មូលហេតុចម្បងៗ ៥ យ៉ាងនេះហើយដែលជាកត្តាធ្វើឲ្យអ្នកនៅលីវរហូតនោះ

  • 2022-06-20 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សមួយចំនួនកំពុងតែឈានចូលពាក់កណ្ដាលអាយុនៃជីវិតរបស់ពួកគេហើយ ប៉ុន្តែនៅតែមិនទាន់មានដៃគូនឹងគេទៀត។ សម្រាប់អ្នកខ្លះកំពុងតែមានការណាត់ជួប ហើយមួយចំនួយទៀតក៏កំពុងតែមានទំនាក់ទំនងស្នេហា ខណៈពេលដែលអ្នកខ្លះគឺនៅលីវ។ អ្នកមិនមែនជាមនុស្សតែម្នាក់ទេដែលបានខិតខំតស៊ូក្នុងការស្វែងរកស្នេហាតែមានមនុស្សជាច្រើនផ្សេងទៀតដែលដូចជាអ្នកដែរ ខ្លះក៏ទទួលបានផល និងខ្លះទៀតក៏មិនបានដូចបំណងដែលបណ្ដាលឲ្យពួកគេនៅលីវកាន់តែយូរ។

វាពិតជាធ្វើឲ្យអ្នកឈឺចាប់ណាស់នៅពេលដែលអ្នកហៅមិត្តភក្តិរបស់អ្នកចេញទៅក្រៅ ប៉ុន្តែពួកគេបដិសេធ ហើយអ្នកក៏សាកហៅមិត្តភក្តិម្នាក់ទៀត ប៉ុន្តែពួកគេនិយាយថាពួកគេមិនអាចទៅបានដោយសារកំពុងតែនៅជាមួយសង្សាររបស់ពួកគេ។ ពេលនោះអ្នកពិតជាចង់ធ្វើការផ្លាស់ប្ដូរ ចង់បានដៃគូសង្សារដូចជាគេឯងដែរ ប៉ុន្តែអ្នកនៅតែមិនអាចទទួលបាន។

មានករណីខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ ហើយការពិតនោះគឺថាបើអ្នកនៅតែបន្តធ្វើរឿងទាំងប្រាំយ៉ាងនេះអ្នកនឹងនៅលីវរហូតម៉ង៖

  • អ្នកធ្វើការរំពឹងទុក ឬទាមទារខ្ពស់ខ្លាំងពេកពីអ្នកដទៃ
  • អ្នករឹងទទឹងមិនទទួលយកយោបល់ពីអ្នកដទៃ ឬគិតថាខ្លួនឯងចាស់ពេកហើយក្នុងការណាត់ជួប
  • អ្នកគិតថាទាល់តែស្នេហ៍ពិតទើបស័ក្ដិ​សមសម្រាប់ទំនាក់ទំនងស្នេហា
  • អ្នកប្រើវិធីទុទិដ្ឋិនិយមក្នុងការណាត់ជួបដែលធ្វើឲ្យអ្នកជួបតែមនុស្សខុសឬខិលខូច
  • អ្នកតែងតែគិតថាវាមិនសំខាន់ឡើយក្នុងការផ្លាស់ប្ដូរខ្លួនឯងដើម្បីនរណាម្នាក់នោះ

ស្នេហាមិនមែនជាថ្នាំវេទមន្តដែលអាចធ្វើការដោះស្រាយបញ្ហាទាំងអស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកបាននោះទេ ហើយអ្នកមិនអាចរំពឹងថាស្នេហានឹងធ្វើឲ្យជីវិតរបស់អ្នកល្អឥតខ្ចោះភ្លាមៗនៅពេលទទួលបាននោះឡើយ។ ប៉ុន្តែប្រសិនបើអ្នកពិតជាចង់បានដៃគូឥឡូវនេះ អ្នកត្រូវតែធ្វើការផ្លាស់ប្ដូរនូវផ្នត់គំនិតទាំងប្រាំចំណុចខាងលើនោះចោលដើម្បីឲ្យអ្នកទទួលបានជោគជ័យនៅក្នុងការស្វែងរកដៃគូសង្សារ ពីព្រោះវាមិនមានរូបមន្តសម្ងាត់ណាមួយដើម្បីឲ្យនរណាម្នាក់មកស្រឡាញ់អ្នកភ្លាមៗនោះឡើយ៕

ចុចអានបន្ត៖ មូលហេតុទាំង ៦ យ៉ាងនេះហើយបានជានារីៗចាប់អារម្មណ៍តែទៅលើបុរសខិលខូច

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម