវមានសិទ្ធមុនមនុស្សតូច ។

២ រៀនសង្កេតមើល តើកូនរបស់អ្នកមានសុជីវធម៌នៅតុអាហារទេ

នៅលើតុបរិភោគអាហារអារ្យធម៌អាចត្រូវបានគេមើលឃើញនៅគ្រប់ចង្កឹះនិងស្លាបព្រា។ អាកប្បកិរិយាលើតុឆ្លុះបញ្ចាំងពីច្បាប់ និងការចិញ្ចឹមបីបាច់របស់កុមារ ហើយក៏ឆ្លុះបញ្ចាំងពីការគោរពរបស់កុមារចំពោះអ្នកដទៃផងដែរ។ បើកូនរៀនមិនបានល្អ មិនថាល្អប៉ុណ្ណាទេ វានឹងធ្វើឲ្យបាក់មុខជាឪពុកម្តាយ។ ផ្ទុយទៅវិញ ក្មេងដែលចេះសុជីវធម៌នឹងត្រូវបានស្វាគមន៍គ្រប់ទីកន្លែងដែលគាត់ទៅ។

តុបរិភោគអាហារគឺជាថ្នាក់រៀនដែលកុមារទទួលបានការអប់រំ។ប្រសិនបើអ្នកចង់ចិញ្ចឹមកូនដែលចេះស្តាប់បង្គាប់ និងគោរព អ្នកត្រូវតែកំណត់ច្បាប់ជាច្រើនសម្រាប់កូនរបស់អ្នកឱ្យបានល្អ តាមដែលអាចធ្វើទៅបាន។

៣ តុអាហារមិនមែនជាកន្លែងអប់រំក្មេងៗទេ តែជាកន្លែងផ្តល់ក្តីស្រលាញ់

ឪពុកម្តាយជាច្រើនចូលចិត្តប្រើពេលបាយដើម្បីរិះគន់ និងអប់រំកូនដោយសង្ឃឹមថាពួកគេនឹងឃើញចំណុចខ្វះខាតរបស់ពួកគេ និងកែលម្អ។ ទោះជាយ៉ាងណាក៏ដោយ កុមារតែងតែមានអារម្មណ៌មិនល្អ មិនស្តាប់បង្គាប់ និងធ្វើឱ្យឪពុកម្តាយរបស់ពួកគេខឹង ព្រោះកុមារភាគច្រើនមិនចូលចិត្តបែបនេះ។

ប្រសិនបើតុអាហារពេលល្ងាចពោរពេញដោយការអប់រំត្រជាក់ វានឹងពិបាកសម្រាប់កុមារក្នុងការបំពេញតម្រូវការផ្លូវចិត្ត ហើយវានឹងពិបាកសម្រាប់ឪពុកម្តាយក្នុងការចិញ្ចឹមកូនដែលសប្បាយរីករាយ។ ជំនួសឱ្យការបង្រៀននៅតុអាហារ វាជាការប្រសើរក្នុងការបង្វែរតុអាហារទៅជាកន្លែងដែលនាំឪពុកម្តាយ និងកូនៗមកជិតគ្នា និយាយជាមួយពួកគេអំពីរឿងគួរឱ្យចាប់អារម្មណ៍ដែលកើតឡើងនៅសាលារៀន មិត្តភក្តិ ជីវិត។ល។ អាហារដ៏ឈ្ងុយឆ្ងាញ់ ស្នាមញញឹមរួសរាយរាក់ទាក់ និងសំឡេងទន់ភ្លន់ គឺជាតំណភ្ជាប់នៃការទំនាក់ទំនងផ្លូវចិត្ត និងការបញ្ជូនអារម្មណ៍រវាងអ្នក និងកូនរបស់អ្នក។

៤ បង្រៀនកូនឲ្យចេះជួយមុននិងក្រោយញ៉ាំអាហារ

តើកុមារជួយមុន និងក្រោយអាហារទេ? ក្នុងនាមជាឪពុកម្តាយ យើងមិនគួរធ្វើការចម្អិនអាហារ និងការសម្អាតទាំងអស់នោះទេ ប៉ុន្តែសូមឲ្យកូនៗរបស់យើងចូលរួម។ អនុញ្ញាតឱ្យកូនរបស់អ្នកយល់ថាគាត់ជាសមាជិកនៃគ្រួសារ ហើយមានកាតព្វកិច្ចធ្វើកិច្ចការផ្ទះណាមួយ។ កុមារនឹងរៀនពីរបៀបឯករាជ្យ និងធ្វើការនៅផ្ទះ ហើយនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ និងសមាជិកគ្រួសាររបស់ពួកគេ។

ជាការពិត ចំណុចសំខាន់នៃអ្វីដែលហៅថា ការអប់រំនៅតុអាហារគឺ ឪពុកម្តាយគួរតែប្រព្រឹត្តចំពោះកូន ដូចជាសមាជិកគ្រួសារធម្មតា។ កុំផ្តល់ឱ្យពួកគេនូវការឲ្យតំលៃពិសេសជាងគេ ដោយ បង្រៀនកូនរបស់អ្នកនូវច្បាប់ដែលមនុស្សពេញវ័យគួរតែមាន ទំនាក់ទំនងជាមួយពួកគេដោយស្មើភាព និងរលូន។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម