វីតាមីន​សំខាន់​ៗ​ល្អ​ចំពោះ​អ្នក​មាន​​​បញ្ហា​ស្ងួត​ទ្វារ​មាស

  • 2023-12-16 00:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បញ្ហា​ស្ងួត​ទ្វារ​មាស​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ជួប​បញ្ហា​ឈឺ​ចាប់​ពេល​រួម​ភេទ ផ្សា រមាស់ ឬ​អាច​មាន​ឈាម​ក្រោយ​រួម​ភេទ​ដែល​កើត​ចេញ​ពី​ការ​ដាច់​រលាត់​ជាលិកា​ទ្វារមាស​។​ ការ​ស្ងួត​ទ្វារ​មាស​​ក៏​អាច​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផង​ដែរ​ ក្រៅ​ពី​ប៉ះពាល់​ដល់​ក្ដី​សុខ​ពេល​រួម​ភេទ និង​ទំនាក់​ទំនង​ស្នេហា​។ ក្រៅពី​ការ​ប្រើ​ទឹក​រម្អិល​ដើម្បី​ជំនួយ​ដល់​សំណើម​ទ្វារ​មាស​ពេល​រួម​ភេទ វីតាមីន​មួយ​ចំនួន​​ក៏​មាន​ប្រយោជន៍​ចំពោះ​បញ្ហា​នេះ​​ដែរ​។​

វីតាមីន​ D៖ វីតាមីន​ D ត្រូវ​គេ​ស្គាល់​ថា​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ ប៉ុន្តែ​ក៏​ជា​វីតាមីន​ជួយ​ដល់​សុខ​ភាព​ទ្វារមាស​ស្រ្តី​ក្រោយ​អស់​រដូវ​ផង​ដែរ​។ វីតាមីន​D ជា​វីតាមីន​បាន​ពី​ពន្លឺ​ព្រះ​អាទិត្យ​ពេល​រាង​កាយ​យើង​ត្រូវ​នឹង​ពន្លឺ​ព្រះអាទិត្យ ឬ​អាហារ​មួយ​ចំនួន​ដូច​ជា​ត្រី ស៊ុត និង​ផ្សិត​ជាដើម​។​​​​​​​

វីតាមីន E៖ ​វីតាមីន​ E ក៏​មាន​ប្រយោជន៍​ខ្លាំង​ក្នុង​ការ​ជួយ​ផ្ដល់​ទឹក​រម្អិល​ដល់​ទ្វារ​មាស ក្នុង​ការ​កាត់​បន្ថយ​ភាព​ស្ងួត​ផង​ដែរ ពិសេស​សម្រាប់​ស្រ្តី​វ័យ​អស់​រដូវ​។​ អាហារ​ផ្ទុក​វីតាមីន​ E មាន​ដូច​ជា​ស្វាយ សណ្ដែក ​និង​ផ្លែ​ប័រ​ ជា​ដើម​។​

វីតាមីន A៖ វីតាមីន​ A ដើរ​តួ​សំខាន់​ក្នុង​ការ​បង្កើត​​ភ្នាស​រម្អិល​ ដែល​រួម​ទាំង​នៅ​ជញ្ជាំង​ទ្វារ​មាស​ផង​ដែរ ដែល​ការណ៍​នេះ​ជួយ​ឲ្យ​ទ្វារ​មាស​មាន​សំណើម​។ អាហារ​សម្បូរ​វីតាមីន A មាន​ដូច​ជា​ត្រី ថ្លើម​សត្វ ការ៉ុត ស្វាយ និង​ល្ហុង​ ជា​ដើម​។

វីតាមីន B៖ ​ប្រព័ន្ធ​រាង​កាយ​ដំណើរ​ការ​បាន​ល្អ ក៏​ជួយ​ឲ្យ​ទ្វារ​មាស​មាន​សុខ​ភាព​ល្អ​ដែរ ហើយ​ពពួក​វីតាមីន B ​ជួយ​ជំរុញ​ដល់​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ​។ អាហារ​សម្បូរ​វីតាមីន​ B មាន​ដូច​ជា ត្រី សាច់ ទឹកដោះគោ និង​ស៊ុត​ ជាដើម​។​

បញ្ហា​ស្ងួត​ទ្វារ​មាស​អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ពេល​អស់​រដូវ ​និង​ក្រោយ​សម្រាល​កូន។ ក្រៅ​ពី​នេះ បញ្ហា​តាន​តឹង​ផ្លូវចិត្ត និង​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​ស្ងួត​ទ្វារ​មាស​ដែរ។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម