រឿង​ថ្មី​ថត​មិន​ទាន់​បាន​ប៉ុន្មាន​ផង ហ្វេន Yang Mi និង Gong Jun ឈ្លោះ​គ្នា​បែក​ផ្សែង

  • 2022-09-20 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុម​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ Gong Jun បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ដោយ​សារ​ពួក​គេ​គិត​ថា លោក​ចាញ់​ប្រៀប​តារា​សម្ដែង​ស្រី​ Yang Mi ។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​​កញ្ញា កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា ក្រុម​អ្នក​គាំទ្រ​របស់ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Gong Jun បាន​រក​រឿង​ ក្រុម​ការងារ​ផលិត​រឿង Fox Spirit Matchmaker ជា​ខ្លាំង ដោយ​​គេ​បាន​លើក​ឡើ​ង​ថា ក្រុម​ការងារ​មិន​ឲ្យ​តម្លៃ​ប្រុស​ស្អាត​នេះ​ទាល់​តែ​សោះ។

ដើម​ទង​នៃ​បញ្ហា​កើត​ឡើង​​នៅ​ពេល ក្នុង​កម្មវិធី​ផ្សព្វផ្សា​យ​រឿង ពណ៌​តំណាង​របស់​ប្រុស​ស្អាត​អាយុ ២៩​ឆ្នាំ ដែល​ជា​ពណ៌​ខៀវ​នោះ គឺ​តូច​ជាង​ពណ៌​ក្រហម​ដែល​ជា​ពណ៌​តំណាង​របស់​តារា​សម្ដែង​ស្រី Yang Mi។ ជាក់​ស្ដែង បើ​សង្កេត​តាម​រូប ពណ៌​ខៀវ​បាន​ប្រមាណ​៣​ភាគ រីឯ​ពណ៌​ក្រហម​បាន​ប្រមាណ​៧​ភាគ។

ក្រោយ​ពេល​ឃើញ​រូបភាព​នេះ ហ្វេន​របស់ Gong Jun បាន​លើក​ឡើថា Yang Mi អាង​ខ្លួន​ជា​តារា​ជួរ​មុខ ប្រើ​ឥទ្ធិពល​គាប​សង្កត់​លោក។ ហ្វេន​របស់ Yang Mi ក៏​មិន​ណយ​ដោយ​បាន​តប​វិញ​ថា តាំង​ពី​ដើម​មក​សាច់​រឿង​គឺ​ផ្ដោត​លើ​តួ​ស្រី​ច្រើន​ជាង​រួច​ទៅ​ហើយ ដូច​នេះ ទោះ​បី​ជា​នាង​លេច​ធ្លោ​ជាង​ក៏​មិន​មែន​ជា​បញ្ហា​នោះ​ដែរ។ ក្រុម​អ្នក​គាំទ្រ​របស់​សិល្បៈករ​ទាំង​ពីរ​បាន​ឈ្លោះ​គ្នា​លើ​បណ្ដាញ​សង្គម Weibo ជា​ខ្លាំង៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម