ល្បិចប្លែកៗទាំង ៥ ដែលនារីៗធ្វើឱ្យបុរសធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយមិនដឹងខ្លួន

  • 2024-04-09 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនងាយនារីអាចយកឈ្នះចិត្តបុរសឬធ្វើឲ្យបុរសធ្លាក់ក្នុងអន្លង់ស្នេហ៏របស់អ្នកបានដោយងាយនោះទេ ព្រោះបុរសៗតែងមានគំនិតក្នុងការជ្រើសរើសដៃគូ ដែលសាកសមបំផុតរបស់គេ បើល្មមៗចាប់គេមិនជាប់ទេ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីជួយស្ត្រីឱ្យចាប់អារម្មណ៍និងឈ្នះបេះដូងបុរសបានយ៉ាងឆាប់រហ័ស៖

១ នារីត្រូវធ្វើឲ្យបុរសមានការចាប់អារម្មណ៌

ការធ្វើឲ្យបុរសចាប់អារម្មណ៌ មិនមែនជារឿងងាយស្រួលនោះទេ អាស្រ័យទៅលើគំនិតរបស់អ្នកចង់ធ្វើអ្វីទៅកាន់គេ។ អ្នកត្រូវតែមានភាពជឿជាក់ ទំនុកចិត្ត និងភាពលេចធ្លោ ដើម្បីឲ្យបុរសៗបានឃើញពីភាពខ្លាំងរបស់អ្នក។ លើសពីនេះ អាកប្បកិរិយាគឺជាកត្តាសម្រេចចិត្តដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ដៃគូអ្នកបានយ៉ាងឆាប់រហ័ស។ ភ្នែក និងស្នាមញញឹមគឺជាអាវុធដ៏មានឥទ្ធិពលសម្រាប់ស្ត្រី ទាញយកប្រយោជន៍ពីពួកគេដើម្បីរកពិន្ទុក្នុងចិត្តរបស់គាត់។ ប្រសិនបើអ្នកមិនអាចបង្កើតតិចនិកក្នុងការបង្កើតចំណាប់អារម្មណ៌ទៅកាន់គេទេ ការឈានទៅដល់បេះដូងរបស់គេក៏ពិបាកដែរ។

២ បង្កើតក្តីរំភើប ដោយមិនឲ្យគាត់ខូកចិត្ត

ការធ្វើឲ្យគាត់សប្បាយចិត្ត ហើយមិនខកបំណង គឺជារឿងល្អដែលធ្វើឲ្យគាត់ចាប់អារម្មណ៌ នៅពេលដែលគាត់ចង់ឲ្យយើងធ្វើអ្វីមួយ ហើយនេះក៏ជាឳកាសល្អផងដែរ ក្នុងការធ្វើឲ្យគាត់ចាប់អារម្មណ៌។

៣ អ្នកត្រូវតែមានចំណង់ចំណូលចិត្តនិងគំនិតផ្ទាល់ខ្លួន កុំទោទន់ទៅតាមគេ

ស្រីសម័យនេះគឺមានសិទ្ធគ្រប់យ៉ាងដែលខ្លួនពេញចិត្តនិងធ្វើ ធ្វើសកម្មភាពដែលស្រលាញ់ ដែលជាសិទ្ធ មិនចូលចិត្តធ្វើតាមអ្នកដ៏ទៃ ឬផ្គាប់ចិត្តអ្នកដ៏ទៃឡើយ។ ភាពរឹងមាំ ភាពធន់ និងឆន្ទៈគឺជាលក្ខណៈដែលទាក់ទាញបុរស លើកកម្ពស់សភាវគតិការពារ និងថែរក្សា។

៤ ចែករំលែកផែនការរបស់អ្នកទៅកាន់ដៃគូ

ការចែករំលែកផែនការ និងបំណងប្រាថ្នាផ្ទាល់ខ្លួនជាមួយដៃគូរបស់អ្នកមិនត្រឹមតែធ្វើឱ្យពួកគេសប្បាយចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កើតចំណងមិត្តភាពទៀតផង។ ប្រសិនបើដៃគូរបស់អ្នកពិតជាយកចិត្តទុកដាក់ និងចង់ស្តាប់ ពួកគេនឹងមិនដែលមានអារម្មណ៍ធុញថប់ទេនៅពេលអ្នកចែករំលែក។ ផ្ទុយទៅវិញ ពួកគេប្រហែលជាមានអារម្មណ៍រំភើបក្នុងការចូលរួមក្នុងអនាគត និងផែនការរបស់អ្នក។

៥ បង្ហាញភាពរីករាយជាមួយអំណោយរបស់បុរស

អំណោយមិនត្រឹមតែជារបស់ដែលមនុស្សស្រីចូលចិត្តប៉ុណ្ណោះទេ វាក៏ជាមធ្យោបាយបង្ហាញពីក្តីស្រលាញ់ និងសារៈសំខាន់នៅក្នុងទំនាក់ទំនងផងដែរ។ វិធីដែលអ្នកបង្ហាញភាពរីករាយនៅពេលទទួលបានអំណោយពីដៃគូរបស់អ្នកក៏ជាវិធីមួយដើម្បីផ្ញើសារអំពីសារៈសំខាន់នៅក្នុងចិត្តរបស់អ្នកទៅកាន់ដៃគូដោយភាពផ្អែមល្ហែម ប្រើភាសារបេះដូងទៅកាន់គាត់ វិធីនេះក៏ធ្វើឲ្យបុរសមានអារម្មណ៌ពិសេសជាមួយអ្នកផងដែរ។

ប្រភព៖ emdep

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម