សាន់​ឆាយ​សម្រក ៣០​គីឡូ ស្អាត​ដូច​កាល​លេង​រឿង F4 ២០​ឆ្នាំ​មុន

  • 2022-09-27 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែងស្រី​តៃវ៉ាន់  Barbie Hsu សម្រក​ទម្ងន់​បាន​សម្រេច យក​សម្រស់​ដ៏​ស្រស់​ស្អាត​ដូច​ពី​មុន​វិញ​បាន​ហើយ។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន ETtoday បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​លំដាប់ A តៃវ៉ាន់ Barbie Hsu បាន​ត្រលប់​ចូល​មក​ក្នុង​សិល្បៈ​វិញ​ពេញ​លេញ​ហើយ ក្រោយ​សម្រាក​ជា​ច្រើន​ឆ្នាំ​ដើម្បី​សម្រាល​កូន និង​ឡើង​គីឡូ​ច្រើន​ពេក។

នៅ​ក្នុង​សកម្មភាព​ថត​ពាណិជ្ជកម្មឲ្យ​ប្រេន​មួយ អ្នក​ម្ដាយ​កូន​ពីរ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​មាន​គីឡូ​ឡើង​ដល់ ៧៧​គីឡូ ហើយ​នៅ​ពេល​នេះ នាង​បាន​ស្រក​អស់​៣០​គីឡូ​នៅ​សល់​ត្រឹម​ ៤៧​គីឡូ​ប៉ុណ្ណោះ ហើយ​នាង​នៅ​ចង់​ស្រក​២​គីឡូ​ទៀត។

បន្ថែម​ពី​នេះ ស្រី​ស្អាត​អាយុ ៤៥​ឆ្នាំ​ក៏​ទទួល​គម្រោង​រឿង​ថ្មី ដែល​នាង​ខាន​ថត​ជិត​១០​ឆ្នាំ​មក​ហើយ ព្រោះ​មុន​នោះ​ទទួល​តែ​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។ ខណៈ​មនុស្ស​ជា​ច្រើន​ត្រេកអរ​ដែល​ឃើញ​តួ​រឿង F4 ត្រលប់​ចូល​សិល្បៈ​វិញ​នោះ​ មួយ​ចំនួន​ទៀត​បាន​លើក​ឡើងថា ក្រោយលែងលះ​ជាមួយ​ប្ដី​មហាសេដ្ឋី Wang Xiaofei និង​រៀបការ​ជាមួយ​តារា​ចម្រៀង​ប្រុស​កូរ៉េ Koo Jun Yup ធ្វើ​ឲ្យ​អ្នក​ម្ដាយ​កូន​២​ខ្វះខាត​ថវិការ ទើប​នាង​សម្រេច​ចិត្ត​ចូលសិល្បៈ​វិញ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី