Li Yi Feng ត្រូវ​បាន​ដោះលែង ក្រោយ​ត្រូវ​ចាប់​ខ្លួន​ព្រោះ​ទិញ​សេវា​ផ្លូវ​ភេទ

  • 2022-09-28 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ក្រោយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​ទិញ​សេវា​កម្ម​ផ្លូវ​ភេទ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Li Yi Feng ហាក់​មិន​សូវ​ពិបាក​ចិត្ត​ឡើយ។

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌​មាន 163 បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​លំដាប់ A ចិន Li Yi Feng ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​លោក​ត្រូវ​ចាប់​ខ្លួន​ជា​បណ្ដោះអាសន្ន ដោយ​សារ​ទិញ​សេវាកម្ម​ផ្លូវ​ភេទ​ជា​ច្រើន​ដង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ត្រូវ​បិទ​ច្រក​លែង​ឲ្យ​ចូល​សិល្បៈ​ហើយ​ក៏​ដោយ តែ​ប្រុស​ស្អាត​អាយុ ៣៥​ឆ្នាំ នៅ​មាន​រឿង​ត្រូវ​ដោះ​ស្រាយ​ច្រើន ដូច​ជា​ត្រូវ​សង​លុយ​ធ្វើ​ឲ្យ​ខូច​កិច្ចសន្យា​ជា​ដើម។ ដូច​នេះ​ហើយ លោក​ត្រូវ​មក​ក្រុមហ៊ុន​ទាំង​យប់​ ដោយ​មាន​បុគ្គលិក​មក​តាម​ផង​ដែរ។

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា សាច់​ប្រាក់​ដែល​ តារា​កើត​ឆ្នាំ​ ១៩៨៧ ត្រូវ​សង​កុងត្រា​គេ​គឺ​ប្រមាណ ២០​លាន​ដុល្លារ មិន​ទាន់​រាប់​បញ្ចូល​ថ្លៃ​សង​រឿង​មួយ​ដែល​ថត​ហើយ​ទាំង​ស្រុង​ តែ​មិន​ទាន់​បាន​ចាក់​ផ្សាយ​មួយ​ទៀត​ដែល​មាន​តម្លៃ​មិន​ក្រោម​១០​លាន​ដុល្លារ​នោះ​ទេ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម