ចង់បាន “Baby Skin” កុំភ្លេចសាកម៉ាសមុខយ៉ាអួប៉ុន្មានមុខនេះ

  • 2022-05-05 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រឿងផ្សំងាយរក ហើយឃើញប្រសិទ្ធិភាពយ៉ាងរហ័សថែមទៀត

មូលហេតុដែលយ៉ាអួមានប្រយោជន៏ខ្លាំងដល់ស្បែក

  • ស័ង្កសី ៖ រាល់ 100 ក្រាមនៃយ៉ាអួគគ្មានជាតិផ្អែម មានជាតិស័ង្កសីរហូតដល់ទៅ ១ មីលីក្រាម។ សារធាតុនេះមានសារៈសំខាន់ក្នុងការជួយពន្លឿនការកកើតឡើងវិញនៃកោសិកាស្បែក ធ្វើអោយស្បែកមើលទៅក្មេងជាងវ័យជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះជាតិស័ង្កសីក៏មានសមត្ថភាពក្នុងការកាត់បន្ថយការកើតមុន ព្រមទាំងជួយកកាត់បន្ថយការរលាក ហើមដោយសារការកើតមុនថែមទៀត។
  • អាស៊ីតឡាក់ទិច៖ អាស៊ីតឡាក់ទិចមានសមត្ថភាពពិសេសកក្នុងការជួយសម្អាតស្បែក ជម្រុះកោសិកាចាស់ៗចោល ព្រមទាំងកាត់បន្ថយការផលិតជាតិប្រេងលើសលប់ថែមទៀត។ អាស៊ីតឡាក់ទិចដែលមាននៅក្នុងយ៉ាអួត្រូវបានរកឃើញថាជួយធ្វើអោយស្បែកសភ្លឺថ្លា ទន់រលោងជាងមុន។
  • ជាតិកាល់ស្យូម៖ យ៉ាអួក៏មានផ្ទុកជាតិកាល់កាល់ស្យូមច្រើន ដែលជាសាធាតុចាំបាច់ក្នុងការកកើតនៃស្រទាប់ស្បែកថ្មីៗ។ ហេតុនេះហើយ ការប្រើប្រាស់យ៉ាអួជាម៉ាសមុខជាប្រចាំនោះ អាចជួយ​ឱ្យ​កោសិកា​ស្បែក​មាន​សុខភាព​ល្អ ស្ដារ​ស្បែក​ដែល​ខូច​។
  • វីតាមីន៖ បន្ថែមពីវីតាមីន A C និង E ដែលជួយចិញ្ចឹមស្បែកពីខាងក្នុងមក យ៉ាអួក៏មនមានផ្ទុកវីតាមីន B1 B2 B5 និង B12 ផងដែរ។ វីតាមីនប្រភេទ B ទាំងនេះមានសមត្ថភាពក្នុងការជួយប្រឆាំងអុកស៊ីតកម្មនៃស្បែក ផ្ដល់សំណើមដល់ស្បែក ព្រមទាំងអាចអោយស្បែកស្រស់បស់ ភ្លឺថ្លាជាងមុនថែមទៀត។

រូបមន្តម៉ាសមុខ យ៉ាអួ

  • យ៉ាអួ + ដំឡូងបារាំង - ជួយអោយស្បែកសភ្លឺថ្លាភ្លាមៗ

គ្រឿងផ្សំ៖ ដំឡូងបារាំង ១ មើម យ៉ាអួគ្មានជាតិផ្អែម ១ ប្រអប់ ទឹកឃ្មុំសុទ្ធ ៣ ស្លាបព្រាបាយ ។

របៀបធ្វើ & ប្រើប្រាស់៖​ យកដំឡូងបារាំងមកចិតសម្បកអោយស្អាតដាក់ចម្ហុយ រួចកិនអោយម៉ត់ ទុកអោយត្រជាក់រួចយកមកលាយនឹង យ៉ាអួ និង ទឹកឃ្មុំដែលបានត្រៀមទុក។ បន្ទាប់ពីលាងសម្អាតស្បែករួច យកល្បាយនេះមកលាបលើមុខ និងក ទុកចោល 20 នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

  • យ៉ាអួ + ការ៉ុត - ជួយអោយស្បែករលោងបែប Glass Skin

គ្រឿងផ្សំ៖ ការ៉ុត ១ មើម យ៉ាអួគ្មានជាតិផ្អែម ១ ប្រអប់ ។

របៀបធ្វើ & ប្រើប្រាស់៖​ យកការ៉ុតមកចិតសម្បកអោយស្អាតរួចកិនអោយម៉ត់ រួចយកមកលាយនឹង យ៉ាអួ។ បន្ទាប់ពីលាងសម្អាតស្បែករួច យកល្បាយនេះមកលាបលើមុខ និងក ទុកចោល 20 នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

  • យ៉ាអួ + រមៀត- ជួយបំបាត់ស្នាម

គ្រឿងផ្សំ៖ យ៉ាអួគ្មានជាតិផ្អែម ៣ ស្លាបព្រាបាយ និង ម្ស៉ៅរមៀត ២ ស្លាបព្រាបាយ ។

របៀបធ្វើ & ប្រើប្រាស់៖​ យកគ្រឿងផ្សំទាំងពីរមុខមកលាយបញ្ចូលគ្នាអោយសព្វល្អ។ បន្ទាប់ពីលាងសម្អាតស្បែករួច យកល្បាយនេះមកលាបលើមុខ និងក ទុកចោល 20 នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម