ត្រឹមតែប៉ុន្មានចំណុចនេះ បញ្ជាក់បានច្បាស់ណាស់ថាគេអស់ចិត្តស្រឡាញ់អ្នកទៀតហើយ

  • 2022-06-15 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិតជាពិបាកក្នុងចិត្តណាស់នៅពេលណាដែលអ្នកឃើញខ្លួនឯងកំពុងតែមានទំនាក់ទំនងជាមួយដៃគូសង្សារដែលអស់ក្ដីស្រឡាញ់ចំពោះអ្នកបន្ដទៀត។ ប៉ុន្តែអ្នកវិញនៅតែជឿលើសេចក្តីស្រឡាញ់ដែលអ្នកបានផ្ដល់ឲ្យគាត់ អ្នកនៅតែមានឆន្ទៈក្នុងការផ្ដល់ឱកាសដល់គាត់សម្រាប់ទំនាក់ទំនងស្នេហាមួយនោះ ពីព្រោះអ្នកគិតថាអ្វីៗវាអាចនឹងបានល្អប្រសើរឡើងវិញ។

ដៃគូសង្សារ ឬស្វាមីភរិយាអាចនឹងបាត់បង់ស្នេហានៅក្នុងទំនាក់ទំនងរបស់ពួកគេគ្រប់ពេលវេលា ហើយវាអាចកើតឡើងជាញឹកញាប់ប្រសិនប្រើដៃគូនោះមិនមានឆន្ទៈខ្ពស់ក្នុងការប្ដេជ្ញាចិត្តកសាងសុភមង្គលរួមគ្នា តែមានវិធីខ្លះអាចឲ្យអ្នកធ្វើការកត់សម្គាល់ដឹងថា ដៃគូរបស់គេមិនមានអារម្មណ៍មកលើអ្នកដូចជាកាលពីមុនទៀតឡើយ។

ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញថាដៃគូសង្សាររបស់អ្នកធ្វើ ឬបង្ហាញអំពីសញ្ញាមួយចំនួនខាងក្រោមនេះវាបញ្ជាក់បានយ៉ាងច្បាស់ថាគាត់លែងស្រឡាញ់អ្នកតទៀតហើយ។

សូមធ្វើការសង្កេតមើលថា ប្រសិនបើគាត់ឈប់ព្យាយាមនិយាយជាមួយអ្នក និងមិនចង់ធ្វើការបង្កើត ឬបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកទៀតទេ វាបញ្ជាក់បានយ៉ាងច្បាស់ថាគាត់លែងចាប់អារម្មណ៍ឬស្រឡាញ់អ្នកទៀតហើយ។ ក្រៅពីនោះ មានសកម្មភាពមួយចំនួនទៀត ដូចជាគាត់ចំណាយពេលច្រើននៅខាងក្រៅច្រើនដែលជាសញ្ញាបង្ហាញថាគាត់ចង់នៅឲ្យឆ្ងាយពីអ្នក ប៉ុន្តែប្រសិនបើគាត់នៅជាមួយអ្នកវិញ គាត់នឹងតែងតែរករឿងឈ្លោះប្រកែកជាមួយអ្នកជានិច្ច។ ហើយអ្វីដែលសំខាន់បំផុតនោះ ប្រសិនបើគាត់ឈប់និយាយអំពីរឿងអនាគត ឬគម្រោងអ្វីមួយជាមួយអ្នកទៀត វាគឺជាចម្លើយយ៉ាងច្បាស់ក្រឡែត។

ប្រសិនបើអ្នកបានដឹងថាបុរសរបស់អ្នកមិនស្រឡាញ់អ្នកទៀតនោះ អ្នកត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏ធំមួយ អ្នកអាចនឹងជ្រើសរើសក្នុងដោះស្រាយ ឬលើកលែងទោសផ្ដល់ឱកាស ខណៈពេលដែលអ្នកខ្លះទៀតនឹងជ្រើសរើសក្នុងការដើរចេញតែម្ដង។ ក្នុងការសម្រេចចិត្តទៅលើវិធីណាមួយអ្នកត្រូវប្រាកដថាគួរតែធ្វើអ្វីៗដែលខ្លួនចង់បាន ពីព្រោះវិធីនោះវានឹងធ្វើឲ្យអ្នកមិនមានការសោកស្ដាយនៅពេលក្រោយ៕

ចុចអានបន្ត៖ យុទ្ធសាស្ត្រល្អៗ ដែលអាចធ្វើឲ្យ CRUSH សារភាពពីអារម្មណ៍ពិតរបស់គាត់ប្រាប់អ្នកភ្លាមៗ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម
អត្ថបទថ្មី