ដឹងអត់ថាអំពើផិតក្បត់ដៃគូ ទីបញ្ចប់មានលទ្ធផលបែបណា

  • 2024-04-08 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ មិនយូរមិនឆាប់នឹងត្រូវទទួលទោសទាំងនេះ។ អំពើផិតក្បត់ជាបញ្ហាដ៏ឈឺចាប់មួយក្នុងសង្គមបច្ចុប្បន្ន ការផិតក្បត់កើតមានទាំងបុរស និងស្ត្រី។ ប៉ុន្តែជាធម្មតាបុរសមានការបោកប្រាស់ច្រើនជាងស្ត្រី។ នៅពេលមានទំនាក់ទំនងដែលមិននឹកស្មានដល់ មនុស្សជាច្រើនតែងតែរកលេសដោយខ្លួនឯងជាមួយនឹងហេតុផលផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែ ទោះជាហេតុផលណាក៏ដោយ ពួកគេនឹងទទួលរងលទ្ធផល ដែលគួរទទួលបាននោះគឺ៖

គេរស់នៅក្នុងសង្គមដែលមិនឲ្យតំលៃ កិត្តិយសនិងអាជិពត្រូវបាត់បង់។

ផ្ទះបែកហើយប្តីប្រពន្ធនិងកូនបែកគ្នា ។ វាក៏ប៉ះពាល់ដល់ទំនាក់ទំនងផងដែរ។ សម្រាប់បុរស អាជីពរបស់ពួកគេត្រូវបានបំផ្លាញ រីឯសម្រាប់ស្ត្រី ជីវិតរបស់ពួកគេទាំងមូលត្រូវរស់នៅក្នុងភាពអាម៉ាស់។

កូននឹងទទួលផលនៃកំហុសដែលឪពុកម្តាយធ្វើ។ កុមារងាយនឹងបំផ្លាញខ្លួនឯង ហើយធ្លាក់ចូលទៅក្នុងអំពើអាក្រក់។ បើឪពុកម្តាយប្រព្រឹត្តអំពើអាក្រក់ កូនៗប្រាកដជាមិនអាចរស់នៅបានសុខទេ។

ដូចពាក្យគេនិយាយថា «មនុស្សថោកទាបនឹងជួបមនុស្សអាក្រក់» ។ មនុស្សដែលមានគំនិតសីលធម៌មិនល្អនឹងជួបជាមួយនឹងមនុស្សដែលមានបុគ្គលិកលក្ខណៈអាក្រក់បំផុត។

មនុស្សដែលប្រព្រឹត្តអំពើផិតក្បត់គឺងាយនឹងកើតជំងឺ។ ដោយសារខ្លាចមានរឿងអាក្រក់ត្រូវបានគេរកឃើញ ធ្វើឲ្យសុខភាព និងស្មារតីរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន។

នៅទីបញ្ចប់ជីវិតគាត់គ្មានលុយកាក់ កូនចៅរបស់គាត់ត្រូវបានគេមើលងាយ និងចំអក។

បើមានកូនចៅ អនាគតរបស់ពួកគេនឹងមិនស្ថិតស្ថេរនោះទេ។

ជាស្ត្រីឬបុរសដែលដឹងថាដៃគូខ្លួនបោកប្រាស់គួរស្រឡាញ់ខ្លួនឯងឱ្យបានច្រើន។ មិនសមនឹងស្រក់ទឹកភ្នែកឡើយ ។ ជាពិសេសត្រូវឯករាជរឿងសេដ្ឋកិច្ច ត្រូវគិតគូរឲ្យបានច្បាស់លាស់ គិតថាខ្លួនឯងមានលំនឹង គួរតែចាកចេញ ហើយរីករាយនិងទទួលយកនូវអ្វីដែលបានកើតឡើង។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម