- ១) អ្វីទៅជាជំងឺគ្រុនផ្តាសាយ ?
ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus) ឬAllegie។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។
-
២) ការចម្លងមេរោគ÷
ជំងឺផ្តាសាយឆ្លងតាមរយៈ
- ការក្អក
- កណ្តាស់
- សំបោរ ស្លេស
- នៅក្បែរអ្នកជំងឺផ្តាសាយ ឬប៉ះវត្ថុដែលមានមេរោគ
-
៣) រោគសញ្ញា÷
អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយមាន:
- ចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ
- អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ
- ឈឺខ្លួន ឈឺក ឈឺក្បាល រងា ញាក់
- ក្អកហៀសំបោរ ។ល។
-
៤) វិធីបង្ការ÷
ដើម្បីបង្ការកុំអោយឆ្លងជំងឺគ្រុនផ្តាសាយយើងត្រូវអនុវត្តៈ
- ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់១ឆ្នាំម្តង។
- ខ្ទប់មាត់របស់អ្នកដោយប្រើក្រដាស ឬកន្សែងនៅពេលក្អក ឬកណ្តាស់ ឬខ្ទប់មាត់ដោយដៃរបស់អ្នក
- លាងដៃអោយបានស្អាត
- សម្អាតសម្ភារៈប្រើប្រាស់អោយបានស្អាត
- ពាក់ម៉ាស់អោយបានត្រឹមត្រូវ ។
-
៥) វិធីសាស្រ្តបឋមដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយមាន៖
ក. វិធីព្យាបាលតាមបែបធម្មជាតិ:
- សម្រាកអោយបានគ្រប់គ្រាន់ និងមានខ្យល់អាកាសបរិសុទ្ធ
- ផឹកទឹកអោយបានច្រើន
- វិធីទី ១ ហាន់ខ្ញីជាចំណិតៗតូចៗហើយលាយជាមួយទឹកក្តៅផឹករាល់ថ្ងៃ។
- វិធីទី ២ លាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីផឹករាល់ថ្ងៃ។
-
ខ. វិធីព្យាបាលដោយប្រើប្រាស់ឱសថដែលអាចប្រើប្រាស់បាននៅក្នុងគេហដ្ឋាន:
- បើមានអាការៈឈឺក្បាល ឬគ្រុនក្តៅ៖ ប្រើឱសថប៉ារ៉ាសេតាម៉ុល មិនអោយលើសពី ៣ក្រាមក្នុងមួយថ្ងៃ (ចំពោះមនុស្សធំ) ឬមិនអោយលើសពី ៦០មីលីក្រាមក្នុង ១គីឡូ (ចំពោះក្មេង)។
- ករណីមានអាការៈ ផ្តាសាយហៀសំបោរបន្ថែម៖ គួរប្រើឱសថ ប្រូមេតាស៊ីនបន្ថែម ២ ទៅ ៤ដងក្នុង១ថ្ងៃ មិនអោយលើសពី ១៥០មីលីក្រាមក្នុង១ថ្ងៃ
(ចំពោះមនុស្សធំ) ឬTamiflu ចំនួន៧៥មីលីក្រាម ២ដងក្នុងមួយថ្ងៃ (រយៈពេល៥ថ្ងៃ)។
បើមានរោគសញ្ញាណាមួយកើតឡើងដូចជា ឈឺបំពង់ក ឈឺច្រមុះ និងក្តៅខ្លួនខ្លាំងលើសពី៣៨អង្សាសេ អ្នកជំងឺគួរស្វែងរកសេវាពិនិត្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបន្ទាន់ដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវ និងជៀសវាងការផ្សំថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចនាំអោយប៉ះពាល់ដល់សុខភាពលោកអ្នក។
ប្រភព៖
មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
ប្រែសម្រួល៖ សិរីរត្នន៍