អាយុ ៤៦​ឆ្នាំ Shu Qi នៅ​តែ​ឈរ​លើ​កំពូល និង​ស្អាត​ឥត​ចេះ​ចាស់

  • 2022-09-27 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ធំ​កាល​ពី​ពេល​ថ្មី​ៗ​នេះ កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Shu Qi ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​សម្រស់​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជើង​ចាស់​តៃវ៉ាន់ Shu Qi បាន​ចូល​រួម​ក្នុង​កម្មវិធី​ឡាយ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​សំអាង​មួយ​ដែល​ខ្លួន​ជា​អ្នក​តំណាង។

បង្ហាញ​ខ្លួន​ក្នុង​កម្មវីធី ស្រី​ស្អាត​កើត​ឆ្នាំ ១៩៧៦ ស្លៀក​រ៉ូប​ស តុបតែង​ខ្លួន​សាមញ្ញ តែ​ឆក់​អស់​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ។ ស្ថិត​នៅ​ក្នុង​វ័យ ៤៦​ឆ្នាំ តួ​រឿង The Transporter នៅ​តែ​ឈរ​លើ​កំពូល​ក្នុង​អាជីព​របស់​ខ្លួន ទោះ​ចូល​សិល្បៈ​ជាង ២០​ឆ្នាំ​ហើយ​ក៏​ដោយ។

ទោះ​មាន​វ័យ​ជ្រេ​ហើយ​ក៏​ពិត​មែន តែ​ដោយ​សារ​សម្រស់​នៅ​តែ​ស្អាត​នោះ Shu Qi នៅ​តែ​ជា​តំណាងរបស់​ប្រេនជាតិ​ និង​អន្តរជាតិ​រាប់​មិន​អស់។ មនុស្ស​ជា​ច្រើន​ច្រណែន​នឹង​នាង ដ្បិត​​អាយុ​ឈាន​ចូល​ក្បាល​សែ​ហើយ តែ​នៅ​តែ​ក្មេង​ដូច​កាល​ទើប​ចូល​សិល្បៈ​ដដែរ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម