អ្នកឧស្សាហ៍ចូលគេងយប់ជ្រៅ គួរទម្លាប់ថែស្បែកមុខដោយវិធីទាំងនេះ

  • 2022-05-12 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​​តែង​ចូល​គេង​យប់​ជ្រៅ គប្បី​មាន​ទម្លាប់​ថែរក្សា​ស្បែក​មុខ​ដោយ​វិធី​ទាំង​នេះ​។ ​ដោយសារ​តែ​ការ​ចូល​គេង​យប់​ជ្រៅ​ពេក ​ធ្វើ​ឲ្យ​​មុខ​​ឆាប់​ចាស់ និង​សសម្រស់​ងាយ​ធ្លាក់​ចុះ​បំ​ផុត។

១. ប្រើ​ប្រភេទ​ម៉ាស​ផ្តល់​សំណើម

ពេល​នៅ​យប់​ៗ​ពេក ​សមត្ថភាព​ស្បែក​​ពិបាក​នឹង​ស្រូប​យកជាតិសិណើម​ណាស់ ដែល​​ជា​ហេតុ​​អ្នក​ត្រូវ​ស្វែង​រក​​វិធី​ល្អ​​បំ​ផុត​ឲ្យ​ទាន់​ពេល​វេលា​​ដើម្បី​បំពេញ​ជាតិ​ទឹក​ដល់​ស្បែក។ ​អ្នក​គួរ​បិទ​ម៉ាស​ប្រភេទ​​មាន​ជាតិ​ទឹក​ច្រើន ឬ Sleeping Mask ​​រួច​ម៉ាស្សា​មុខ​ដើម្បី​ជម្រុញ​ចរាចរណ៍​ឈាម​លើ​​ស្បែក​មុខ។

​២. ​រៀប​ចំរបប​អាហារ​របស់​អ្នក

​អ្នក​គួរ​ញ៉ាំ​​ការ៉ុត ព្រោះ​មាន​ផ្ទុក​សារធាតុ Pectin ​ដែល​ជួយ​​កម្ចាត់​សារធាតុ​គ្រោះ​ថ្នាក់​បាន​លឿន។ លើស​ពី​នេះ ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ​រ៉ាឌីកាល់សេរី ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ក្នង​បន្លែ​នេះ ​ក្នុង​ការ​ទប់​ស្កាត់ភាព​ចាស់ រួម​ទាំង​ជួយ​ឲ្យ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​បាន​។ ​ក្រៅ​ពី​នេះ ​អ្នក​គួរ​ញ៉ាំ​ផ្លែ​ត្រសក់ ​ដែល​ផ្ទុក​អាមីណូអាស៊ីដ ជួយ​ស្បែក​លូត​លាស់ ពង្រឹង​សាច់​ដុំ ​​ទប់​ទល់​នឹង​ភាព​ចាស់ កាត់​បន្ថយ​ស្នាម​ជ្រួញ។

មិន​ទាន់​អស់​ទេ ​អ្នក​ក៏​គួរ​ផឹក​ទឹក​ក្រូច​ឆ្មា​ផង​ដែរ ព្រោះ​សម្បូរ​វីតាមីន B1, B2, សិរីរាង្គ​អាស៊ីដ អាស៊ីដ​ស៊ី​ទ្រិច ​ដែល​ជួយ​ស្បែក​ឲ្យ​ស​ភ្លឺ​ថ្លា​​ស្មើ​គ្នា និង​​ពន្យារ​ភាព​ចាស់​បាន​ទៀត​ផង។

៣. លាង​សម្អាត​ស្បែក​​

ប្រសិន​បើ​ស្បែក​មាន​ធាតុ​កខ្វក់​ច្រើន ​វា​នឹង​ធ្វើ​ឲ្យ​រន្ធ​ញើស​ស្ទះ​ ​ដែល​ជា​ហេតុ​ស្បែក​មិន​ស្រស់​ស្អាត។ ​ប្រសិន​បើ​អ្នក​ចង់​នៅ​យប់​ៗ ​តែ​ស្បែក​នៅ​ស្រស់​ស្អាត​ដដែរ ​ រឿង​សំខាន់​គឺ​អ្នក​ត្រូវ​លាង​សម្អាត​គ្រឿង Makeup ​ចេញ​។ ​មិន​ថា​ទឹក​ត្រជាក់ ឬ​​ទឹក​ក្តៅ ​គួរ​តែ​យក​មក​លាង​សម្អាត​មុខ ព្រោះ​វា​​ជួយ​ជម្រុញ​ចរន្ត​ឈាម​លើ​​ស្បែក​មុខ​ កាត់​បន្ថយ​ជាតិ​ពុល​​និង​កាកសំណល់​លើ​​ស្បែក​មុខ​បាន។

​៤. ​ម៉ាស្សា​មុខ

ការ​ម៉ាស្សា​គឺ​ជា​ជំហាន​សំខាន់​បំ​ផុត​សម្រាប់​មនុស្ស​ស្រី ។ ​ត្រូវ​ចាំ​ថា ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​ស្បែក​មុខ​ខ្មៅ​ស្រអាប់​ដោយសារ​តែ​ចូល​គេង​យប់​ពេក​នោះទេ អ្នក​គួរ​តែ​រៀន​ថែ​ទាំ​ស្បែក​ឲ្យ​បាន​ដឹត​ដល់។ ​អ្នក​អាច​យក​​គ្រីម ឬ​ប្រេង ​ដោយ​ប្រើ​ម្រាម​ដៃ​ឈ្លី​ថ្នម​ៗ​លើ​ផ្ទៃ​មុខ ​​ដោយ​អនុវត្ត​មុន​ម៉ោង​១២​យប់ ​នោះ​នឹង​ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ល្អ​លើ​ស្បែក​មុខ។

៥. កុំ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង

​​​ដោយសារ​តែ​ចង់​មាន​ស្មារតី​ល្អ​នៅពេល​បំពេញ​ការងារ​ដល់​យប់​ៗ មនុស្ស​មួយ​ចំនួន​បាន​រើស​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ឬ​កាហ្វេ​ជា​ដើម តែ​ភេសជ្ជៈ​ទាំង​​អស់​នេះ​មិន​ល្អ​សម្រាប់​សុខភាព​ស្បែក​នោះ​ទេ។ ​អ្នក​គួរ​ជំនួស​មក​វិញ ​នូវ​ទឹក​ផ្លែឈើ​ដូច​ជា ​ទឹក​ក្រូច ​ទឹក​ត្របែក ​ឬ​ទឹក​ម្នាស់​​​ជា​ដើម ដែល​សម្បូរ​ដោយ​វីតាមីន C ។ ​ឬ​មិន​អ៊ីចឹង​ទេ ​អ្នក​គួរ​ផឹក​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​ក៏​បាន តែ​បើ​អ្នក​នៅ​ដល់​យប់​ៗ​ពេក ​គួរ​ដាក់​ដប​ទឹក​ក្តៅ​ឧណ្ឌៗ​មួយ​ក្បែរ​ខ្លួន​ជា​ការ​ល្អ​ប្រសើរ។ ​មិន​ត្រឹម​ល្អ​ចំពោះ​សុខភាព​​ស្បែក​នោះទេ ​តែ​ក៏​ជួយ​ឲ្យ​គេង​ឆាប់​លក់​​ផង​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម