សញ្ញា​បង្ហាញ​ថា​អ្នក​ធ្វើ​ការ​ជាមួយ បាន​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​អ្នក​ពិត​ប្រាកដ​ហើយ

  • 2022-07-06 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជាមួយ​អ្នក និងអ្នក​មាន​សញ្ញា​ទាំង​នេះ មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជាមិត្តភ័ក្ដិ​នឹង​គ្នា​ពិត​ប្រាកដ​ហើយ។

១. អ្នក​លេង​ជាមួយ​គ្នា ទាំង​ក្នុង​ និង​ក្រៅ​ម៉ោង​ការងារ

សម្រាប់​មនុស្ស​ដែល​គ្រាន់​តែ​ទាក់ទង​គ្នា​ក្នុង​ម៉ោង​ធ្វើ​ការ ហើយ​ចប់​ម៉ោង​ក៏​លែង​ទាក់ទង​នោះ អ្នក​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា​ធម្មតា​។ ផ្ទុយ​មក​វិញ មិន​ថា ម៉ោង​ណា​ក៏​ដោយ ហើយ​ដើរ​លេង​ខាង​ក្រៅ​ម៉ោង​ធ្វើ​ការ​ក៏​ដោយ ក៏​អ្នក​តែង​រក​គ្នា​នោះ​ មាន​ន័យ​ថា អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ពិត​មែន​ហើយ។

២. មក​ធ្វើ​ការ​អត់​ឃើញ​ ជីវិត​ដូច​អត់​ន័យ

នៅ​ពេល​ដែល​មិត្ត​កន្លែង​ការងារ​ដែល​អ្នក​ស្រលាញ់​ចូលចិត្ត​ដាក់​ច្បាប់​មិន​មក​ធ្វើ​ការ​នោះ អ្នក​មាន​អារម្មណ៍​ថា ថ្ងៃ​នោះ​ដូច​ជា​យូរ​ខ្លាំង​ណាស់ ហើយ​ដូច​ជា​គ្មាន​ន័យ​បន្តិច​​ណា​ឡើយ។ អ្នក​ចង់​ឲ្យ​តែ​ចប់​ម៉ោង​ការងារ​ឆាប់​ៗ​អាង​បាន​ទៅ​ផ្ទះ​ប៉ុណ្ណោះ។

៣. ជុំ​គ្នានិយាយ​ដើម​អ្នក​ដទៃ

ទោះ​បី​ជា​ដឹង​ថា នេះ​គឺ​ជា​ទម្លាប់​មួយ​ដែល​មិន​ល្អ​ក៏​ពិត​មែន តែ​វា​ជា​រឿង​ដែល​ខ្វះ​មិន​បាន​សម្រាប់​អ្នក​ស្និទ្ធិ​គ្នា​នៅ​កន្លែង​ការងារ។ ហើយ​បើ​អ្នក​មាន​ក្រុម​ជិត​ស្និទ្ធិ​គ្នា​ទៀត​នោះ ធានា​ថា គោលដៅ​ដែល​អ្នក​និយាយ​ដើម​នោះ​គឺ​អត់​រួច​ខ្លួន​ឡើយ ព្រោះ​និយាយ​គ្មាន​ថ្ងៃ​ចប់។

៤. ជា​បុគ្គល​សម្រាប់​ប្រឹក្សា​គ្រប់​រឿង

មិន​ថា​រឿង​ពិបាក​ចិត្ត​ការងារ ឬ​ស្នេហា​ឯកជន​នោះ​ទេ អ្នក​តែង​ប្រាប់​គ្នា​ជា​និច្ច​ដើម្បី​ជួយ​រក​ដំណោះស្រាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម