រដូវត្រជាក់ ស្បែកកូនស្ងួត រមាស់ បើធ្វើតាម ៤ចំណុចនេះ កូននឹងមានអារម្មណ៍ស្រួល

  • 2024-06-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុអ្វីបានជាស្បែករបស់កុមារងាយនឹងស្ងួត និងរមាស់ក្នុងរដូវត្រជាក់?

កត្តាបរិស្ថានខាងក្រៅគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យស្បែកស្ងួត។នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ និងសំណើមខ្យល់ថយចុះ ស្បែករបស់កុមារងាយបាត់បង់សំណើម ដែលបណ្តាលឱ្យស្បែកស្ងួត។ លើសពីនេះទៀតខ្យល់បក់ខ្លាំងនៅរដូវស្លឹកឈើជ្រុះក៏នឹងបង្កើនល្បឿននៃការហួតទឹកដែលធ្វើឱ្យស្បែកស្ងួតកាន់តែអាក្រក់ផងដែរ។ ម្យ៉ាងវិញទៀត កត្តាខាងក្នុងក៏អាចប៉ះពាល់ដល់សុខភាពស្បែករបស់កូនអ្នកផងដែរ ដូចជាការខូចខាតរបាំងខ្លាញ់លើផ្ទៃស្បែក និងការកើនឡើងនៃការបាត់បង់ជាតិទឹក ក៏ដូចជាផលប៉ះពាល់មួយចំនួនផងដែរ។

នេះគឺជាវិធីការពារស្បែកស្ងួត និងរមាស់ចំពោះកុមារក្នុងរដូវត្រជាក់ ទោះបីមិនអាចដោះស្រាយបានទាំងស្រុង ប៉ុន្តែយើងអាចការពារនិងកាត់បន្ថយវាបានដោយប្រើវិធានការមួយចំនួនដូចខាងក្រោមនេះ៖

១ រក្សាសំណើមក្នុងផ្ទះ

ការរក្សាសំណើមនៅក្នុងផ្ទះរបស់អ្នកគឺមានសារៈសំខាន់ដើម្បីការពារស្បែករបស់កូនអ្នកពីភាពស្ងួត។ ដូច្នេះ គួរប្រើម៉ាស៊ីនសំណើមក្នុងផ្ទះ ឬបាញ់ទឹក ដើម្បីបង្កើនសំណើមក្នុងផ្ទះ និងជួយឱ្យស្បែកក្មេងមានសំណើម។

២ សំលៀកបំពាក់ត្រូវតែទន់

ការស្លៀកពាក់សមរម្យក៏សំខាន់ផងដែរ ដើម្បីការពារសុខភាពស្បែករបស់កូនអ្នក។ ដូច្នេះនៅពេលជ្រើសរើសសំលៀកបំពាក់សម្រាប់កុមារ គួរតែទន់, រលុង និងមិនតឹងចង្អៀត។

៣ ងូតទឹកក្តៅឧណ្ហៗ

ការងូតទឹកក្តៅឧណ្ហៗ ហើយលាបក្រែមផ្តល់សំណើមបន្ទាប់ពីងូតទឹករួច។ការងូតទឹកក្តៅឧណ្ហៗ ជួយរក្សាតុល្យភាពជាតិសំណើម និងប្រេងក្នុងស្បែក កាត់បន្ថយហានិភ័យនៃភាពស្ងួត និងរមាស់។

៤ ឱ្យកុមារផឹកទឹកឲ្យបានច្រើន

លើកទឹកចិត្តកុមារឱ្យផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹក និងផ្តល់សំណើមដល់ស្បែកពីខាងក្នុង។ លើសពីនេះ អ្នកក៏អាចផ្តល់អាហារដល់កូនរបស់អ្នកនូវផ្លែឈើ និងបន្លែស្រស់ៗជាច្រើន ដែលអាចជួយឱ្យពួកគេបំពេញជាតិទឹកបានផងដែរ។

ប្រភព៖emdep

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម