ស្ត្រីដែលងាយនឹងចាញ់បោកគេតែងមាន ៨ ចំណុចនេះ

  • 2023-11-30 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រ្តីមួយចំនួនតែងមានចំណុចអវិជ្ជមាននៅក្នុងខ្លួន រហូតដល់ពេលខ្លះនាងខ្លួនឯងមិនដឹងទេថា ខ្លួនមានចំណុចមួយចំនួនដែលបុរសមិនចូលចិត្ត។ សឹងតែគ្រប់មនុស្សស្រីទៅហើយ ចង់បានឲ្យបុរសយល់ចិត្តនិងការយកចិត្តទុកដាក់ចំពោះខ្លួន តែបុរសខ្លះក៏យកចំណុចទាំងនេះមកធ្វើជានុយដើម្បី បោកបញ្ឆោតចិត្តនារីៗ ឲ្យលង់ស្រលាញ់និងជឿងុបងល់ទៅលើពាក្យសម្តីផ្អែមរបស់បុរស។ ដូចនេះចំណុចអស់ទាំងនេះហើយ ដែលមនុស្សស្រីតែងតែត្រូវបានចាញ់បោកគេដោយមិនដឹងខ្លួន។ ស្រ្តីដែលងាយចាញ់បោកគេ តែងមាន៨ចំណុចនេះនៅក្នុងខ្លួន៖

១ នាងជាមនុស្សឆាប់ធុញទ្រាន់

ស្ត្រីតែងតែអផ្សុក នាងអាចនិងរើសស្នេហាដើម្បីបន្ថែមរសជាតិដល់ជីវិត និងកាត់បន្ថយភាពធុញទ្រាន់របស់នាង។ គេនឹងចេញទៅរកបុរសម្នាក់ទៀត ដើម្បីធ្វើឱ្យពួកគេសប្បាយចិត្តជាង។

២ ប្រភេទនៃស្ត្រីដែលចូលចិត្តការយកចិត្តទុកដាក់

មានមនុស្សស្រីដែលចូលចិត្តនៅស្ងៀម ហើយរស់នៅតែម្នាក់ឯងក៏នៅតែសប្បាយចិត្ត។ ប៉ុន្តែក៏មានប្រភេទមនុស្សស្រីដែលចូលចិត្តមានការចាប់អារម្មណ៍ពីអ្នកដទៃផងដែរ។ ស្ត្រីម្នាក់ដែលតែងតែចង់បានការយកចិត្តទុកដាក់អាចបោកប្រាស់ដៃគូរបស់នាង ប្រសិនបើនាងមានអារម្មណ៍ថានាងមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់។ មនុស្សស្រីប្រភេទនេះក្លាយជាស្រ្តីងាយស្រួលបំផុតសម្រាប់បុរសណាម្នាក់ ក្នុងការលួងលោមបោកប្រាស់។

៣ ស្ត្រីចូលចិត្តស្លៀកពាក់បង្ហាញឱ្យគេឃើញ

ស្ត្រីដែលចូលចិត្តស្លៀកពាក់បញ្ចេញសាច់ដើមទ្រូង សិចស៊ី កាន់តែបង្ហាញសុដន់ខ្លាំង មានហានិភ័យខ្ពស់ក្នុងការបោកប្រាស់ពីសំណាក់បុរស។

៤ ប្រភេទនៃស្ត្រីដែលមានប្រាក់ចំណូលខ្ពស់

គេតែងនិយាយថា មនុស្សប្រុសមានលុយកាន់តែខូច តាមពិតក៏ដូចគ្នាចំពោះមនុស្សស្រីដែរ។ ស្ត្រីដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ ប៉ុន្តែមិនសប្បាយចិត្តនឹងអ្វីដែលខ្លួនមាននឹងស្វែងរកអ្នកផ្សេងដែលធ្វើឱ្យពួកគេសប្បាយចិត្តជាង។

៥ មនុស្សស្រីចូលចិត្តអ្វីៗបែបមនោសញ្ចេតនា

ស្ត្រីទាំងនេះនឹងចង់មានស្នេហា ព្រោះការរំភើប និងញាប់ញ័រក្នុងការធ្វើអ្វីមួយដែលហាមឃាត់ធ្វើឱ្យពួកគេរំភើបចិត្តជាខ្លាំង។ ពួកគេមើលឃើញថានេះជាពេលវេលាដែលធ្វើឱ្យពួកគេមានតម្លៃ។

៦ ស្ត្រីចង់បានភាពឥតប្រយោជន៍ច្រើន

នេះគឺជាប្រភេទមនុស្សស្រីដែលមិនគិតពីអ្វីគ្រប់យ៉ាងដើម្បីសម្រេចបាននូវអ្វីដែលនាងចង់បាននោះទេ ពួកគេគ្រាន់តែចង់រស់នៅក្នុងភាពប្រណីត និងរីករាយ មិនមែនកប់ខ្លួនឯងក្នុងភាពលំបាកនោះទេ។ មនុស្សស្រីប្រភេទនេះត្រូវការតែអ្នកណាម្នាក់ឱ្យលុយនិងកេរ្តិ៍ឈ្មោះឱ្យគេ ហើយពួកគេសុខចិត្តធ្វើជំនួញខាងរាងកាយ ។

៧ ស្ត្រី Extroverted

មនុស្សស្រីប្រភេទនេះជាមនុស្សជ្រុលនិយម ការគិតនិងគំនិតរបស់នាងគឺបើកចិត្តទូលាយបំផុត។ ពួកគេតែងតែចង់ស្វែងរកអារម្មណ៍ថ្មីព្រោះសម្រាប់មនុស្សស្រីបែបនេះ ជីវិតអាពាហ៍ពិពាហ៍យូរអង្វែងនឹងធ្វើឱ្យពួកគេស្អប់ខ្ពើម។

៨ ស្ត្រីមានតម្រូវការតណ្ហាខ្ពស់

មនុស្សស្រីប្រភេទនេះអាចរកបុរសផ្សេងមកផ្គាប់ចិត្តនាងបានយ៉ាងងាយ ប្រសិនបើប្តីរបស់នាងមិនអាចផ្គាប់ចិត្តនាងបាន។ ចំណង់ផ្លូវភេទធ្វើឱ្យស្ត្រីម្នាក់នេះទប់ចិត្តមិនបាន ហើយគ្រាន់តែចង់មានស្នេហា។

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម