តើមនុស្សដែលអ្នកគិតដល់ គេនឹកអ្នកឬទេ? សាករើសកាតដើម្បីបានចម្លើយពិត

  • 2022-08-05 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចម្លើយ​នឹង​បង្ហាញ​នៅ​ពេល​អ្នក​រើស​កាត​មួយ​រួច​ផ្ទៀង​ចម្លើយ​ខាង​ក្រោម។

កាត A

​កាត​នេះ​បង្ហាញ​ថា ​គាត់​កំពុង​​នឹក​គិត​ដល់​អ្នក បើ​ទោះ​គាត់​ហាម​បេះដូង​ខ្លួន​ឯង​ក៏​ដោយ។ ​រឿង​រ៉ាវ​នៅ​ជុំវិញ ​បាន​ធ្វើ​ឲ្យ​គាត់​ពិបាក​បំភ្លេច​អ្នក នេះ​ក៏​មក​ពី​គាត់​ស្រលាញ់​អ្នក​ខ្លាំង​បំ​ផុត​ដែរ។ ​ត្រូវ​ហើយ! គាត់​នឹក​អ្នក​ណាស់ ​ហើយ​គាត់​ចង់​រៀប​ចំ​ការ​ណាត់​ជួប​អ្នក​តែ​២​នាក់​ថែ​ម​ទៀត​នា​ពេល​ឆាប់​ៗ​នេះ​។

កាត B

​សម្រាប់​អ្នក​រើស​កាត​នេះ​បង្ហាញ​ថា ​​មនុស្ស​ម្នាក់​នោះ​នឹក​អ្នក ​ហើយ​អាឡោះអាល័យ​អ្នក។​កាល​ពី​មុន ​អ្នក​និង​គាំត់​ធ្លាប់​រង​ពាក្យ​សម្តី​ខ្លះ ​រហូត​អន់ចិត្ត​មិន​និយាយ​រក​គ្នា ​​ហើយ​បាន​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​គាត់​ខ្លាំង ព្រោះ​គាត់​នៅ​ចាំ​ទង្វើ​ទាំង​ឡាយ​នោះ​មិន​ទាន់​បាត់។ ​យ៉ាង​ណា​ក្តី ​មាន​តែ​រង់ចាំ​គាត់​បាត់​ខឹង​សិន ទើប​ទំនាក់​ទំនង​នេះ​អាច​ល្អ​ឡើង​វិញ។

កាត C

​តាម​រយៈ​ការ​រើស​កាត​នេះ មនុស្ស​​ម្នាក់​នោះ ​គេ​មិន​បាន​នឹក​​​ដល់​អ្នក​ឡើយ ហើយ​ទនាក់ទំនង​​មួយ​នេះ​ក៏​ប្រហែល​មិន​សម​ប្រកប​ដូច​ចិត្ត​ដែរ។ ​អនុស្សាវរីយ៍កាល​ពី​ដំបូង​រវាង​អ្នក​ទាំង​ពីរ​ថ្វី​បើ​​ផ្អែម​ល្ហែម​ក៏​ពិត​មែន ​តែ​បើ​ឲ្យ​ទស្សន៍​ទាយ​ពី​អនាគត​នៃ​ចំណង​ស្នេហា​មួយ​នេះ​វិញ ​ហាក់​ពិបាក​ដើរ​ទៅ​មុខ​នា​ពេល​អនាគត។

កាត D

​កាត​នេះ​បង្ហាញ​ថា ​ក្រោយ​ពី​ឈ្លោះ​សង្រ្គាម​ត្រជាក់​មក ​គាត់​នឹក​អ្នក​និង​ចង់​ជួប​មុខ​អ្នក​ខ្លាំង​ណាស់។ ​នៅ​ពេល​នេះ គាត់​កំពុង​ព្រួយ​បារម្ភ ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​បែប​ណា ​កក្រោយ​ដឹង​ថា​យល់​ច្រលំ​​មក​លើ​អ្នក។ ​តែ​គាត់​នៅ​ស្ទាក់​ស្ទើរ​មិន​ទាន់​ហ៊ាន​ទាក់​ទង​មក​អ្នក​មុននោះ​ទេ។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម